Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក (Facebook Page) ។ សម្តេចក្រឡាហោម ស ខេង សម្រេច បង្កើតក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជន ក្នុងទំព័រហ្វេសប៊ុក (Facebook Page) របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី

    July 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២៨១.៥គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តស្វាយរៀង បានធ្វើការដកហូតពីតាមបណ្តាផ្ទះលក់ទំនិញ និងទីផ្សារ ក្នុងបេសកកម្មត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទដែលដាក់តាំងលក់លើទីផ្សារ និងកម្ទេចចោលនូវទំនិញមិនមានអនុលោមភាពចំនួន ១,០៥០គីឡូក្រាមស្ថិតក្នុងរាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ទំនិញមិនអនុលោមទាំងនោះត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅទីស្នាក់ការសាខា ដើម្បីកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ ព្រមទាំងបានពិន័យអន្តរការណ៍ចំពោះអាជីវករដែលបានមានចេតនាដាក់លក់ទំនិញខូចគុណភាព៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    July 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កម្ពុជារំពឹងថា នឹងអាចនាំ ចេញផ្លែមៀនប៉ៃលិនទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ កម្ពុជានៅបំពេញតាមលក្ខខណ្ឌមួយ ចំនួនទៀតតាមភាគីចិន។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍ក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងកសិកម្ម នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ថា ផ្លែមៀនប៉ៃលិនរបស់កម្ពុជាគឺបានវាយតម្លៃដល់ដំណាក់កាលចុងក្រោយហើយ ដោយអគ្គរដ្ឋបាលគយចិនបានធ្វើការសន្និដ្ឋានថា មៀនប៉ៃលិនកម្ពុជាមានគុណភាពល្អ និងមិនមានសមាស ភាពចង្រៃទាំង៦ប្រភេទដែលភាគីចិនហាមឃាត់នោះទេ។ ឯកឧត្តមបានបន្តថា ចំពោះការវាយតម្លៃនៅតាមចម្ការផ្ទាល់ ឃើញថា ចម្ការមៀនប៉ៃលិនរបស់កម្ពុជាបានដាំដុះស្អាត

    July 20, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមអ្នកបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ក្រោយផុតរយៈពេលដាក់ឱ្យប្រើប្រាស់បណ្តោះ អាសន្ន ក្រុមហ៊ុននឹងចាប់ផ្តើមយកថ្លៃ នៃការប្រើប្រាស់ផ្លូវនេះ ដោយក្នុងនោះម្ចាស់រថយន្តអាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួនជួយឱ្យចំណេញពេលក្នុងការធ្វើដំណើរ

    July 19, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ បន្តចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើការបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះសម្រេចការសាងសង់បាន៩៥%ហើយ នៅសល់ ៥% ទៀត ទាក់ទងផ្លាកសញ្ញា ដាំដើមផ្កា ដាក់កាមេរ៉ាទៀតតែប៉ុណ្ណោះ។ ផ្លូវនេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅថ្ងៃទី០១ ខែតុលា ហើយប្រជាពលរដ្ឋនឹងអាចប្រើប្រាស់ផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ បានដោយឥតគិតថ្លៃ ក្នុងរយៈពេល១ខែផងដែរ។ សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ

    July 19, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ​៖​ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​សំណាក់​ លោក​ឧត្ដមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ដ​ និង​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​ ចុះ​ធ្វើការ​ស្រាវជ្រាវ​ជុំវិញ​សកម្មភាព​បង្ក​អសន្ដិសុខ​សង្គម​ដែល​បង្ក​ឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ដេញ​វាយ​កាប់​ចាក់​គ្នា​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ប​សេដ្ឋ​ ទឹកដី​ខេត្ដកំពង់ស្ពឺ​ កាលពី​ថ្ងៃ​ទី​១៧​ ខែកក្កដា​។​ ​នៅ​រសៀល​ថៃ្ង​ទី​១៨​ ខែកក្កដា​ កម្លាំង​ជំនាញ​ខេត្ដ​ និង​កម្លាំង​អធិការ​ស្រុក​ប​សេដ្ឋ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ដតាកែវ​ ធ្វើការ​ប្រមូល​មុខសញ្ញា​ក្មេង​ទំនើង​ដែល​បង្ក​ការ​អុកឡុក​កាប់​ចាក់​ដេញ​វាយ​អាណា​ធិ​ប​តេ​យ្យ​ នៅ​មុខ​សាលារៀន​វត្ត​ចាស់​ ស្ថិត​នៅ​ភូមិ​ក្រុមហ៊ុន​ ឃុំ​ប​សេដ្ឋ​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ជា​លទ្ធផល​បង្ក្រាប​បាន​ក្រុម​ក្មេង​ទំនើង​ចំនួន​០២​ក្រុម​ មាន​គ្នា​ចំនួន​១១​នាក់​។​ តាម​ការ​បញ្ជាក់​ពី​លោក​ ច​ន​ សុ​ភី​ត​

