- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ បានពន្យល់ពីផ្លាកសញ្ញា និងបង្ហាញទិសដៅនៅតាមដងផ្លូវ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកបើកបរ។ ផ្លាកសញ្ញាបង្ហាញទិសដៅផ្សេងៗ (OTHER DIRECTIONS SIGN)៖ ផ្លាកសញ្ញាដែលមានរាងជាចតុកោណកែង ផ្ទៃពណ៌បៃតង មានអក្សរ និងព្រួញពណ៌សនេះ ប្រើសម្រាប់បង្ហាញដល់អ្នកបើកបរឱ្យបានដឹងពីទិសដៅឆ្ពោះទៅរកផ្លូវ ឬទីកន្លែងសំខាន់ៗ។ សូមបញ្ជាក់ថាផ្លាកសញ្ញាក្នុងរូបភាពខាងក្រោមនេះមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ។ បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីរាយការណ៍ពីបញ្ហាផ្លូវជង្ហុកសម្បុកមាន់ ឬបញ្ហាផ្លាកសញ្ញាមានការបាក់បែក ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធទទួលបានព័ត៌មានដោយផ្ទាល់ និងអាចចាត់វិធានការជួសជុលបានទាន់ពេលវេលា។ ទាញយកកម្មវិធីថែទាំផ្លូវ
July 18, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ នៃ គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាឱឡារិកនូវការគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ដែលចេញផ្សាយនាល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២។ សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ នៃ គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីឯកភាព
July 17, 2022 - កូវីដ-១៩
នៅថ្ងៃទី17 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 18នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 10នាក់( 8 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 08នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,455នាក់, ករណីជាសះស្បើយសរុប 133,291 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 17, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ «គុនល្បុក្កតោ» ត្រូវបានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៧ហើយ ដែលប្តេជ្ញាចិត្តខ្ពស់ក្នុងការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាណាចក្រកម្ពុជា។ កីឡាគុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលនៅក្នុងចង្កោមយុទ្ធគុនចម្រុះ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីបានអនុម័តជាផ្លូវដោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ហើយក្នុងនាមជាប្រធានក្រុមប្រឹក្សាកីឡា សហព័ន្ធអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC។ ជាផ្លូវការកីឡា ចំនួន៣៩ប្រភេទ បូកនឹងកីឡាសម្ដែង (Demonstration
July 17, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ: យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ខណៈពេលនេះមានករណីអគ្គិភ័យមួយកំពុងតែឆេះអគារមជ្ឈមណ្ឌលព្រឺនស៏ ផ្លាហ្សា នៅជាន់ទី៣៤ ក្នុងបន្ទប់លេខ១៧ ស្ថិតនៅមហាវិថីព្រះនរោតម្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ពេលនេះរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងកំពុងជួយសង្រ្គោះ និងពន្លត់យ៉ាងសកម្មផងដែរ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
July 16, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យជាជនបរទេសទៅសាលាដំបូងខេត្តសៀមរាប បទរំលោភលើទំនុកចិត្ត (កិបកេងប្រាក់ក្រុមហ៊ុនចំនួន១២៦៣៦៤ដុល្លារ)។ សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមដើមបណ្តឹងឈ្មោះ GUO PEIYUN ភេទប្រុស កើតថ្ងៃទី១៨-១០-១៩៨០ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខE៩១៩១៨២៥៥ មុខរបរថៅកែក្រុមហ៊ុនXING ZHENG GIAN Co.Ltd ស្នាក់នៅរាជធានីភ្នំពេញ ទើបនៅវេលាម៉ោង២១៖០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនបរទេសម្នាក់ ពីបទរំលោភលើទំនុកចិត្ត (កិបកេងប្រាក់ក្រុមហ៊ុនចំនួន១២៦៣៦៤$)
July 16, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ។ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ដែលមានលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ បានដឹកនាំកម្លាំងបង្រ្កាប ឃាត់ខ្លួនជនសង័្សយចំនួន ០២នាក់
July 16, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមធ្វើការបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតក្នុងន័យបង្ខូចកិត្តយស និងបរិហាកេរ្តិ៍ចំពោះលោកវរសេនីយ៍ឯក សាន សុខសីហា ពីសំណាក់សារព័ត៌មានមួយចំនួនតូច។ កន្លងមកក្នុងឆ្នាំមុនៗគឺមានបាតុភាពជាច្រើនទាក់ទងទៅនឹងឡានធំចូលខុសម៉ោង ឡានធំចូលមកបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កការកកស្ទះ និងបាតុភាពផ្សេងៗទៀតជាយថាហេតុ ដូច្នេះហើយដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញមកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សគឺយើងបានណែនាំទៅមន្ត្រីជំនាញដែលអនុវត្តតាមគោលដៅឲ្យពង្រឹងលើការងារ តាមបទបញ្ជា និងតាមសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានតឹងរឹងបំផុត។ ចាប់ពីខែតុលា ឆ្នាំ២០២១ មក យើងបានអនុវត្តវិធានការទាំងនេះរួចមក យើងសង្កេតឃើញថា
July 16, 2022 - កូវីដ-១៩
នៅថ្ងៃទី16 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 16នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 16នាក់( 13ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 08នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,437នាក់, ករណីជាសះស្បើយសរុប 133,283 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 16, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្តីពីការពង្វាងផ្លូវធ្វើចរាចរណ៍នៅលើស្ពានព្រែកក្តាមត្រើយខាងលិច ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ គន្លងផ្លូវចុះលើស្ពានព្រែកក្ដាមបត់ស្ដាំត្រើយខាងលិចត្រូវធ្វើការជួសជុលអ៊ុតកៅស៊ូឡើងវិញ ដូចនេះការធ្វើចរាចរនៅលើគន្លងផ្លូវនេះត្រូវបានបិទជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដោយអនុញ្ញាតឱ្យយានយន្តទាំងអស់ធ្វើចរាចរតាមទិសដៅត្រង់ចុះតាមរង្វង់មូល ហើយបត់តាមក្រោមស្ពានវិញ។ សេចក្ដីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព ៕ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល
July 16, 2022









