Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី28 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 29នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 26នាក់( 7 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលចំនួន 03នាក់ ខណៈអ្នកបានជាសះស្បើយថ្មី 1៩នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,680នាក់, ករណីជាសះស្បើយសរុប 133,454 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា វេជ្ជបណ្ឌិតព្រមានអ្នកប្រើប្រាស់កុំសាកល្បងតាមការសម្ដែង ‘No poop July’ ដែលកំពុងចែកចាយនៅក្នុងកម្មវិធី TikTok ។ ‘No poop July’ គឺជាការសម្ដែងលេងសើចមួយដែលពួកគេព្យាយាមមិនបន្ទោបង់លាមកពេញមួយខែកក្កដា ហើយវីដេអូនេះកំពុងតែត្រូវបានចែកចាយយ៉ាងគគ្រឹកគគ្រេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន NBC។ វីដេអូបានបង្ហាញអ្នកសម្ដែងដែលភាគច្រើនជាបុរសបែកញើសខ្លាំង ខណៈពេលពួកគេកំពុងតស៊ូនឹងការចង់បន្ទោបង់ និងមានហ្វូងមនុស្សអបអរសាទរពួកគេ។ នៅក្នុងវីដេអូក៏មានបង្ហាញចំនួនថ្ងៃដែលអ្នកសម្ដែងមិនបានបន្ទោបង់ផងដែរ។ ទោះបីជាវីដេអូខ្លីមួយនេះគឺគ្រាន់តែជាការលេងសើច ប៉ុន្តែវេជ្ជបណ្ឌិតមួយចំនួនមកពីមន្ទីរពេទ្យធំៗនៅសហរដ្ឋអាមេរិកបានធ្វើការព្រមានដល់អ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនង TikTok កុំព្យាយាមសាកល្បងនឹងការលេងសើចនេះ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ខ្លាំងដល់សុខភាពរបស់ពួកគេ។ វាអាចបណ្តាលឱ្យមានបញ្ហាដូចជា ជំងឺឬសដូងបាត ឬការពឹងផ្អែកបណ្តោះអាសន្នលើថ្នាំបញ្ចុះលាមក

    July 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុ៊កមួយដែលមានឈ្មោះថា KHEM YANG Online បានផុសឃ្លីបវីដេអូចំណងជើងថា “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” នៅលើបណ្តាញសង្គមហ្វេសបុ៊ក។ ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌ ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលើករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃើញថាទាំងម្ចាស់គណនីហ្វេសបុ៊ក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ គឺកំពុងរស់នៅក្នុងប្រទេសថៃ។ សូមបញ្ជាក់ថា៖ ការសម្តែងនេះគឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ក្រុមការងារក៏បានទាក់ទងទៅម្ចាស់គណនីផងដែរ ហើយម្ចាស់គណនីក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ ថែមទាំងនឹងធ្វើវីដេអូសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ហើយផុសក្នុងគណនីផេកហ្វេសបុ៊ករបស់ខ្លួនផងដែរ ៕ ប្រភព៖

    July 28, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដែលមានទឹកដមផ្អែមពីរោះ សមត្ថភាព ទេពកោសល្យពេញខ្លួនគឺ កញ្ញា សុខ សីឡាលីន ហើយក៏ជាគណៈកម្មការនៅក្នុងកម្មវិធីកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ នេះ បានប្រតិកម្មជាខ្លាំងចំពោះ បុគ្គលមួយចំនួនដែលបានចូលទៅខមិន រិះគន់ ថារូបកាយមិនស្អាតលើអ្នកលក់ Online និយាយចំអកចំអន់ ប្រៀបប្រដូចទៅនឹងមុខកែវណាម៉ា។ នៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀង កញ្ញា សុខ សីឡាលីន ក៏បានឆ្លើយតបយ៉ាងធ្ងន់ៗទៅវិញថា៖ «សុជីវធម៌ សីលធម៌ធ្លាក់ចុះខ្លាំង នាបច្ចុប្បន្ន ដោយសារបុគ្គលមួយចំនួន មានតែទូរសព្ទក្នុងដៃ ចុចសរសេរខមិន ដោយគ្មានឆ្លងកាត់ការគិតពិចារណាអោយបានវែងឆ្ងាយ😕រិះគន់