    July 19, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី ដែលមានលំនៅដ្ឋាន នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ និងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញទៅតាមពេលវេលាដូចខាងក្រោម៖ ១. លើផ្លូវលេខ៣៩D ចន្លោះផ្លូវលេខ៦០D ដល់ផ្លូវលេខ១១៦D នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។ ២. លើចញ្ចើមផ្លូវលេខ១(ព្រះស៊ីសុវត្ថិ) នៅចន្លោះផ្លូវលេខ៩៤ ដល់ផ្លូវលេខ៧២ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២០ ខែកក្កដា

    July 19, 2022
  • កូវីដ-១៩

    នៅថ្ងៃទី19 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 22នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 22នាក់( 18 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 17នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,499នាក់, ករណីជាសះស្បើយសរុប 133,319 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 19, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា លោកជា យុទ្ធា ទោះបីវ័យ ៦៧ឆ្នាំក៏ដោយ ក៏នៅតែរក្សាបានជំនាញចម្លាក់បុរាណស្ពាន់យ៉ាងល្អប្រណិតនិងបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ដើម្បីឲ្យកូនខ្មែរបានយល់ដឹងនិងចូលរួមថែរក្សាជំនាញចម្លាក់បុរាណស្ពាន់តទៅថ្ងៃអនាគត។ លោកជា យុទ្ធា មានវ័យ ៦៧ឆ្នាំ ដែលជាស្ថាបនិកចម្លាក់ស្ពាន់បុរាណខ្មែរនៅខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកបានសិក្សារៀនសូត្រនិងចាប់យកជំនាញចម្លាក់ស្ពាន់បុរាណខ្មែរនេះអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ដើម្បីរក្សាឲ្យបាននូវជំនាញចម្លាក់ស្ពាន់ បុរាណខ្មែរដោយដៃទុកជាអត្តសញ្ញាណជាតិ និងបេតិកភណ្ឌជាតិ សម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ។ លោកបានបន្តថា សម្រាប់ការចម្លាក់ស្ពាន់នេះដែរ គឺមានផលលំបាកច្រើន ដោយសារ តែចម្លាក់ស្ពាន់បុរាណខ្មែរមាន ការពាក់ព័ន្ធក្បូរក្បាច់រចនាពី របៀបរបបរបស់ប្រាសាទ បុរាណទើបយើងត្រូវការពេល វេលា

    July 19, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ផលិតករដ៏ល្បីឈ្មោះគឺលោកគួច ខេវិន បានប្រតិកម្ម និងហួសចិត្តចំពោះ លោក ឡៅ បញ្ញា ដែលជាបេក្ខជនជាប់ជយលាភី Mister Supranational Cambodia ២០២២ បានចូលរួមទៅប្រកួតក្នុងឆាកអន្តរជាតិនៅឯប្រទេសប៉ូឡូញកាលថ្ងៃសៅរ៍ ទី១៦ ខែកក្កដា កន្លងទៅ។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ លោកគួច ខេវិន ហួសចិត្តជាខ្លាំង លើសកម្មភាពការដើរបង្ហាញម៉ូតូរបស់លោក ឡៅ បញ្ញា ដោយមានទង់ជាតិខ្មែរនៅពីខាងក្រោយ នឹងបាននិយាយយ៉ាងដូច្នេះថា៖ “🎈សម្រាប់ខ្ញុំគឺជាការសោកស្តាយជាអនេកប្បកា និងមានក្តីអាម៉ាស់បំផុត ប្រសិនបើក្នុងនាមជាកូនខ្មែរដែលមាន ឱកាសបង្ហាញមុខ លើកគ្រវីទង់ជាតិលើវេទិកាអន្តរជាតិ

    July 19, 2022