- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមព្រះរាជសារលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចម៉ែ ប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យ ១លានដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។ នៅក្នុងព្រះរាជសារលិខិត ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា៖ ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតី និងសមាជិក សមាជិកាដ៏ឧត្តុងឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
July 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងប្រទេសកម្ពុជា។ នៅក្នុងព្រះរាជសារលិខិត ព្រះមហាក្សត្រនៃកម្ពុជា បានមានព្រះរាជបន្ទូលថា៖ «ខ្ញុំសូមប្រសិទ្ធពរជ៏បវរ មហាប្រសើរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសមាជិក សមាជិកាដ៏ឧត្តុងឧត្តមនៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមហាជោគជ័យថ្មីៗទៀត ក្នុងបេសកកម្មដ៏ថ្លៃថ្លានូវប្រជាជាតិកម្ពុជា និងសូមបានប្រកបតែនឹងពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើង»៕
July 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សិស្សានុសិស្សខ្មែរ ចំនួន ៣រូប ដណ្ដើមបានមេដាយមាសពីការប្រកួតគណិតវិទ្យានៅសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា Copernicus Olympiad ដោយការដណ្តើមបានមេដាយមាសរបស់កូនខ្មែរទាំង៣រូបនេះ នាំឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងចំពោះសមត្ថភាពរបស់ពួកគេ និងជាពិសេសក៏ជាផ្នែកមួយនៃការលើកស្ទួមមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ដែលបង្ហាញអោយឃើញថា ប្រទេសកម្ពុជាមានធនធានមនុស្សពូកែៗជាច្រើនផងដែរ។ កម្មវិធីប្រកួតប្រជែង COPERNICUS OLYMPIAD គឺជាការប្រឡងប្រជែងដ៏ធំមួយដែលមានមុខវិជ្ជាចំនួន ៥ រួមមាន៖ Mathematics, Natural Science, Physics and Astronomy,
July 25, 2022 - ព័ត៌មានជាតិ
បើយោងតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់អោយដឹងថា បុរសជនជាតិនីហ្សេរីយ៉ា ត្រូវបានធ្វើតេស្តឡើងវិញ២ដង គឺរកឃើញថា មានវិជ្ជមានជំងឺ អុតស្វា ទាំង២ដង ហើយក៏បានរកឃើញអ្នកប៉ះពាល់អ្នកជំងឺខាងលើចំនួន ៥នាក់ផងដែរ។ គួរបញ្ជាក់ផងដែរថា «គិតត្រឹមម៉ោង៥៖១០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ យើងរកឃើញអ្នកពាក់ព័ន្ធ សរុបចំនួន៥នាក់ហើយ ដែលបានណែនាំឱ្យនៅដោយឡែក សម្រាប់តាមដានសុខភាពពួកគាត់។ ពួកគាត់ទាំង៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែក នៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ហើយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យ ប្រសិនបើមានចេញរោគសញ្ញាណាមួយ ដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើល ដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ»។
July 24, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា «លោកជំទាវ ឱ វណ្ណឌីន : ព័ត៌មានបច្ចុប្បន្នភាពពីករណីអ្នកប៉ះពាល់ជាមួយអ្នកជំងឺអុតស្វាជាជនជាតិនីហ្សេរីយ៉ា៖ គិតត្រឹមម៉ោង ១៧:១០នាទីល្ងាចនៃថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ យើងរកឃើញអ្នកពាក់ព័ន្ធសរុបចំនួន ៥នាក់ហើយ ដែលបានណែនាំឱ្យនៅដោយឡែកសម្រាប់តាមដានសុខភាពពួកគាត់។ ពួកគាត់ទាំង ៥នាក់នេះ មិនទាន់បង្ហាញសញ្ញាណាមួយ ដែលបញ្ជាក់ពីការឆ្លងនៅឡើយទេ ទោះជាយ៉ាងណា ពួកគាត់ចាំបាច់ត្រូវនៅដាច់ដោយឡែកនៅផ្ទះរបស់ពួកគាត់ និងតាមដានសុខភាពផ្ទាល់ខ្លួន ហើយត្រូវរាយការណ៍ជូនក្រុមគ្រូពេទ្យប្រសិនបើមានចេញរោគសញ្ញាណាមួយដែលសង្ស័យ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពឃ្លាំមើលដោយអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលរាជធានីភ្នំពេញ។ អរគុណ»៕
