- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ស្របពេលដែលកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នោះ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុនបានបង្ហាញនូវចំណាប់អារម្មណ៍ដោយលើកឡើងថា៖ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ឯកឧត្ដមចង់សាកល្បងអ្វីនោះ គឺម្ហូបខ្មែរ។ “ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះ ខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក”។ ការលើកឡើងនេះ តាមរយៈសាររបស់ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន ជូនចំពោះប្រជាជនកម្ពុជា។ នេះបើយោងតាមស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។ ក្នុងសាររបស់ឯកឧត្តម
August 2, 2022 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក ផែង វណ្ណៈ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានថ្ងៃត្រង់ទើបទទួលបាន! បន្ទាប់ពីមានប្រតិកម្មកក្រើកហ្វេសប៊ុកពីមហាជន ពាក់ព័ន្ធនឹងការតម្រូវឲ្យអ្នកបើកបរយានយន្តយកឯកសារច្បាប់ដើមដាក់តាមខ្លួន ដូចជា បណ្ណបើកបរ បណ្ណសំគាល់យានយន្ត និង កន្ទុយឈៀក នោះនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានចេញមកបំភ្លឺថា៖ អ្នកបើកបរ ត្រូវមានឯកសារភ្ជាប់ពេលធ្វើចរាចរណ៍ដូចខាងក្រោម៖ ១.បណ្ណបើកបរ (ច្បាប់ដើម ហ្ស៊ីន) ២.បណ្ណសំគាល់យានយន្ត ( ច្បាប់ចម្លងមានការបញ្ជាក់ត្រឹមត្រូវ ” បញ្ជាក់ពីអាជ្ញាធរខណ្ឌស្រុកក្រុង ” ) ៣-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
August 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសាលិខិតរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃ០២ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងដល់សិស្ស-និស្សិត ដែលមានបំណងចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ឱ្យបានជ្រាបថា ក្រសួងមហាផ្ទៃសម្រេចបើកឱ្យមានការប្រឡងជ្រើសរើសសិស្ស-និសិ្សត បញ្ចូលក្នុងក្របខ័ណ្ឌពន្ធនាគារ ក្រសួងមហាផ្ទៃ ចំនួន ៤០៥នាក់ (ស្រី៤១នាក់) សម្រាប់ឆ្នាំ២០២២ ដើម្បីចាត់ឱ្យទៅបម្រើការងារ នៅមណ្ឌលអប់កែប្រែ ពន្ធនាគាររាជធានី-ខេត្តនិងមណ្ឌលយុវនីតិសម្បទា ដូចខាងក្រោម៖
August 2, 2022 - កូវីដ-១៩
នៅថ្ងៃទី02 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 39នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 39នាក់( 31 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ខណៈអ្នកបានជាសះស្បើយថ្មី 37នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,868នាក់, ករណីជាសះស្បើយសរុប 133,569 នាក់ និងស្លាប់សរុប 3,056 នាក់៕
August 2, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្យាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អត្តពលិកពិការកម្ពុជាបន្តឈ្នះមេដាយប្រាក់ និងសំរឹទ្ធិបន្ថែម ពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី គិតត្រឹមល្ងាចថ្ងៃ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ ដោយដណ្តើមបានមេដាយសរុប ៧គ្រឿង។ មេដាយចំនួន៧គ្រឿងនេះ រួមមាន៖ មេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធិ ២គ្រឿង លើ៤ប្រភេទកីឡា។ មេដាយមាស២គ្រឿងរកបានលើប្រភេទកីឡាបាល់បោះ វិញ្ញាសានារី៣ទល់៣
