- Khmernote Media
- Short News
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានរាយការណ៍ថា ប្រធានសភាលោកស្រី Nancy Pelosi បានធ្វើដំណើរទៅកោះតៃវ៉ាន់តាមផ្លូវវាង ជៀសវាងមិនឱ្យមានការឆ្លងកាត់សមុទ្រចិនខាងត្បូងនោះឡើយ ដើម្បីជៀសវាងជម្លោះយោធាដែលអាចកើតមានជាមួយប្រទេសចិន។ តាមការដកស្រង់ទិន្នន័យពីគេហទំព័រតាមដានការហោះហើរពាណិជ្ជកម្មបានឱ្យដឹងថា យន្តហោះរបស់លោកស្រី Pelosi បានចាកចេញពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ ហើយហោះក្នុងទិសដៅដែលចៀសឆ្ងាយពីសមុទ្រចិនខាងត្បូង បន្ទាប់មកបានបត់ទៅភាគខាងជើង ដើម្បីហោះហើរតាមបណ្តោយភាគខាងកើតនៃប្រទេសហ្វីលីពីន មុនពេលចុះចតនៅទីក្រុងតៃប៉ិ។
August 5, 2022 - Short News
ជប៉ុន៖ ជំនន់ទឹកភ្លៀងប្រកបដោយគ្រោះថ្នាក់កម្រិតខ្ពស់មួយបានវាយប្រហារតំបន់ភាគជើងនៃប្រទេសជប៉ុនយ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី៤ ខែសីហានេះ។ បើតាមលោក Hirokazu Matsuno អ្នកនាំពាក្យឲ្យរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយប្រហារក្រុងនិងតំបន់ ធំៗចំនួន ៥របស់ជប៉ុន មានដូចជាក្រុង Niigata, Yamagata, Fukushima, Ishikawa និងក្រុង Fukui។
August 5, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានចូលរួមអបអរសាទរ ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា (ផ្នែកបុរស) ដណ្ដើមបានមេដាយមាស ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១។
August 5, 2022 - Short News
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi និងសមភាគីកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២ នេះបានប្តេជ្ញារួមគ្នាថា នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីរារាំង និងសម្រេចឱ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍រួមមួយ ត្រូវបានចេញបន្ទាប់ពីលោកស្រី Pelosi បានជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin-pyo នៅទីក្រុងសេអ៊ូល ដែលក្នុងនោះពួកគេបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវត្តន៍នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
August 5, 2022 - Short News
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាឲ្យធ្វើការលុបចោលទាំងអស់នូវកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករផ្តល់សេវាអិនធើណេត នៅក្នុងបុរី ហើយត្រូវផ្តល់ឲ្យប្រតិបត្តិករនានាចូលផ្តល់អិនធើណេតិដោយសេរីនៅតាមបុរី។
August 5, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន បានឱ្យជ្រាបថា៖
August 5, 2022 - Short News
ក្រសួងការបរទេសចិនបាននិយាយថា ជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងសមភាគីជប៉ុន ត្រូវលុបចោលទៅវិញ ជុំវិញសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ G7 ពាក់ព័ន្ធនឹងបញ្ហានៅតៃវ៉ាន់ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ។ ជម្រាបដែរថា រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 រួមទាំងប្រទេសជប៉ុន បានអំពាវនាវដល់ប្រទេសចិនកាលពីថ្ងៃពុធ ដើម្បីដោះស្រាយភាពតានតឹងជុំវិញច្រកសមុទ្រតៃវ៉ាន់ដោយសន្តិវិធី។
August 5, 2022 - Short News
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញមកអះអាងថា ការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ មិនប៉ះពាល់នោះឡើយទៅលើសួនសត្វភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤០០ហិកតា, បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន។ ការចេញមកបញ្ជាក់របស់រដ្ឋបាលព្រៃឈើ បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មមួយចំនួន ក្រោយពួកគេឃើញសកម្មភាពឈូសឆាយដីអភិវឌ្ឍតំបន់ជុំវិញភ្នំតាម៉ៅ។
August 5, 2022 - Short News
ប្រិយមិត្តបាល់ទាត់ទាំងអស់ ធ្លាប់ស្រមៃចង់ទៅទស្សនាព្រឹត្តិការណ៍ប្រកួត FIFA World Cup 2022 ដោយផ្ទាល់អត់? ពិសេសណាស់! ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែកញ្ញា ២០២២ ABA និង Visa ផ្តល់ជូនដំណើរកម្សាន្ត រយៈពេល 5 ថ្ងៃសម្រាប់មនុស្សពីរនាក់ ចូលរួមក្នុង ព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ដូចជា កាដូ limited-edition របស់ FIFA ជាច្រើនទៀតដល់ម្ចាស់កាត ABA Visa។
August 5, 2022 - Short News
តារាចម្រៀងរ៉េប ល្បីឈ្មោះមួយរូបនិងបច្ចុប្បន្នជាអ្នកលក់ដីឡូដ៍ម្នាក់ផងនោះ នានទុំ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃក្រោយយករូបព្រហ្មមុខបួនទៅសាក់នៅលើស្មងជើង រួចបង្ហោះអួតពេញ Facebook ថា៖ “ហ៊ានណាស់ខ្ញុំ ដេកឲ្យគេចាក់ជេីងរហូតដល់២១ម៉ោង (២ថ្ងៃ ) លុយក៍អស់ ព្រោះអ្វី?”។ រូបថត៣សន្លឹករបស់តារាចម្រៀងរូបនេះបានបង្ហោះនៅលើបណ្តាញសង្គម Facebook ប្រមាណ២១ម៉ោងមុន ទទួលបានការ Comment ចំនួន ៧៧០ Comment ហើយភាគច្រើនជាការរិះគន់។
August 5, 2022