Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសារធាណការ បានឆ្លើយតបនឹងសំណួរដែលសួរច្រើនជាងគេ តាមរយៈលេខទូរស័ព្ទ (Hotline 1275) ប្រចាំខែមិថុនា ដោយសួរថា៖ តើបាត់បណ្ណសម្គាល់រថយន្តអាចស្នើសុំថ្មីបានទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន? ក្នុងនោះដែរ ក្រសួងសាធារណការ បានបញ្ជាក់ថា អាចស្នើសុំធ្វើថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា) ឯកសារតម្រូវ៖ – អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) – ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង) – ពាក្យបណ្តឹងមានបញ្ជាក់ពី

    July 29, 2022
  • កូវីដ-១៩

    នៅថ្ងៃទី29 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 26នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 26នាក់( 20 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 1៩នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,706នាក់, ករណីជាសះស្បើយសរុប 133,469 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 29, 2022
  • ព័ត៌មានជាតិ

    រាជធានិភ្នំពេញ៖ យោងតាមាការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ នៅចំណុចហាងលក់ស្រាក្រឡុក ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆក់ ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកន្លងមក ចំនួន០៦ករណី។ ករណីទី១៖ ជើងធាក់ម៉ូតូបណ្តាលឲ្យដួលម៉ូតូរួចយកខ្សែក្រវ៉ាត់ កាំបិតប៉័ងតោ និងដំបងឬស្សីដេញវាយប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JH៦៥៦៩ ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ

    July 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានចេញសារអប់រំសុខភាព​ ស្តីពីផលប៉ះពាល់បារីអេឡិចត្រូនិកលើសុខភាព។ តើអ្វីទៅជាបារីអេឡិចត្រូនិក? ជាឧបករណ៍ដែលបង្កើតឱ្យមានជាចំហាយ ឬផ្សែង ដោយកំដៅវត្ថុរាវដែលជាធម្មតា គឺជាសារធាតុ នីកូទីន ហើយវាមាននៅក្នុងបារី និងផលិតផលថ្នាំជក់ផ្សេងទៀត។ ជាទូទៅ បារីអេឡិចត្រូនិកមានទម្រង់ និងទំហំផ្សេងៗគ្នាដែលមានផ្នែកផ្ទុកអគ្គិសនី ផ្នែកដុតកំដៅ និងផ្នែកវត្ថុរាវ។ បារីអេឡិចត្រូនិកខ្លះមានរូបរាង ដូចបារីធម្មតា ឧបករណ៍អង្គចងចាំ (USB Sticks) ឬខៀវ។ បារីអេឡិចត្រូនិក មានឈ្មោះហៅជាច្រើន ដូចជា៖ E-cigs, E-hooknhs, Mods, Vape

    July 29, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប ៖ យោងតាមការបញ្ជាក់ពី អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកភាពលើការស្នើសុំរបស់រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការធិការ (គ.ប.ផ.ក) កម្ទេចចោលវត្ថុតាង ប៊ីចេងសញ្ញារូបវែក (ក្លែងក្លាយ) ចំនួនប្រហែល ១៨តោន ដែលក្រុមប្រតិបត្តិបានបង្ក្រាបកាលពីឆ្នាំ២០១៩ កន្លងមក និងយោងតាមសាលក្រមព្រហ្មទណ្ឌលេខ: ១៧២”ឆ” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ពីបទក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម (ប៊ីចេងសញ្ញារូបវែក) ប្រព្រឹត្តទៅនៅភូមិខ្នារ

    July 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូ​ន បានឱ្យដឹងថា កាលពីម្សិលមិញ នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ “លក្ខណៈពិសេសនៃផ្លាកលេខកម្ពុជា និងផ្លាកលេខរាជធានី-ខេត្ត” ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។ លោកជំទាវ កុយ សុដានី បានធ្វើការឆ្លើយតបរាល់ចម្ងល់បងប្អូនប្រជាពលរដ្ឋជាច្រើនពាក់ព័ន្ធនឹងផ្លាកលេខកម្ពុជា

    July 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២២ បានឱ្យដឹងថា លោកសាំង ប៊ុនថេន ប្រធាន មន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្ត បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាលកម្ពុជាទទួលបានការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះខេត្តក្រចេះបច្ចុប្បន្នបានទទួល ការអភិវឌ្ឍផ្លូវថ្នល់ ស្ពាន លូ ហេដ្ឋារចនាសម្ពន្ធ័នៅទូទាំងខេត្ត ដោយបានប្រែក្លាយខេត្តភូមិភាគឦសាន្តមួយនេះ ឱ្យមានភាពលេចធ្លោនិងស៊ីវិល័យដូចបណ្តាខេត្តដទៃទៀតដែរ។ លោកបានបន្តថា ក្នុងឆ្នាំ ២០២២នេះ មន្ទីរបានខិតខំប្រឹងប្រែងអនុវត្តន៍ផែនការសំខាន់ៗដែលបានដាក់ចេញដោយយកចិត្តទុកដាក់ក្នុងការសាងសង់ការជួសជុលផ្លូវដែលមានស្រាប់និងតភ្ជាប់បណ្ដាញផ្លូវថ្មីៗសរុបជាង ១០០គីឡូម៉ែត្រប្រកបដោយចីរភាពនិងនិរន្តរភាពដើម្បីប្រើ ប្រាស់យូរអង្វែងកាត់បន្ថយការចំណាយថវិកាជាតិនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាពិសេសនោះគឺរៀបចំសោភ័ណភាពនៅតាមដងផ្លូវផងដែរ។ សំឡេង៖ «សមិទ្ធផល ដែលមន្ទីរសាធារណការកំពុងអនុវត្តក្នុងឆ្នាំ២០២២នេះ ដែលមានគម្រោងកំពុងអនុវត្តដូចជាទី១ ការងារថែទាំខួប ផ្លូវជាតិលេខ ៧៣ដោយយើងរាយបាចថ្មពីរជាន់កៅស៊ូ

    July 28, 2022
  • ព័ត៌មានជាតិ

    រាជធា​នីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់គណនីហ្វេសបុ៊ក និងក្រុមសំដែង ដែលបានផុសលើបណ្តាញសង្គមហ្វេសបុ៊ក អំពីសកម្មភាពអសីលធម៌ អាសអាភាស ត្រូវបានសារភាពទទួលកំហុស និងធ្វើការសុំទោសជាសាធារណៈផងដែរ។ សូមបញ្ជាក់ផងដែរ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ព្រឹកមិញនេះ បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុ៊កមួយដែលមានឈ្មោះថា KHEM YANG Online បានផុសឃ្លីបវីដេអូចំណងជើងថា “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” នៅលើបណ្តាញសង្គមហ្វេសបុ៊ក។ ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌ ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលើករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃើញថាទាំងម្ចាស់គណនីហ្វេសបុ៊ក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ

    July 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ពី គំនូសសញ្ញាចរាចរណ៍ត្រូវបានប្រើប្រាស់ដើម្បីឱ្យការធ្វើឱ្យចរាចរណ៍លើផ្លូវសាធារណៈមានរបៀបរៀបរយ និងធានាសុវត្ថិភាព។ គំនូសសញ្ញាទី១៖ ជាសញ្ញាភ្លោះជាប់ បែងចែងទិសចរាចរ (DOUBLE YELLOW SOLID LINE) តាមបណ្ដោយទ្រូងផ្លូវ គំនូសសញ្ញាភ្លោះជាប់ពណ៌លឿង ប្រើសម្រាប់បែងចែងទ្រូងផ្លូវជាពីរទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់។ គំនូសសញ្ញានេះប្រើលើផ្លូវដែលមានចរាចរច្រើន ឬនៅត្រង់ផ្លូវកោងគ្រោះថ្នាក់ ឬត្រង់ស្ពាន។ គំនូសសញ្ញាទី២៖ ជាគំនូសសញ្ញាជាប់ បែងចែកគន្លងផ្លូវ (WHITE SINGLE SOLID LINE) ជាគំនូសជាប់ទោល ពណ៌ស

    July 28, 2022
  • សង្គម

    កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ លោក ផែង វណ្ណៈ បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកទាក់នឹងការផាកពិន័យនៅផ្លូវជាតិលេខ ៥ ខណៈនៅជួសជុលមិនទាន់ហើយនៅឡើយ។ លោក ផែង វណ្ណៈ បានឲ្យដឹងថា «បងៗចរាចរក្រសួង​ ឧស្សាហ៍​ណាស់​ ផ្លូវជាតិ​លេខ​ ៥​ ជួសជុល​មិនទាន់​ហើយ​ក៏ដាក់​ប៉ុស្តិ៍​ចាប់​ផាក​ពិន័យ​ដែរ​ សូមថ្នាក់លើពិចារណា​ផង​ ផ្លូវ​ជួសជុល​មិនទាន់​ហើយ​ ហើយក៏មិនទាន់បានដាក់​ស្លាក​សញ្ញា​កំណត់​ល្បឿន​ថ្មី​នៅឡើយ​ មិនគួរ​មន្ត្រី​ចរាចរណ៍​យើង​មកចាប់​ផាក​ពិន័យ​បែបនេះ​ទេ​»។ ជុំវិញករណីនេះផងដែរ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា៖ «តបនឹងព័ត៌មានផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លើបណ្តាញសង្គមឈ្មោះ Vannak

    July 28, 2022