August 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ពីព័ត៌មានបច្ចុប្បន្នភាព នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២៖១០នាទីយប់ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ កំពុងនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយនៅមានវិជ្ជមានវីរុសអុតស្វានៅឡើយ។ ស្ថានភាពសុខភាពគាត់មិនអីទេ។ អ្នកពាក់ព័ន្ធទាំង ០៥នាក់នោះ ក៏មិនមានរោគសញ្ញាអ្វីដែរ (ស្ថានភាពធម្មតា) ប៉ុន្តែត្រូវបន្តតាមដានសុខភាពនៅផ្ទះដាច់ដោយឡែក។ សូមជូនពរពួកគាត់សំណាងល្អ ! សូមបញ្ជាប់ថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន
August 2, 2022 - សង្គម
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពក្មេងស្រីតូចម្នាក់កំពុងតែអង្គុយនៅតាមចិញ្ចើមផ្លូវសរសេរអក្សរលើកូនក្តារខៀន ជាមួយលោកឪពុក ដែលជាអ្នកលក់ផ្លែឈើតាមម៉ូតូ ធ្វើអោយមហាជនជាច្រើនកោតសរសើរការខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនស្រីយ៉ាងខ្លាំង។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phearun Yin បានឲ្យដឹងថា៖ «លោកបានប្រទះឃើញប្អូនស្រីកំពុងតែអង្គុយរៀនសរសេរអក្សរជាមួយលោកឪពុក នៅម្តុំស្តុបបូកគោ ដោយសារតែលោកប្រញាប់ជូនប្អូនរបស់លោកទៅសាលារៀន ទើបមិនបានសុំលេខទំនាក់ទំនងរបស់ពួកគាត់»។ ចំណែកឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ly Ya រៀបរាប់ឲ្យដឹងថា «ប្អូនស្រីតូច ឈ្មោះ ស្រី រីម អាយុអត់ទាន់គ្រប់ 6 ឆ្នាំទេ ចេះ សរសេរ អក្សរខ្មែរ និងអង់គ្លេស តែការអាននិងប្រកប បានតែខ្មែរទេ អង់គ្លេសអត់ទាន់ចេះប្រកបអានឡេីយ។ គាត់តែងតែនៅស្តុបបូកគោ រឺស្តុបផ្សារដេីមគរ
August 2, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនិងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរទៅខ្លាំង មកលើតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C -នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន លាយឡំនិងលាយឡំទៅដោយផ្គររន្ទះ
August 2, 2022 - Short News
កាលពីរសៀលថ្ងៃទី២៣ កក្កដា ២០២២ មានករណីបុរសជនជាតិនីសេរីយ៉ា ដែលកំពុងវិជ្ជមានជំងឺអុតស្វា (Monkey Pox) រត់ភាសខ្លួនចូលមកប្រទេសកម្ពុជា ស្របពេលដែលកំពុងមានការឆ្លងរាលដាលវីរុសកូវីដ-១៩បម្លែងថ្មីអូមីក្រុង BA.4 និង BA.5ក្នុងសហគមន៍។ គួរបញ្ជាក់ផងដែរថា រោគសញ្ញារបស់វីរ៉ុសអុតស្វា រួមមាន ពងខ្ទុះ ឈឺសាច់ដុំ ក្តៅស្រៀវស្រាញ ហើមកូនកណ្តុរជាដើម។ វីរ៉ុសអុតស្វាអាចឆ្លងពីមនុស្ស ម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះផ្ទាល់ទៅនឹងស្បែកដាច់រលាត់ និង ទឹកសំបោររបស់អ្នកជំងឺអុតស្វា ហើយអាចឆ្លងពីម្តាយទៅទារក តាមរយៈទងសុក ឫពេលសម្រាល។
August 2, 2022 - Short News
(ភ្នំពេញ) ថ្ងៃទី 26 ខែកក្កដា ឆ្នាំ ២០២២៖ សួរថារំភើបដែរទេបើរូបអ្នកជាម្ចាស់រង្វាន់ដ៏អស្ចារ្យមួយនេះ!! សូមកុំឱ្យពេលវេលាដ៏រំភើបបែបនេះកន្លងផុតទៅឱ្យសោះ..! ព្រោះថារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីក្នុងកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ចំនួន 20 គ្រឿងទៀតកំពុងតែស្វែងរកម្ចាស់…!
August 2, 2022







