Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីបានឃើញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា “រថយន្តកុងទីន័រ និងរថយន្តប្រភេទដឹកទំនិញជាច្រើនគ្រឿង នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បើកសម្រុកចូលក្នុងរាជធានីភ្នំពេញតាមផ្លូវបេតុង ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង…”។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារៈជនទាំងអស់ឲ្យបានជ្រាបថា ពាក់ព័ន្ធលើកំណាត់ផ្លូវបេតុង១១៤ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានមធ្យោបាយរថយន្ដធុនធំឆ្លងកាត់ ពីព្រោះរថយន្តទាំងអស់តម្រូវឲ្យវៀងតាមច្រក QMI ឆ្ពោះមកផ្លូវជាតិលេខ៤ និងពីផ្លូវជាតិលេខ៤ ឆ្លងកាត់ផ្លូវច្រក QMI ឆ្ពោះមកមហាវិថីឈ្នះឈ្នះ ដោយមូលហេតុនៅចំណុចស្ដុបកប់ស្រូវប្រសព្វផ្លូវជាតិលេខ៤ កំពុងមានបើកការដ្ឋានសាងសង់ស្ពានអាកាស៕ ប្រភព៖

    July 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ សូមប្រកាសច្រានចោល ចំពោះគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់លោក ដើម្បីផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ​។ ក្នុងគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា “សូមជម្រាបជូនសាធារណជនទាំងជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖ ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងអំពីករណីមានបុគ្គលមួយចំនួនបានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំដើម្បីទាក់ទងជាមួយបងប្អូនក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។ ខ្ញុំសូមប្រកាសថា នោះមិនមែនជាគណនីផ្ទាល់ខ្លួន ឬជាប់ពាក់ព័ន្ធនឹងខ្ញុំឡើយ។ ខ្ញុំសូមជូនដំណឹងដល់បុគ្គលដែលកំពុងប្រព្រឹត្តអំពើ ដែលមានចេតនាទុច្ចរិត មិនស្មោះត្រង់នេះបញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់។ ក្នុងករណីមិនសហការ ខ្ញុំនឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច

    July 22, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការបញ្ជាក់ព័ត៌មានបឋម នៅលើគណនីហ្វេសប៊ុករបស់លោក San Prum បានឲ្យដឹងថា នៅព្រឹកម៉ោង៧ និង០០នាទីទៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងខណៈពេលនេះជំនន់ទឹកភ្លៀងកំពុងហូរកាត់លិចកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ៤០-៤១ នៅស្ពានក្រាំងពន្លៃ ខេត្តកំពង់ឆ្នាំង។ សូមប្រជាពលរដ្ឋយើងធ្វើដំណើរតាមផ្លូវជាតិលេខ ៥ នេះលើកំណាត់ផ្លូវចំនុចនេះមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ផង៕ ប្រភព៖ ហ្វេសប៊ុក លោក San Prum

    July 22, 2022
  • ព័ត៌មានជាតិ

    រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មអំពាវនាវដល់ប្រជាពលរដ្ឋមិនចាំបាច់ព្រួយបារម្ភរឿងអង្ករឡើងថ្លៃឡើយ ដោយសារមានក្រុមហ៊ុននៅក្នុងស្រុកអាចផ្គត់ផ្គងតាមតម្រូវការបានគ្រប់គ្រាន់ ដែលអាចជួយរក្សាតម្លៃនៅលើទីផ្សារឱ្យនៅថេរ។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា តម្លៃអង្ករនិង គ្រឿងឧបភោគបរិភោគមួយចំនួន គឺគ្មានការឡើងថ្លៃឡើយ ដោយសារតែកម្ពុជាមានការបម្រុងទុកនូវស្រូវអង្ករសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយកម្ពុជាក៏សល់ស្រូវអង្ករដែលអាចនាំ ចេញទៅកាន់ទីផ្សារក្រៅ ប្រទេសជាច្រើន ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនដែលជាទីផ្សារធំជាងគេសម្រាប់នាំចេញ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងពាណិជ្ជកម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្តមបន្តថា ក្រសួងពាណិជ្ជកម្មមានក្រុមហ៊ុន ហ្គ្រីនត្រេដជាសេនាធិការក្នុងការអនុវត្តគោលនយោបាយស្រូវ-អង្ករនិងសន្និធិបម្រុងរដ្ឋ។ ក្រៅពីស្រូវអង្ករក្រុមហ៊ុនបានទទួលការគ្រប់គ្រងសន្និធិស្បៀងត្រៀមបម្រុងយុទ្ធ

    July 22, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការបន្តធ្លាក់ចុះនៃតម្លៃប្រេងសាំងក្នុងទីផ្សារ កម្ពុជា គឺដោយសារការប្រែប្រួលតម្លៃប្រេងសកល និងការផ្គត់ផ្គង់ប្រេងឥន្ធនៈពី ប្រទេសអ្នកផលិតមានការកើនឡើង ដែលធ្វើឱ្យតម្លៃប្រកួតប្រជែងសកលមានការប្រែប្រួល ចំណែកតម្លៃដើមនៃការនាំចូលមកកាន់ទីផ្សារកម្ពុជា ក៏មានការថយចុះដែរ។ ឯកឧត្ដម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា នេះថា ការបន្តធ្លាក់ចុះនៃតម្លៃប្រេងសាំងនៅលើទីផ្សារកម្ពុជានេះ គឺយោងទៅតាមការ ប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ គួបផ្សំនឹងការចូលរួម អន្តរាគមន៍ពីខាងរដ្ឋាភិបាលផងដែរ។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន

    July 21, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ច្រកព្រំដែនអានសេះជាប់ព្រំដែនថៃ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារបានបើកដំណើរឱ្យប្រជាពលរដ្ឋចេញ-ចូល ឡើងវិញហើយ បន្ទាប់ពីបិទជាបណ្តុះអាសន្នរយៈពេល២ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមការបញ្ជាក់ពីលោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឱ្យដឹងថា៖ «តាមការឯកភាពគ្នារវាងភាគីខ្មែរ និងភាគីថៃ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ថ្ងៃនេះច្រកព្រំដែនអានសេះ ត្រូវបានបើកឡើងវិញដូចការគ្រោងទុក ហើយនៅថ្ងៃនេះដែរ លោកក៏បានដឹកនាំក្រុមការងារចុះមកពិនិត្យដោយផ្ទាល់ដំណើរការបើកច្រកអានសេះ ក៏ដូចជាសកម្មភាពដោះដូរទំនិញគ្នារវាងប្រជាពលរដ្ឋនៃប្រទេសពីរផងដែរ»។ លោកណែនាំបន្ថែមដល់បងប្អូនអាជីវករខ្មែរ ត្រូវបន្តការពារខ្លួនជានិច្ចពីជំងឺកូវីដ១៩ ដោយត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

    July 21, 2022
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ គ្រឿងចក្រលាយបេតុងខ្នាតយក្ស ដែលមិនមានច្បាប់សាងសង់ មិនមានច្បាប់អាជីវកម្ម និងគ្មានការអនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធមួយកន្លែង បានដួលបាក់រលំបង្កការភ្ញាក់ផ្អើល និងធ្វើឲ្យអ្នកមានផ្ទះជិតខាងនោះ ព្រួយបារម្ភជាខ្លាំងអំពីសុវត្ថិភាព ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ចំនុចជិតថ្នាលបណ្តុះកូនឈើសែនមនោរម្យ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់បានឲ្យដឹងថា មុនកើតហេតុនាព្រឹកថ្ងៃទី២០ ខែកក្កដា គេបានឃើញរថយន្តដឹកស៊ីម៉ង់ត៍រាប់សិបតោន បានឈប់ផ្ទេរស៊ីម៉ង់ត៍ចេញពីរថយន្តសណ្តោង បញ្ជូនទៅតៅឬស៊ីទែនផ្ទុក ដែលមានជើងទំរកំពស់ប្រមាណ២០ម៉ែត្រ ចំនួនបី។ប្រជាពលរដ្ឋបន្តថា នៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃដដែល ក៏មានភ្លៀងធ្លាក់មួយមេធំ បានមួយស្រប៉ក់ស្រាប់តែគេប្រទះឃើញថា តៅសម្រាប់ផ្ទុកស៊ីម៉ង់ត៍មួយក្នុងចំណោមបី បានបាក់ទ្រេតដល់ដី ហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។ ក្រោយក្រុមមន្ទីរជំនាញដែលបានចុះដល់កន្លែងកើតហេតុ រួមមានអាជ្ញាធរក្រុង

    July 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ លើរថយន្តចង្កូតស្តាំដែលបង់ពន្ធនិងអាករ និងបានចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន រួចរាល់។ រាជរដ្ឋាភិបាលបានអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលសេសសល់ ចូលមកបំពេញ កាព្វកិច្ចពន្ធនិងអាករដោយពុំចាំបាច់កែច្នៃចង្កូតពីស្ដាំមកឆ្វេង អគ្គនាយកដ្ឋានពន្ធដារអនុញ្ញាតឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្រប់ប្រភេទ បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ សម្រាប់រថយន្តដែលបានអនុវត្តពេញលេញតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២២ ស្ដីពីការអនុញ្ញាតឱ្យបង់ពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ និងសេចក្ដីណែនាំលេខ​០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

    July 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឆ្លើយតបនឹងសំណួរ ដែលសួរច្រើនជាងគេ ប្រចាំខែមិថុនា តាមរយៈលេខទូរស័ព្ទ (Hotline 1275) ដោយបានចោទសួរថា ” តើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មានសុពលភាពប៉ុន្មានឆ្នាំ? ” ក្រសួងសាធារណការ បានបញ្ជាក់ថា វិញ្ញាបនបត្រមានសុពលភាពដូចខាងក្រោម៖ -រថយន្តប្រភេទគ្រួសារថ្មីគ្រប់ប្រភេទ ៤ឆ្នាំ -រថយន្តប្រភេទគ្រួសារ ផ្ទុកត្រឹម៤នាក់ ២ឆ្នាំ -រថយន្តគ្រួសារ ផ្ទុកពី៥ ដល់៩នាក់(មិនធ្វើអាជីវកម្ម) ២ឆ្នាំ -រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ឬដឹកទំនិញធុនស្រាល ២ឆ្នាំ -រថយន្តដឹកទំនិញធុនតូច

    July 21, 2022
  • កូវីដ-១៩

    នៅថ្ងៃទី21 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 20នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 20នាក់( 7 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 18នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,532នាក់, ករណីជាសះស្បើយសរុប 133,352 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 21, 2022