សង្គម

សូមប្រយ័ត្ន! មុខសញ្ញាចោរលួចទុរេននៅសង្កាត់ទឹកល្អក់ទី៣ លួចបានម្តងហើយ មកលួចម្តងទៀត (មានវីដេអូ)

BY
srey nuch
August 6, 2022

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ទឹកល្អក់ទី៣ បានបង្ហាញវីដេអូឃ្លឹបក្នុងកាមេរ៉ាសុវត្ថិភាពរបស់ក្រុមចោរមួយក្រុម ម៉ូតូ ២គ្រឿង មានគ្នា ៤នាក់ ពាក់មួកសុវត្ថិភាព បានធ្វើសកម្មភាពលួចយកទុរេនពីអ្នកលក់ នៅផ្លូវលេខ២៦៥ កែងផ្លូវលេខ១៩២ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ កាលពីវេលាម៉ោង១៥ និង១៧នាទី លួចបានសម្រេច។ រហូតមកដល់ម៉ោង ១៥ និង២១នាទី ក្រុមចោរនោះ បានធ្វើសកម្មភាពលួចទុរេនពីអ្នកលក់ម្ដងទៀត សកម្មភាពទាំងបានធ្វើឱ្យអ្នកនៅក្នុងបណ្ដាញសង្គម ហួសចិត្តជាខ្លាំង និងបានចែករំលែកតៗគ្នាជាច្រើនផងដែរ។

ដូចច្នេះ សូមបងប្អូនអ្នកលក់ដូរទាំងអស់មេត្តាប្រយ័ត្នប្រយែង ពីសកម្មភាពចោរលួចដែលបានបង្ហាញនៅក្នុងវីដេអូនេះ កុំប្រហែសឱ្យសោះ និងត្រូវទុកដាក់ មើលឱ្យបានខ្ពស់ ជៀសវាងបាត់បង់ជាយថាហេតុ ដូចក្នុងវីដេអូឃ្លឹបនេះ។ ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ សាលាសង្កាត់ទឹកល្អក់ទី៣

Share This Post: