- Khmernote Media
- ព័ត៌មានជាតិមកស្គាល់អ្នកគ្រូវ័យក្មេង ដែលកំពុងល្បីពេញបណ្តាញសង្គម Facebook ក្រោយចេញវិដេអូបង្រៀនសិស្ស នៅក្នុងថ្នាក់
កាលពីពេលថ្មីៗនេះមហាជនបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Facebook ក្រោយឃើញវិដេអូមួយបង្ហាញពីសកម្មភាពបង្រៀនសិស្សរបស់អ្នកគ្រូវ័យក្មេងម្នាក់នៅក្នុងថ្នាក់។ ថ្ងៃនេះក្រុមការងារយើងសូមបង្ហាញពីអ្នកគ្រូវ័យក្មេងរូបនោះអោយប្រិយមិត្តបានស្គាល់ទាំងអស់គ្នា។ អ្នកគ្រូវ័យក្មេងរូបនេះមានឈ្មោះថា ចេង ស្រីស្រស់ គឺជាគ្រូបង្រៀនថ្នាក់ទី១”គ” នៅសាលាបឋមសិក្សាព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ អ្នកគ្រូ ចេង ស្រីស្រស់ ទទួលបានការចាប់អារម្មណ៍ខ្លាំង ចំពោះវិដេអូបង្រៀនសិស្ស អោយចេះប្រកបអក្សរ ក ជើង “ដ” ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងនោះទៅទៀតគឺអក្សររបស់អ្នកគ្រូ ប្រៀបដូចជាគេចាក់ពុម្ភ។ ក្នុងនោះដែរអ្នកគ្រូ បានរៀបរាប់នៅលើ Facebook របស់ខ្លួនថា៖ “ខ្ញុំរីករាយនឹងចែករំលែកនូវអ្វីដែលខ្ញុំមានទៅអ្នកទាំងអស់គ្នាដោយក្តីស្រលាញ់ សុំទោសនូវរាល់ចំណុចខ្វះខាត ក៏អរគុណដែលផ្តល់កម្លាំងចិត្ត #យកបេះដូងមកធ្វើ”
July 30, 2022 - កូវីដ-១៩
នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 47នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 46នាក់( 32 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលចំនួន 01នាក់ ខណៈអ្នកបានជាសះស្បើយថ្មី 26នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,753នាក់, ករណីជាសះស្បើយសរុប 133495 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 30, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កម្លាំងទឹកហូរពីទំនប់បាសាក់ ហូរទម្លាក់តាមស្ទឹងមោងឫស្សី យ៉ាងគំហុក បានលិចផ្សារមោងឫស្សីខេត្ត បាត់ដំបង និងហេដ្ឋារចនា សម្ព័ន្ធមួយចំនួន មកទល់រសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២២នេះ ក្រុមអាជីវករ ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ផង។ លោក ទេព ហន អភិបាល ស្រុកមោងឫស្សី បានមាន ប្រសាសន៍ថា ការលិចលង់នេះបណ្តាលមកពីកម្លាំងទឹក ដែលបើកពីទំនប់បាសាក់មកខ្លាំងតាំងពីម៉ោង៨យប់ថ្ងៃទី ២៨ខែកក្កដា ទើបមកដល់ទី ប្រជុំជន ស្ទឹងមោងនាព្រឹកថ្ងៃទី២៩ខែកក្កដានេះ មកទើត្រឹមកន្លែងការដ្ឋានសាងសង់ស្ពានចំណុចផ្លូវជាតិលេខប្រាំ ឆ្លងកាត់ស្រុកមោងឫស្សី
July 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ក្រោយពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះ កាលពីទសវត្សរ៍៩០ ដោយជួយប្រាប់តាមរយៈ ចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណា និងនៅទីកន្លែងណា? ពេលនេះ រកឃើញប្រភពរូបថតនេះហើយ ត្រូវបានជនបរទេសដាក់លក់តាមអនឡាញ។ យោងតាមការតបនៅក្នុងខមិនហ្វេសប៊ុកផ្ទាល់របស់សម្តេចតេជោ,អ្នកកាសែត លោកឆាយ សុផល បានបញ្ជាក់ថា៖“សូមគោរព សម្តេចតេជោ! រូបភាពចាស់ៗរបស់ សម្តេច ត្រូវបានគេដាក់លក់នៅតាមអនឡាញ (Online) មួយចំនួន! ម្យ៉ាងទៀត ទីភ្នាក់ងារសារព័ត៌មានបរទេស ដូចជា AFP, Reuters និង AP ជាដើម រួមទាំងអ្នកថតរូបឯករាជ្យជាច្រើនផង
July 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី បានឱ្យដឹងថា ប្រជាពលរដ្ឋត្រូវមានឯកសារច្បាប់ដើមតាមខ្លួន ខណៈក្រសួងចាប់ អាចនឹងចាប់ផ្តើមកម្មវិធីកាត់ពិន្ទុលើប័ណ្ណ បើកបររបស់អ្នកល្មើសច្បាប់ ចាប់ពីខែកញ្ញាតទៅ ដើម្បីធានាដល់ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដែលចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ក្នុងកម្មវិធីផ្សាយផ្ទាល់ MPWT LIVE SHOW ក្រោមប្រធានបទ «លក្ខណៈពិសេសនៃលេខកម្ពុជា និងលេខរាជធានី-ខេត្ត» កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋ តើយើងអាចថតចម្លងកាតគ្រីប្រើបានឬអត់ ពីព្រោះវាមាន QR
July 30, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ បានអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះ ពេលទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត កាលពីទសវត្សរ៍៩០ ដោយជួយប្រាប់តាមរយៈ ចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណា និងនៅទីកន្លែងណា? នៅក្នុងគណនីហ្វេសប៊ុករបស់ សម្តេចតេជោ បានមានប្រសាសន៍ថា៖ លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹក នេះហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។ បើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧ដោយសំគាល់៖ ១.អ្នកការពារខ្ញុំឈ្មោះវឿនបានមកការពារ ខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់ស្លាប់ ប្រហែល១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំងនិងប្រទេសផ្សេងទៀតជាច្រើន។ ២.កូនប្រុសខ្ញុំហ៊ុន ម៉ានី ទើបមានវ័យជំទង់អាយុប្រហែល១៤ឬ១៥ឆ្នាំ(ម៉ានីកើតខែវិច្ឆិកា១៩៨២)។បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ ឬ៤៥ឆ្នាំ។ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយៈចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណានិងនៅទីកន្លែងណា?
July 30, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញលិខិត ស្តីពីការចាត់វិធានការបណ្តោះអាសន្នលើការនាំចូលផលិតផលមីកញ្ចប់ និងការ៉េម សង្ស័យថាមានផ្ទុកសារធាតុ អេទីឡែនអុកស៊ីត (Ethylene Oxide) ដែលអាចបង្កហានិភ័យផ្នែកសុខភាពដល់អ្នកប្រើប្រាស់។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ថ្មីៗនេះ អាជ្ញាធរសុវត្ថិភាពម្ហូបអាហាររបស់ប្រទេសនៅសហគមន៍អឺរ៉ុបមួយចំនួនបានរកឃើញលើផលិតផលមីកញ្ចប់ និងការ៉េមមួយចំនួន មានផ្ទុកសំណល់សារធាតុអេទីឡែនអុកស៊ីត (Ethylene Oxide) ដែលសហភាពអឺរ៉ុប អាមេរិក និងអង្គការសុខភាពពិភពលោកចាត់ទុកថា ជាសារធាតុបង្កហានិភ័យជាជំងឺមហារីកចំពោះអ្នកប្រើប្រាស់។ ក្នុងន័យនេះ ដើម្បីចូលរួមការពារសុខភាពសាធារណៈ សុវត្ថិភាពម្ហូបអាហារ និងការពារសុខុមាលភាពអ្នកប្រើប្រាស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសូមធ្វើការណែនាំបណ្តោះអាសន្នមួយចំនួនដូចខាងក្រោម៖
July 29, 2022 - ព័ត៌មានជាតិ
យោងតាមអនុក្រឹត្យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្ទេរ និងតែងតាំង អភិបាលខណ្ឌ៩រូប ដែលមានរាយនាមដូចខាងក្រោម៖ នៅក្នុងអនុក្រឹត្យនេះ សម្តេចតេជោផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៦រូប ដូចមានរាយនាមខាងក្រោម៖ ១-លោក ពេជ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ។ ២-លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ។ ៣- លោក ធីម សំអាន
July 29, 2022 - ព័ត៌មានជាតិ
យោងតាមអនុក្រឹត្យរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអោយដឹងថា លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញជំនួសវិញ ខណៈអភិបាលរងរាជធានីភ្នំពេញ ២រូបទៀតត្រូវបានតែងតាំងដូចគ្នា។ អនុក្រឹត្យនោះដែរបានបញ្ជាក់ថា លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និង លោក ហ៊ុន សុរិទ្ធី ត្រូវបានតែងតាំង ជាអភិបាលរងរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា៖ លោក ឃ្លាំង ហួត ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអតីតអភិបាលខណ្ឌជ្រោយចង្វារ។
July 29, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការរៀបចំបែបបទនាវា ចូលចេញនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីសម្រួលដល់ការធ្វើបែបបទឱ្យងាយស្រួលជាងមុន ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាពផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជំនួយឥតសំណង ពីប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងការអនុវត្តន៍គម្រោង ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីកាត់បន្ថយពេលវេលា និងសម្រួលដល់ការរៀបចំ បែបបទនាវាចូលចេញកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា។
July 29, 2022









