Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី01 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 40នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 40នាក់( 28 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ខណៈអ្នកបានជាសះស្បើយថ្មី 15នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,829នាក់, ករណីជាសះស្បើយសរុប 133, 532 នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់សាធារណជនបន្តការប្រុងប្រយ័ត្ន ខណៈដែលប្រទេសកម្ពុជា មានការឆ្លងរាលដាលនៃករណីជំងឺកូវីដ-១៩ ថ្មី។ ក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីឆ្លងថ្មីចំនួន៤៧ករណី ត្រូវបានបញ្ជាក់ដោយការធ្វើតេស្តម៉ាស៊ីន PCR កាលពីថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនឆ្លងសរុបដល់ ១៣៦,៧៥៣ករណី ជាមួយនឹងការជាសះស្បើយចំនួន ១៣៣,៤៩៥នាក់ និងករណីមរណភាពចំនួន ៣,០៥៦ នាក់។ លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ថា មិនមានការស្លាប់ថ្មីណាមួយត្រូវបានរាយការណ៍ពីជំងឺរាតត្បាតចាប់តាំងពីខែមេសា។ លោកស្រី ឱ វ៉ាន់ឌីន បានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានសុខាភិបាល

    August 1, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា គិតមកដល់ត្រឹមព្រឹកថ្ងៃ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី០១ ខែសីហា ឆ្នាំ២០២២នេះ ក្រុមអត្តពលិកពិការកម្ពុជា ដណ្តើមបានមេដាយមាស២គ្រឿង និងសំរឹទ្ធិ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកពិការកម្ពុជា បានបញ្ជាក់ពីប្រទេសឥណ្ឌូណេស៊ីមកថា ពេលនេះអត្តពលិកពិការកម្ពុជាដណ្តើមបានមេដាយមាស២គ្រឿង និងសំរឹទ្ធិ១គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១

    August 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតា​មគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរកីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសារលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១។ នៅក្នុងគណនីហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ សូមអបអរសាទរ កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស លើវិញ្ញាសាលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ

    August 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន អបអរសាទរ កម្ពុជាឈ្នះមេដាយមាសដំបូង នៃការប្រកួតអាស៊ានប៉ារ៉ាហ្គេម ដោយក្រុមបាល់បោះរទេះនារី ។ ក្នុងគណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ កម្ពុជា បានឈ្នះមេដាយមាស លើកដំបូង សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដោយក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលទើបយកឈ្នះក្រុមថៃ ដោយលទ្ធផល ៧-៥ពិន្ទុ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច លើវិញ្ញាសា ៣នាក់

    August 1, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បន្ទាប់ពីម្សិលមិញ កីឡាករ សំ យូដេត និង កីឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស ថ្ងៃនេះ កីឡាករ ផល សុវណ្ណាត់ ក៏ទទួលបានមេដាយមាសមួយទៀត ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប ដែលបានទៅចូលរូមកម្មវិធីប្រកួត World

    July 31, 2022
  • កូវីដ-១៩

    នៅថ្ងៃទី31 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 36នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 36នាក់( 32 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ខណៈអ្នកបានជាសះស្បើយថ្មី 22នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,789នាក់, ករណីជាសះស្បើយសរុប 133, 517 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 31, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើតេស្តសម្រាប់កូវីដ-១៩ ម្តងទៀតនៅព្រឹកថ្ងៃសៅរ៍ នេះ ហើយតាមលិខិតរបស់លោកវេជ្ជបណ្ឌិត Kevin O’Connor បានឲ្យដឹងថា លោក Joe Biden បានតេស្តឃើញវិជ្ជមានកូវីដ-១៩ ឡើងវិញម្តងទៀត តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការធ្វើតេស្តអវិជ្ជមានកាលពីប៉ុន្មានថ្ងៃមុន។ គួរបញ្ជាក់ផងដែរថា តាមរយៈសារព័ត៌មាន theguardian បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden អាយុ៧៩ឆ្នាំ បានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ក្រោយមកបានតេស្តឃើញអវិជ្ជមាននៅដើមសប្តាហ៍នេះ ដោយលោកបានធ្វើចត្តាឡីស័កនៅឯសេតវិមាន។

    July 31, 2022
  • សង្គម

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ មានការប្រជុំជាលក្ខណៈគ្រួសារមួយស្ដីពីប្រទានកម្ម (ការធ្វើអំណោយ) របស់ឪពុកម្ដាយជូនកូនៗ ក្រោយពេលដែលឪពុកម្ដាយបានទទួលមរណភាព ដោយមានការចូលរួមពីខ្ញុំ ម៉ុង ឫទ្ធី ភរិយា​ និងកូនៗ ព្រមទាំង​មាន​មេធាវី​ចូលរួម​ដឹងឮ​ផងដែរ​ ។ -បុព្វហេតុដែលនាំឱ្យមានការជួបជុំគ្រួសាររៀបចំប្រទានកម្មនេះ ដោយសារតែខ្លួនខ្ញុំផ្ទាល់បានសង្កេតឃើញថា​ អ្នកមានទ្រព្យសម្បត្តិកាលពីជំនាន់មុននិងសម័យបច្ចុប្បន្នមួយចំនួន

    July 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានយកឈ្នះក្រុមឡាវ ដោយលទ្ធផល ១១ ទល់នឹង ៥ សម្រាប់ការប្រកួតលើកទី១ លើវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ។ វិញ្ញាសាបាល់បោះជិះរទេះនារីនេះ មាន០៤ប្រទេសចូលរួម គឺកម្ពុជា ឡាវ ហ្វីលីពីន និងថៃ ដែលត្រូវធ្វើការប្រកួតវិលជុំ ដោយក្រុមដែលមានពិន្ទុខ្ពស់ជាងគេ

    July 30, 2022