    July 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    July 28, 2022
  • សង្គម

    កាលពីពេលថ្មីៗនេះ បងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាប្រតិកម្ម និងបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ចំពោះយុវវ័យមួយក្រុម ដែលបាននាំគ្នាថតវីដេអូឃ្លីបខ្លីបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយប្រើទង្វើមិនសមរម្យ អសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។ ជុំវិញករណីឃ្លីបវីដេអូនោះផងដែរ មហាជនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច កោះហៅក្រុមយុវជនទាំងនោះមកធ្វើការអប់រំ ដើម្បីកុំឲ្យថតវីដេអូបែបនោះទៀត។ ទាក់ទងនឹងករណីនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន comment នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «សមត្ថកិច្ចនឹងចាត់វិធានការលើករណីនេះ» ដែលធ្វើឲ្យមហាជនមានការសាទរយ៉ាងខ្លាំង។ គួរអោយដឹងផងដែរថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានកោះហៅម្ចាស់គណនីហ្វេសប៊ុក «Kaa Offical» ដែលមានបុគ្គលទាំង០៣នាក់ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ក្រោយបានផុសវីដេអូឃ្លីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាព ដោយនិយាយពាក្យពេចន៍ អសីលធម៌ អាសអាភាស ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម

    July 27, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុនិងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក.ប.ទ. បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ ហើយក៏មានការដាក់ពិន័យផងដែរចំពោះប្រជាពលរដ្ឋដែលមិនព្រមដកឧបករណ៍នោះចេញ។ ក្រោយការប្រកាសរបស់ក្រសួងមិនបានប៉ុន្មានផង ក៏មានការជជែកវែកញែកប៉ុន្ថែមទៀតរបស់ប្រជាពលរដ្ឋ ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបកស្រាយបន្ថែមថា៖ “សូមអរគុណសម្រាប់ការលើកយោបល់។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឃើញការផ្តល់យោបល់ (Comments) ជាច្រើនអំពីការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា (Booster/Repeater) ដែលមិនផ្អែកលើផ្នែកបច្ចេកទេស ប៉ុន្តែផ្អែកលើការយល់ឃើញរបស់បុគ្គលរៀងៗខ្លួន ដូចនេះក្រសួងសូមធ្វើការបំភ្លឺបន្ថែមដូចខាងក្រោម៖ ចំពោះការពង្រឹងគុណភាពសេវាទូរសព្ទចល័ត គឺមានការពាក់ព័ន្ធនឹងកត្តាជាច្រើន ប៉ុន្តែកត្តាសំខាន់មួយចម្បងគឺការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា/ពង្រីកសេវា

    July 27, 2022
  • ព័ត៌មានជាតិ

    យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម គីម រិទ្ធីឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

    July 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការផ្អាកការផ្គត់ផ្គង់ទឹកស្អាត នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ (រយៈពេល៤ម៉ោង គឺចាប់ពីម៉ោង ២០៖០០នាទី ដល់ម៉ោង ២៤៖០០នាទី) ក្នុងសង្កាត់វាលស្បូវ សង្កាត់ព្រែកថ្មី ។ ការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។ អាស្រ័យហេតុនេះ សូមលោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ

    July 27, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសព័ត៌មាន ជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលមានបាត់ម៉ូតូ ម៉ាកYamaha Aerow ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 1HC-7555 សូមទាក់ទងមកលេខទូរស័ព្ទ 012 496 065 ។ សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានក៏ប្រទះឃើញម៉ូតូ០១គ្រឿងម៉ាក Yamaha Aerow ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 1HC-7555

    July 27, 2022