Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ដំណាក់កាលទី១ (២០២០-២០២១)និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញ។ បើតាមរបាយការណ៍បូកសរុបរបស់ឯក ឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា សន្និបាតដែលបានធ្វើឡើងនៅថ្ងៃទី ១២ និង១៣ ខែកក្កដា ឆ្នាំ២០២២នេះ

    July 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពីការអនុញ្ញាតឱ្យចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះ លើរថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេស។ យោងតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ដែលអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ដោយពុំចាំបាច់កែច្នៃចង្កូតពីស្តាំមកឆ្វេង។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំដល់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត និងអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត ត្រូវទទួលចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លើរថយន្តចង្កូតស្តាំមានស្រាប់

    July 14, 2022
  • ព័ត៌មានជាតិ

    ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២- យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានការ ប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លួន ខណៈពពួកអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ចាប់ផ្ដើមរីករាលដាលគួរឱ្យព្រួយបារម្ភនោះ។ ក្នុងសារជាសំឡេងជូនជនរួមជាតិ នាព្រលប់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា ប៉ុន្មានថ្ងៃកន្លងមកនេះកូវីដ១៩ប្រភេទអូមីក្រុង ប្រភេទថ្មីបានចាប់ ផ្ដើមរីករាលដាលនៅក្នុងប្រទេសរបស់យើង ទោះបីជាមានចំនួនមិនច្រើនដែលពិនិត្យដោយ PCR ក៏ដោយក៏ប៉ុន្តែការពិនិត្យ ដោយធ្វើតេស្តរហ័សក៏មានចំនួនកើនឡើង។ ចំនួននេះគឺបានរីករាលដាលចេញពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តមួយចំនួនរួចស្រេចទៅហើយ

    July 14, 2022
  • ព័ត៌មានជាតិ

    ស្រុកបន្ទាយស្រី៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ពេលវេលាលើកចុងក្រោយសម្រាប់ អ៊ំ ឈន់ ក្នុងតួនាទីជាមេឃុំព្រះដាក់ ក្រោយពីបានបំពេញភារៈកិច្ចនេះយ៉ាងគួរឱ្យស្ងើចសរសើរ អស់រយៈកាលជិត៤០ឆ្នាំ។ លោក ឃឹម ហ្វីណង់ បានបន្តទៀតថា ៣ឆ្នាំចុងក្រោយនេះ ចុះមកព្រះដាក់លើកណាក៏មកធ្វើការជាមួយអ៊ំដែរ។ អ៊ំជាចាស់ទុំនៅក្នុងឃុំដែលមានបទពិសោធច្រើន និងមានប្រិយភាពទូលំទូលាយ ជាអ្នកដឹកនាំដែលហ៊ានសម្រេចចិត្ត ហ៊ានទទួលខុសត្រូវ និងហ៊ានអារកាត់ដើម្បីផលប្រយោជន៍រួម ហើយក៏ជាបុគ្គលដែលមានភាពប្រាកដប្រជានៃអត្តចរិត និងអត្តសញ្ញាណរបស់ខ្លួនផងដែរ។ ក្នុងរឿងការងារ អ៊ំចូលចិត្តនិយាយត្រង់ទៅត្រង់មក មាត់អាក្រក់បន្តិចតែចេតនាល្អ និងតែងតែសំឡឹងមើលបានគ្រប់ជ្រុងជ្រោយក្នុងពេលដោះស្រាយបញ្ហា តែនោះក៏ប្រហែលជាមកពីអ៊ំធ្លាប់បានឆ្លងកាត់ច្រើន មិនចូលចិត្តធ្វើរឿងអ្វីដែលមិនសូវមានប្រយោជន៍

    July 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា រាជធានីភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយកន្លែងទៀតដែលមានទីតាំង លើដីសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ ភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល ដែលមានសមត្ថភាពផលិតទឹកស្អាតបានរហូតដល់៥០០០ ម៉ែត្រគុបក្នុង១ថ្ងៃ ដែលនឹងជួយផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅតំបន់ជាយក្រុង ភាគខាងលិចនិងខាងត្បូងឱ្យកាន់តែល្អប្រសើរ។ ដើម្បីឱ្យដំណើរការនៃគម្រោងខាងលើនេះទទួលបាននូវភាពជោគជ័យ បំពេញបាននូវបំណងចង់បានរបស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យមើលស្ថានភាពទឹកសណ្ដស្ទឹង ព្រែកត្នោត ដែលមានថ្នាក់ ដឹកនាំមន្ទីរ អង្គភាព ជំនាញ ពាក់ព័ន្ធ ចុះទៅពិនិត្យ គម្រោងទីតាំងសាងសង់

    July 13, 2022
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា មុននេះបន្តិច ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យដាច់ផ្លូវលំជនបទ ០១កន្លែង ស្ថិតនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល និងសូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវលំនេះ ពិសេសត្រង់ចំណុចខាងលើ សូមរកផ្លូវវាងជាបណ្ដោះអាសន្នសិន ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើង ដោយប្រការណាមួយ។ សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ អមដំណើរដោយអាជ្ញាធរភូមិឃុំ ចុះត្រួតពិនិត្យ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះភូមិប្រលាន ឃុំកណ្តោល ដែលរងផលប៉ះពាល់លិចផ្ទះនិងបាត់បង់សត្វពាហនៈដោយសារភ្លៀងជោគជាំរយៈ

    July 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទ ចំពោះកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ ដែលបានគ្រងមេដាយមាសព្រឹត្តិការណ៍ នៃការប្រកួតកីឡាពិភពលោក The World Games ២០២២ នៅទីក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។ នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា អបអរសាទរ កីឡាការិនី អ៊ុក

    July 13, 2022
  • កូវីដ-១៩

    នៅថ្ងៃទី13 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 16នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 16នាក់( 7ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មី14នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,390 នាក់, ករណីជាសះស្បើយសរុប 133,258 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានចេញសចក្ដីជូនដំណឹង បានឱ្យដឹងថា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា៖ តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។ តាមស្ថានភាពអាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨៖០០នាទីព្រឹក ទឹកមានកម្ពស់ ១៤៧.៥៩ម ទឹកហូរចូលអាងមានចំនួន ១.០៨៨.៥ម៣/វិនាទី។ ក្រុមការងារបច្ចេកទេសតំបន់វារីអគ្គិសនីកំចាយ បានធ្វើការបើកទ្វារទឹកចំនួន ០៣ កម្ពស់

    July 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថៃ្ងចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការ ក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមាជិកសមាជិកានៃគណៈកម្មការអន្តរក្រសួង។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីដំណើរវិវឌ្ឍន៍ប្រកប ដោយភាពវិជ្ជមានចាប់តាំងពីការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្តតាំងពីឆ្នាំ២០១៦ រហូត ឈានដល់ការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពី គំនិតបង្កើតថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពល

    July 13, 2022