- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ថៃបានប្រកាសពីការរកឃើញជាលើកដំបូង នៃករណីជំងឺអុតស្វានៅក្នុងប្រទេសខ្លួន ប៉ុន្តែអ្នកជំងឺ ដែលជាបុរសជនជាតិនីហ្សេរីយ៉ា អាយុ២៧ឆ្នាំរូបនេះ បានរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលដំណឹងនៃលទ្ធផលធ្វើតេស្តវិជ្ជមាន ៕ ប្រភព៖ លោក
July 23, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ សារបន្ទាន់របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្តីពីករណីបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលកើតជំងឺអ៊ុតស្វា បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃ ចូលមកកាន់ខេត្តព្រះសីហនុ។ នៅក្នុងសារបន្ទាន់របស់ ឯកឧត្តម គួច ចំរើន បានមានប្រសាន៍ថា៖ ” ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹករបស់យើងជួយយកចិត្តទុកដាក់ទាំងអស់គ្នា ក្រុង-ស្រុក មន្ទីរទេសចរណ៍ មន្ទីរការងារ ដែលពាក់ព័ន្ធជាមួយបញ្ហាមនុស្ស សូមយកចិត្តទុកដាក់ជនជាតិនីហ្សេរីយ៉ារូបនេះជាបុគ្គល ដែលកើតជំងឺអ៊ុតស្វា បានរត់គេចពីអ្នកគ្រប់គ្រងរបស់រដ្ឋាភិបាលថៃ លឺតាមដំណឹងគឺបានឆ្លងមកកាន់ខេត្តព្រះសីហនុរបស់យើង អ៊ឹចឹងសូមបង្កើតការគ្រប់គ្រង
July 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសុខាភិបាលកម្ពុជា កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវ និងតាមដានយ៉ាងយកចិត្តទុកដាក់ ករណីជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលមានផ្ទុកជំងឺអុតស្វា ប៉ុន្ដែរត់គេចពីការព្យាបាលនៅប្រទេសថៃ ហើយសំដៅមកប្រទេសកម្ពុជា។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថានៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីអាជ្ញាធរថៃ ពាក់ព័ន្ធការរត់គេច របស់អ្នកជំងឺអុតស្វាម្នាក់នោះ នៅពេលនេះក្រសួងសុខាភិបាល និងសមត្ថកិច្ចកំពុងទំនាក់ទំនងគ្នា នៅគ្រប់ច្រកចូលទាំងអស់ដែលជាប់ព្រំដែនថៃ មិនថាតែច្រកទ្វារអន្ដរជាតិ ច្រកតំបន់ ឬច្រករបៀង និងផ្លូវទឹកជាដើម។ លោកស្រី យក់ សម្បត្តិ បានបន្ថែមថា៖
July 23, 2022 - កូវីដ-១៩
នៅថ្ងៃទី23 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 20នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 20នាក់( 10 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 26នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,565នាក់, ករណីជាសះស្បើយសរុប 133,389 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 23, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។ លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា
July 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈឯកឧត្តម សេង ប៊ុនវេង (ហៅអាចារ្យអេ) ជាទីប្រឹក្សាផ្ទាល់សម្ដេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕
July 23, 2022 - ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្តីពី ដំណោះស្រាយលើករណីការកាត់លុយទូរសព្ទរបស់លោកស្រី កុល សុខគុំ ដែលបានបង្ហោះវីដេអូក្នុងគណនីហ្វេសប៊ុកឈ្មោះ “យាយគុំ ទឹកឆា” បានឲ្យដឹងថា ថ្មីៗនេះ មានវីដេអូមួយដែលបង្ហោះដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “យាយគុំ ទឹកឆា” និងបានចែកចាយពេញបណ្តាញសង្គមអំពីអ៊ំស្រីម្នាក់បានសម្តែងការខឹងសម្បារយ៉ាងខ្លាំងនឹងក្រុមហ៊ុនស្មាតអាស្សាតា ដែលបានកាត់លុយដោយមិនដឹងមូលហេតុនៅពេលគាត់បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទរបស់គាត់។ បន្ទាប់ពីឃើញករណីនេះ អគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយនិយ័តករទូគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចុះទៅសិក្សាស្វែងយល់ ដើម្បីពិនិត្យ និងដោះស្រាយករណីនេះភ្លាមៗ។ ក្រោយពីបានពិនិត្យ និងសាកសួរលោកស្រី កុល សុខគុំ ដែលជាអ្នកជួបបញ្ហានេះផ្ទាល់ បានរកឃើញថា ការកាត់ទឹកប្រាក់របស់គាត់គឺបណ្តាលមកពីលេខទូរសព្ទនេះនៅជំពាក់លុយដែលបានខ្ចីនៅពេលដែលទូរសព្ទមិនអាចហៅចេញ
July 23, 2022 - ព័ត៌មានជាតិ
យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងសូមគោរពរាយការណ៍ជូនឯកឧត្តមមេត្តាជ្រាបថា៖ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមានកងកម្លាំងនគរបាល កងរាជអាវុធហត្ថអាជ្ញាធរស្រុក ដើម្បីចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៩និង៤០ ដើម្បីសម្រួលចរាចរណ៍ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកដែលទឹកកំពុងហូរកាត់។ បើតាមការបញ្ជាក់ពីឯកឧត្តម សាន់ យូ បានអោយដឹងថា ផ្លូវនៅចន្លោះគីឡូម៉ែត្រ៣៩-៤០ ចំណុចស្ពានក្រាំងពន្លៃ ចំណុចដែលត្រូវជំនន់ទឹកភ្លៀងហូរកាត់ផ្លូវ នៅក្នុងភូមិសាស្ត្រព្រំប្រទល់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ត្រូវបានបិទជាបណ្ដោះអាសន្ន ដោយសារទឹកជំនន់ហូរច្រោះដាច់ដីនិងស្ពានមួយកន្លែងប្រមាណជា ៣០-៤០ម៉ែត្រ រងចាំស្ថានភាពទឹកស្រក
July 22, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កីឡាការិនីប៉េតង់ជម្រើសជាតិអាមេរិក Rebecca Howe បានកោតសរសើរក្រុមប៉េតង់ជម្រើសជាតិ កម្ពុជា និងចាត់ទុកជាក្រុមប៉េតង់ឆ្នើមបំផុតមួយក្នុងពិភពលោក។ ការថ្លែងកោតសរសើរនេះ បានកើតមានឡើង នៅក្រោយពេលកីឡាការិនីជម្រើសជាតិអាមេរិករូបនេះ ទទួលបានត្រឹមមេដាយប្រាក់ ពីព្រឹត្តិការណ៍កីឡាពិភពលោក (World Games) ឆ្នាំ២០២២ បន្ទាប់ពីចាញ់កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ក្នុងលទ្ធផល ៤១-២១ នៅវគ្គផ្តាច់ព្រ័ត្រ។ Rebecca Howe បាននិយាយថា នេះជាការចូលរួមប្រកួតដំបូងសម្រាប់នាង។ នាងពិតជារំភើបរីករាយ និងមានកិត្តិយស ជាពិសេសបានជួបកីឡាការិនីខ្លាំងៗ
July 22, 2022 - កូវីដ-១៩
នៅថ្ងៃទី22 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 13នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 13នាក់( 6 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 11នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,545នាក់, ករណីជាសះស្បើយសរុប 133,363 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 22, 2022









