Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖ ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ * ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង។ * ចាប់ពីថ្ងៃទី១៥-១៩ ខែកក្កដា ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖

    July 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីការបង្ការការចម្លងជំងឺអុតស្វា(Monkeypox) ។ ក្រសួងសុខាភិបាល ក៏បានឲ្យដឹងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីករណីជំងឺអុតស្វា ចំនួន៧,៨៩២ករណី និងបាត់បង់ជីវិត ៣នាក់ ត្រូវបានរាយការណ៍ពី៦៣ប្រទេស ក្នុងតំបន់ចំនួន៥របស់អង្គការសុខភាពពិភពលោក រួមមាន តំបន់អាមេរិក, អាហ្វ្រិក, អឺរ៉ុប, មេឌីទែរ៉ាណេខាងកើត និងអាស៉ីប៉ាស៉ីហ្វិកខាងលិច ក្នុងនោះ ៩៨ភាគរយនៃករណីអុតស្វា កើតមានពីថ្ងៃទី១២ ខែឧសភា

    July 11, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់​ រដ្ឋបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលស្រុកជាំក្សាន្ត មានកិត្តិយស សូមជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរឡើងទៅកាន់ ច្រកអានសេះទាំងអស់ឱ្យបានជ្រាប៖ សូមមេត្តាមានការប្រុងប្រយ័ត្ន ដោយសារមានគ្រោះថ្នាក់ធម្មជាតិមួយបានកើតឡើង លើកំណាត់ផ្លូវត្រង់ចង្កេះភ្នំ ដោយមានថ្មធ្លាក់ ដែលទំហំ ១,៦០ម៉ែត្រ គុណ ២,០០ម៉ែត្រ និងកំពស់ ១,២០ម៉ែត្រ ប៉ុន្តែនៅសល់ទំហំផ្លូវ ៥ម៉ែត្រ សំរាប់ធ្វើដំណើរឡើងចុះ ៕ ប្រភព៖ រដ្ឋបាល ស្រុកជាំក្សាន្ត

    July 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ក្នុងលិខិតរំលែកទុក្ខផ្ញើជូន លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តយ៉ាងខ្លាំង និងសោកសៅជាពន់ពេក ដែលទទួលបានព័ត៌មានអំពីមរណភាពរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ

    July 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការសម្ភាសន៍ផ្ទាល់របស់ BTV News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសុខាភិបាល បានប្រកាសរកឃើញ នូវវត្តមានវីរុសអូមីក្រុងបំប្លែងខ្លួនថ្មី ប្រភេទ BA4 និងBA5 មានលទ្ធភាពឆ្លងលឿន និងអាចជ្រាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បន្ទាប់ពីរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមិថុនា កន្លងមកនេះ។ យោងតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា អូមីក្រុងបំប្លែងថ្មីនេះ តាមអ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា គឺមានការឆ្លងលឿនបំផុត ដោយអូមីក្រុងប្រភេទនេះ អាចធ្វើឲ្យអ្នកជំងឺឈានទៅរកសភាធ្ងន់ធ្ងរ ប្រសិនបើគ្មានវ៉ាក់សាំងការពារខ្លួន និងប្រសិនបើ​មិនអនុវត្តតាមនីតិវិធីព្យាបាល ព្រមទាំងការការពារឱ្យបានត្រឹមត្រូវ ក្រោមហេតុផលទាំងនេះ

    July 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ព្រឹទ្ធសភា និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយនឹងសភា រដ្ឋាភិបាល ប្រជាជនជប៉ុន និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រី ប្រទេសជប៉ុន ដែលជាឥស្សរជនដ៏ឆ្នើម និងជាទីគោរពស្រឡាញ់របស់ប្រជាជនជប៉ុន និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។ ដោយចងចាំជានិច្ចនិរន្តរ៍ចំពោះមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តមចំពោះប្រទេស និងប្រជាជនកម្ពុជា

    July 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៦០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,៨០០រៀល មានន័យថាចុះ ៥៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៦,២០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៦០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    July 11, 2022
  • ព័ត៌មានជាតិ

    ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀង Original លោក សាយ បានឲ្យដឹងថា ដោយសង្កេតឃើញថា មានសំរាមនៅតំបន់ដែលយើងបោះតង់ សសរស្ដុក ពួកយើងបានធ្វើការប្រមូលសំរាមដាក់នៅក្នុងបេ រៀបចំសំរាមដាក់ដោយឡែក មានដូចជាសំរាមជាដក សំរាមជាកំប៉ុង និងសំរាមជាប្លាស្ទិក ប្រមូលបានទាំងអស់ ១៥បេ ព្រមទាំងសំរាមរបស់ពួកយើងផ្ទាល់ ២បេ សរុប១៧បេ ហ៊ាមួយគូទឡាន pick up ប្រហែលជាង ៣០០គីឡូ យើងធ្វើការដឹកចេញមកវិញពីតំបន់សសរស្តុក ទៅកាន់កន្លែងចាត់ចែងដុតសំរាម របស់អាជ្ញាធរឧទ្យានគីរីរម្យ។ ពួកយើងមានគ្នាទាំងអស់១៣នាក់ ដែលចំណាយពេលប្រហែលតែ ១ម៉ោងប៉ុណ្ណោះពួកយើងអាចរើសសំរាមនៅបរិវេណសសរស្តុកទាំងអស់។ ពួកយើងបានធ្វើការសំអាតមុនពេលចាប់ផ្តើមបោះតង់

    July 11, 2022
  • កូវីដ-១៩

    នៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 03នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 03នាក់( 3 ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 13នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,362 នាក់, ករណីជាសះស្បើយសរុប 133,221 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ឈរនៅលើកំពូលតារាងនៃសន្ទស្សន៍ ស្តីពីការងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់ Asia Nikkei កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានបន្តទៀតថា កម្ពុជាបានឡើងមកឈរនៅចំណាត់ថ្នាក់ទី១ នៅក្នុងខែមិថុនា បន្ទាប់ពីស្ថិតនៅលេខ២ និងលេខ៣ តាំងពីខែមីនាមក។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានព្រមានពីការផ្ទុះឡើងម្តងទៀត នៃគ្រោះមហន្តរាយនៃការរីករាលដាលវីរុសកូវីដ-១៩នេះ ហើយបានអំពាវនាវដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តវិធានការ០៣ការពារ និង០៣កុំ។ ជាមួយគ្នានេះ ប្រទេសវៀតណាម

    July 11, 2022