July 24, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុក BTV Cambodia បានឲ្យដឹងថា នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១១រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២២ ក្រុមការងារសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ សហការជាមួយក្រុមគ្រូពេទ្យមកពីក្រសួងសុខាភិបាល បានចុះមកដល់ទីតាំងផ្ទះ ស្រ្តីដែលមានការពាក់ពន្ធ័ ជាមួយអ្នកជំងឺជាជនជាតិនីហ្សេរីយ៉ាដែលត្រូវបានរកឃើញថាមានជំងឺអុតស្វា ចំនួន២នាក់ ស្ថិតនៅបន្ទប់ជួល ភូមិសន្សំ ៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកទាំង២នាក់នេះជាអ្នករួមដំណើរលើរឺម៉ក់ជាមួយបុរសជនជាតិនីហ្សេរីយ៉ា ដែលមានជំងឺអុតស្វា។
July 24, 2022 - កូវីដ-១៩
នៅថ្ងៃទី24 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 23នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 23នាក់( 09 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 09នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,588នាក់, ករណីជាសះស្បើយសរុប 133,398 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ជនបរទេស ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវបានរកឃើញហើយ បន្ទាប់ពីមានការស្វែងរកយ៉ាងសស្រាក់សស្រាំ ពីអជ្ញាធរជំនាញ សហការណ៍ជួយអជ្ញាធរខណ្ឌដូនពេញ និងខណ្ឌក្នុងរាជធានីភ្នំពេញ ធ្វើស្រាវជ្រាវរហូតរដល់រកឃើញជនខាងលើ នេះនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញវិញ។ ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «សូមបុគ្គល២រូប ដែលបានដឹកជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ស្លឹកមាស ត្រូវធ្វើការពិនិត្យសុខភាពជាបន្ទាន់ ។
July 24, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (World Health Organization) បានធ្វើការប្រកាសថា ជំងឺអុតស្វា (Monkeypox) គឺជារោគអាសន្ននៃសុខភាពសកល នេះបើយោងតាមការចុះផ្សាយនៅលើសារព័ត៌មាន BBC។ អគ្គនាយកអង្គការសុខភាពពិភពលោក លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា គិតមកទល់ពេលបច្ចុប្បន្ននេះ ករណីជំងឺអុតស្វាមានជាង ១៦,០០០ ត្រូវបានរាយការណ៍ពីប្រទេសចំនួន ៧៥។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា រហូតមកដល់ពេលនេះ មានមនុស្សចំនួន៥នាក់ផងដែរ បានបាត់បង់ជីវិត ដោយសារតែជំងឺនេះ។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា “ការវាយតម្លៃរបស់ WHO គឺថា ហានិភ័យនៃជំងឺអុតស្វានេះមានកម្រិតមធ្យមនៅទូទាំងពិភពលោក និងនៅគ្រប់តំបន់ទាំងអស់ លើកលែងតែនៅក្នុងតំបន់អ៊ឺរ៉ុប ដែលយើងវាយតម្លៃហានិភ័យថាខ្ពស់”។
July 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ជនបរទេស ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ត្រូវបានរកឃើញហើយ បន្ទាប់ពីមានការ ស្វែងរក យ៉ាងសស្រាក់សស្រាំ ពីអជ្ញាធរជំនាញ សហការណ៍ជួយអជ្ញាធរខណ្ឌដូនពេញ និង ខណ្ឌក្នុងរាជធានីភ្នំពេញ ដែលមានព័ត៌មានថាជនសង្ស័យខាងលើ កំពុងស្ថិតនៅតំបន់ រមណីយដ្ឋានវត្តភ្នំ និង ធ្វើស្រាវជ្រាវរហូតរដល់រកឃើញជនខាងលើ នេះនៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញវិញ។ ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២
July 23, 2022









