សង្គម

យុវវ័យមួយក្រុមទៀតហើយ ថតវីដេអូឃ្លីបមិនសមរម្យបង្ហោះនៅលើហ្វេសប៊ុក ឥលូវស្នងការដ្ឋាននគរបាលរាជធានី បញ្ជាក់ថា នឹងចាត់វិធានការលើករណីនេះ

BY
Khmernote Media
July 27, 2022

កាលពីពេលថ្មីៗនេះ បងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាប្រតិកម្ម និងបញ្ចេញមតិរិះគន់យ៉ាងខ្លាំង ចំពោះយុវវ័យមួយក្រុម ដែលបាននាំគ្នាថតវីដេអូឃ្លីបខ្លីបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយប្រើទង្វើមិនសមរម្យ អសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។ ជុំវិញករណីឃ្លីបវីដេអូនោះផងដែរ មហាជនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច កោះហៅក្រុមយុវជនទាំងនោះមកធ្វើការអប់រំ ដើម្បីកុំឲ្យថតវីដេអូបែបនោះទៀត។

ទាក់ទងនឹងករណីនេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន comment នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «សមត្ថកិច្ចនឹងចាត់វិធានការលើករណីនេះ» ដែលធ្វើឲ្យមហាជនមានការសាទរយ៉ាងខ្លាំង។

គួរអោយដឹងផងដែរថា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានកោះហៅម្ចាស់គណនីហ្វេសប៊ុក «Kaa Offical» ដែលមានបុគ្គលទាំង០៣នាក់ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ក្រោយបានផុសវីដេអូឃ្លីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាព ដោយនិយាយពាក្យពេចន៍ អសីលធម៌ អាសអាភាស ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទុះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនផងដែរ។

Share This Post: