Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី26 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 19នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 18នាក់( 11 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលចំនួន 01នាក់ ខណៈអ្នកបានជាសះស្បើយថ្មី 13នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,631នាក់, ករណីជាសះស្បើយសរុប 133,421 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុនិងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក.ប.ទ. បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។ ដូចនេះ ក.ប.ទ. សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។ ក.ប.ទ. ក៏សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។ ក.ប.ទ. សូមគូសបញ្ជាក់ផងដែរថា យោងតាមមាត្រា៨៤

    July 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅប្រទេសជប៉ុនឱ្យបានជ្រាបថា៖ ទីភ្នាក់ងារជាតិឧតុនិយមជប៉ុនបានជូនដំណឹងអំពីបន្ទុះភ្នំភ្លើង Sakurajima ស្ថិតនៅខេត្ត Kagoshima នៃភាគខាងត្បូងប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨៖០៥នាទីយប់ និងធ្វើការប្រកាសអាសន្នកម្រិតខ្ពស់ ចំពោះហានិភ័យដែលអាចកើតឡើងពីហេតុការណ៍បន្ទុះភ្នំភ្លើងនេះ ជាពិសេសតំបន់លំនៅដ្ឋាននៅ Arimunra និង Furusato ដែលស្ថិតចន្លោះចម្ងាយ ៣គីឡូម៉ែត្រ ជុំវិញចំណុចកំពូលភ្នំភ្លើង។ អាជ្ញាធរមូលដ្ឋានបានចេញបញ្ជាឱ្យប្រជាជននៅខណ្ឌ Arimunra និងផ្នែកខ្លះនៃខណ្ឌ Furusato

    July 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ៖ -ចាប់ពីថ្ងៃទី២៧-៣១ ខែកក្កដា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ -ចាប់ពីថ្ងៃទី១-២ ខែសីហា ឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦

    July 26, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ យោងតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន​ ស្តីពីអ្នកជំងឺអុតស្វា ដែលជាបុរសជនជាតិនីហ្សេរីយ៉ា ដោយមា​នសំនួរពីបងប្អូនអ្នកសារព័ត៌មានជាច្រើននៅព្រឹកនេះ ពាក់ព័ន្ធនឹងករណីអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយលោកជំទាវ ឱ វណ្ណឌីន​ សូមជម្រាបជូនថា៖ “មកដល់បច្ចុប្បន្ននេះ វេលាម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាព សុខភាពរបស់គាត់ពុំមានអ្វីប្រែប្រួលទេ ហើយក៏មិនមានសញ្ញាណាបង្ហាញពីសភាពធ្ងន់ធ្ងរនោះដែរ និយាយពាក្យសាមញ្ញថាគាត់ស្ថានភាពធម្មតា ហើយគាត់កំពុងស្ថិតនៅក្រោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោក ជំទាវ ឱ វណ្ណឌីន បានបន្តទៀតថា ដោយឡែកសម្រាប់អ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ជនជាតិនីហ្សេរីយ៉ា ដែលម្សិលមិញនេះ

    July 25, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានត្រាស់បង្គាប់អតីតអ្នកគ្រប់គ្រងទូទៅនៅ ផលិតកម្ម Galaxy លោក យឹម តាស្រង់ ទទួលបានគោរមងារ ឧកញ៉ា ៕

    July 25, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីល្បាញមួយរូប ដែលមានទឹកដមសំឡេងពីរោះរណ្ដំ គឺ ឧកញ៉ា ខេមរៈ សិរីមន្ត មុននេះបន្តិចឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះវីដេអូប្រឡងចម្រៀងរយៈពេលជិត ២នាទី និងបានសរសើរ លីម តិចម៉េង ដែលមកពីខេត្តកំពង់ចាម ថាមានសំលេងធ្ងន់ល្អ ធ្វើអោយលោកពេញចិត្តខ្លាំង។ នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ខេមរៈ សិរីមន្ត បានរៀបរាប់យ៉ាងដូច្នេះថា៖ “ភាគច្រើនអ្នកកំពង់ចាមតូចៗស្ដើងៗតែធំ😄សម្លេងធំហើយធ្ងន់😄ប្អូនធ្វើបានល្អណាស់យប់មិញបងពេញចិត្ត😘បងក៏អ្នកកំពង់ចាមដែរ😄 ” ៕ ប្រភព៖ Khemarak Sereymun

    July 25, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមបក្សពួក ៣នាក់ ដែលបានឆក់ទូរស័ព្ទពីស្ត្រីម្នាក់កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវាង អធិការនគរបាលខណ្ឌ ស្រាវជ្រាវ និងឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅចំនុច ផ្ទះសំណាក់ ស្តិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានធ្វើការដកហូត បានម៉ូតូ១គ្រឿងជាមធ្យោបាយធ្វើសកម្មភាព និងទូរសព្ទ័ជនរងគ្រោះចំនួន១គ្រឿង ។ ចំពោះបក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួន

    July 25, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Live Show សប្តាហ៍ទី ២ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើប អ៊ីអនម៉ល សែនសុខ ជាន់ទី២ ដែលមានអ្នកទស្សនារាប់រយនាក់ ចូលរួមទៅទស្សនាបេក្ខជនជើងខ្លាំងចំនួន ១៤រូប បង្ហាញសមត្ថភាព ទេពកោសល្យរបស់ខ្លួន នៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ បេក្ខជនជើងខ្លាំងចំនួន ១៤រូបនេះ បង្ហាញពីភាពលេចធ្លោ និងបានបញ្ចេញអស់ពីសមត្ថភាពរៀងៗខ្លួន ដើម្បីទទួលបានការគាំទ្រពីទស្សនិកជន

    July 25, 2022
  • កូវីដ-១៩

    នៅថ្ងៃទី25 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 24នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 24នាក់( 18 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 10នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,612នាក់, ករណីជាសះស្បើយសរុប 133,408 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 25, 2022