Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តប៉ៃលិន៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ កាលពីម្សិលមិញនៅវេលាម៉ោង ១៨៖២០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ មានករណីភ្លើងឆេះផ្ទះលក់អីវ៉ាន់ចាបហ៊ួយមួយកន្លែងដែលស្ថិតនៅចំណុច ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ករណីអគ្គិភ័យខាងលើនេះបណ្តាលឲ្យឆេះផ្ទះចំនួន០៣ខ្នង ដំបូលស័ង្គសី ខូចខាតទាំងស្រុង។ ម្ចាស់ផ្ទះទី១. ឈ្មោះ ឈីម ស្រីធំ ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ម្ចាស់ផ្ទះទី២. ឈ្មោះ សុខ ឆាយហេង ភេទប្រុស អាយុ

    July 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ បានចេញប្រកាសព័ត៌មាន ស្ដីពី សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍។ រាជរដ្ឋាភិបាល បានសហការជាមួយវិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធនូវវិធានការបន្ថែមជូនវិស័យទេសចរណ៍ ដូចខាងក្រោម៖ ទី១.បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ, ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែ កក្កដា ដល់ខែ កញ្ញា

    July 16, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសនបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ០៨រូប មកបម្រើការងារពេញម៉ោងដូចខាងក្រោម៖ -បុគ្គលិកដឹកនាំបច្ចេកវិទ្យាឌីជីថល (Digital Technology Manager) ចំនួន ០២រូប។ -បុគ្គលិកអភិវឌ្ឍសុសវែរ (Software Developer) ចំនួន ០៣រូប។ -បុគ្គលិកស្រាវជ្រាវគោលនយោលបាយ (Policy Researcher) ចំនួន

    July 15, 2022
  • សង្គម

    កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក ផែង វណ្ណៈ បានចូលទៅសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត ដល់គេហដ្ឋានរបស់លោកជំទាវ និងបានបង្ហោះសារមួយឃ្លាថា៖ “ក្រោយ​ភ្លៀង​មេឃស្រលះ​ ! នៅព្រឹក​ថ្ងៃ​ទី​ ១៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ ខ្ញុំបាទបាន​ការ​អនុញ្ញាត​ពី​អ្នកមីង​ ហ៊ុន​ ស៉ីណាត​ ចូលជួបដើម្បីធ្វើការ​សុំទោស​អ្នកមីង​ និង​ ទទួល​យកការ​ណែនាំ​ពីអ្នកមីងដើម្បី​កែប្រែ​នូវចំណុចខ្វះខាតដើម្បី​បន្តការងារ​លើបណ្ដាញសង្គម​ហ្វេសប៊ុក​តទៅ​មុខទៀត​ ។ ក្មួយ​សូមគោរព​ជូនពរ​អ្នកមីង​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដើម្បី​បន្តបំរើ​ប្រជាពលរដ្ឋ​តទៅទៀត​ក្រោមម្លប់សន្តិភាព​នៃ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​” ក្នុងនោះដែរលោកជំទាវ

    July 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពី ការត្រៀមនិង ឆ្លើយតបនៅពេលមានគ្រោះទឹកជំនន់។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានការផ្លាស់ប្ដូររដូវកាល និងបង្កឱ្យកើតមានជាញឹកញាប់នូវគ្រោះធម្មជាតិ រលកកំដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួតដែលរងគ្រោះមហន្តរាយទាំងនេះ បង្កនូវផលប៉ះពាល់ ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ លំនៅដ្ឋាន ប៉ះពាល់សុខភាព និងស្លាប់បាត់បង់អាយុជីវិតប្រជាជន។ ដូចនេះ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាលពីគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខនេះ ក្រសួងសុខាភិបាល

    July 15, 2022
  • សង្គម

    ក្រោយលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ដោយសារលោកផែង វណ្ណៈ បាន live និយាយថា លោក ជឿន ចក់ មកថតជាមួយលោកជំទាវ ដើម្បីយកជាខ្នងបង្អែក ដោយក្នុងពាក្យបណ្តឹងគឺប្តឹងពីបទ «ញុះញង់អោយប្រព្រឹត្តិអំពើបង្កអោយមានភាពវឹកវរ» ដោយសំណូមពរ៖ ទី១-សុំអោយធ្វើការចោទប្រកាន់ ឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួនលោក ផែង វណ្ណៈ ដើម្បីផ្តន្ទាទោសអោយធ្ងន់ៗតាមច្បាប់ ទី២-បង្គាប់អោយលោក ផែង វណ្ណៈ សងសោហ៊ុយជម្ងឺចិត្តចំនួន ២០០លានរៀល

    July 15, 2022
  • កូវីដ-១៩

    នៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 14នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 14នាក់( 10ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី 08នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,421 នាក់, ករណីជាសះស្បើយសរុប 133,275 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន។ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩និង៤០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី,

    July 15, 2022
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង០៥ និង០០ព្រឹកនេះ មានកម្ពស់៥.៣៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម), ស្ទឹងក្រវាញ មានកម្ពស់២.៥៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម) និងស្ទឹងវាលវែង មានកម្ពស់១.១០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម) នៅស្រុកភ្នំក្រវាញកម្ពស់ទឹកស្ទឹង មានសភាពជាធម្មតា។ នៅក្រុងពោធិ៍សាត់ ទឹកសឹ្ទងចាប់ផ្តើមឡើង កម្ពស់អតិបរិមា គឺ៥.៣៩ម៉ែត្រ និងចាប់ផ្តើមស្រកទៅវិញ នៅម៉ោង១២យប់។ យោងការតាមដានអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមកន្លងមក ឃើញថាព្រះរាជាណាចក្រកម្ពុជាបាន នឹងកំពុងទទួលឥទ្ធិពលជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៥ ដល់១៩ ខែកក្កដា ឆ្នាំ២០២២ ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា

    July 15, 2022
  • ព័ត៌មានជាតិ

    ​ខេត្តបន្ទាយ​មាន​ជ័យ​៖​ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា តូប​មួយ​កន្លែង​លក់​ផលិតផល​ស៊ី​ហ្សា​ និង​បារី​អេ​ឡិច​ត្រូ​និ​ច​ផ្លូវ​ចូល​ផ្សារ​រាត្រី​ ស្ថិត​ក្នុងភូមិ​ព្រះ​ពន្លា​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ព្រះ​ពន្លា​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ អធិការ​នគរបាល​ក្រុង​សេរី​សោភ័ណ​ចុះ​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ទីតាំង​ លក់​ផលិតផល​ស៊ី​ហ្សា​ និង​បារី​អេ​ឡិច​និ​ច​ដោយ​បញ្ឈប់​មិន​ឲ្យ​បន្ត​លក់​ទៀត​ ។​ ការ​ចុះ​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ដល់​ម្ចាស់​ទីតាំង​ លក់​ផលិតផល​ស៊ី​ហ្សា​ និង​បារី​អេ​ឡិច​ត្រូ​និ​ចនេះ​ នៅ​វេលា​ម៉ោង​១០​និង​១៦​នាទី​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០២២​។​ ​លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​

    July 15, 2022