Khmernote Media
  • សិល្បៈ

    ហេតុការណ៍ដែលគេនឹកស្មានមិនដល់ បានកើតឡើងលើតារាសម្តែងបែបកំប្លែងគឺលោក Peypey Dy ខណៈពេលដែលរូបលោកនិងក្រុមការងារបានធ្វើដំណើរចេញពីថតរឿងខ្មោច ដែលមានចំណងជើងថា “ព្រៃតាយហោង” នៅខេត្តប៉ៃលិន។ តារាសម្តែងសំបូរវោហាររូបនេះបានរៀបរាប់នៅលើ Facebook របស់ខ្លួនទាំងអារម្មណ៍មិនអស់ចិត្ត និងនឹកស្មានមិនដល់ ដោយលោកធ្លាប់ថតរឿងខ្មោចច្រើន និងធ្លាប់ជួបរឿងច្រើនមកហើយ តែលើកនេះមកជួបរឿងដែលនឹកស្មានមិនដល់បែបនេះ។ Peypey Dy បានរៀបរាប់ថា៖ “មកថតរឿង ព្រៃតាយហោងនៅប៉ៃលិន ខ្ញុំបានមកថតនៅប៉ៃលិនថ្ងៃនេះ ហើយថតចប់ក៏គិតថាចេញទៅសៀមរាបទាំងយប់ដើម្បីថតត តែជួបរឿងមិនគួរជួប មិនដឹងថាជារឿងចៃដន្យឬយ៉ាងម៉េច? ឡានធ្លាក់ក្រឡុកបែកង់ស្មានមិនដល់ មិនអាចធ្វើដំណើរទៅទៀតបាន ហើយនៅកន្លែងបែកនោះមានសំណែនពែ តើជារឿងចៃដន្យ ឬយ៉ាងម៉េច?” បន្ថែមពីនេះលោកបាននិយាយថា ៖ “ខ្ញុំថតរឿងខ្មោចច្រើនហើយ ខ្ញុំជួបច្រើនហើយ តែលើកនេះវាកាន់តែស្តែង”៕

    July 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៉ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។ លោក អាបេ សិនហ្សូ បានទទួលមរណភាព នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ភ្លាមៗបន្ទាប់ពីទទួលដំណឹង ពីមរណភាពរបស់ លោក អាបេ, សម្ដេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី០៨

    July 11, 2022
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃបានបញ្ជាក់ថា ប្រទេសថៃបានសម្រេចបន្តដាក់ប្រទេសក្នុងគ្រាអាសន្នដែលត្រូវបានដាក់ចេញកាលពីក្នុងឆ្នាំ២០២០ ដោយសារការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះរយៈពេលពីរខែទៀត។ កាសែតអនឡាញ Krungthep Turakij បានដកស្រង់សម្តីអ្នកនាំពាក្យ CCSA លោក តាវីស៊ីន វីសានុយោធិន ដែលប្រកាសកាលពីថ្ងៃទី០៨ ខែកក្កដាថា ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះត្រូវបានពន្យារពេលពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ សេចក្តីសម្រេចនេះ គឺផ្អែកទៅលើតម្រូវការដើម្បីបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការបារម្ភចំពោះបញ្ហាសុខភាពសាធារណៈ។ យោងតាមលោក តាវីស៊ីន បានឱ្យដឹងថា ប្រទេសថៃគួរតែត្រៀមខ្លួនដើម្បីទទួលស្គាល់ថាជំងឺកូវីដ-១៩ ជាជំងឺឆ្លង។

    July 11, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនត្រូវចោទចំនួន ០៥នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណី លួចរថយន្ត និងទទួលផលចោរកម្ម៖ ០១ . ជនសង្ស័យឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ(លួច) ០២. ជនសង្ស័យឈ្មោះ ប៉ូលី សានសាន់ ភេទប្រុស ៣១ឆ្នាំ(ទទួលផល) ០៣ . ជនសង្ស័យឈ្មោះ ណោ ឈាងបួយ ភេទប្រុស ៣៤ឆ្នាំ(ទទួលផល) ០៤.

    July 11, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពិបានធ្វើការតាមដានការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់បានបង្ហាញឲ្យឃើញថា ដោយទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយនៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងមូសុងនិរតីបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ បានធ្វើឲ្យបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះនៅថ្ងៃទី១១-១៤ ខែកក្កដា តំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ដែលអាចធ្វើឲ្យផ្នែកមួយចំនួននៅក្នុងភូមិសាស្ត្រ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ អាចជួបប្រទះនៅជំនន់ទឹកភ្លៀង។ ទន្ទឹមនោះនៅលើផ្ទៃសមុទ្រនឹងមានភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ អាស្រយ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេង ដែលអាចកើតមានជាយថាហេតុ។ ក្រសួងធនធានទឹក

    July 11, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្ថានទូតជប៉ុននៅកម្ពុជា បានឲ្យដឹងនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះថា សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ នៅតាមទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖ ១. សា្ថនទូតជប៉ុននៅភ្នំពេញ ១) កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា (ចាប់ពីម៉ោង១០ព្រឹក-ថ្ងៃត្រង់ និងចាប់ពីម៉ោង២-៤ល្ងាច) ២) ទីតាំង៖ ស្ថានទូតជប៉ុន (បន្ទប់ក្បែរផ្នែកធ្វើទិដ្ឋាការ) ៣) កំណត់សម្គាល់៖ – នៅពេលមកដល់ទីតាំងកំណត់ខាងលើ សូមបញ្ជាក់ជាមួយសន្តិសុខស្ថានទូតថា មកក្នុងគោលបំណងដើម្បីសរសេរសាររំលែកទុក្ខ

    July 10, 2022
  • កូវីដ-១៩

    នៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 16នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 16នាក់( 9 ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 02នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,359 នាក់, ករណីជាសះស្បើយសរុប 133,208 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 10, 2022
  • ព័ត៌មានជាតិ

    យោងតាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ដើម្បីចូលរួមកាន់មរណទុក្ខចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានធ្វើឃាតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដែលកន្លងមក ឯកឧត្តម បានបំពេញភារកិច្ច និងបេសកកម្មដ៏មានសារៈសំខាន់សម្រាប់ការកសាងមិត្តភាពជាមួយនឹងប្រជាជនកម្ពុជា និងលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេរភាគីកម្ពុជា-ជប៉ុន ឲ្យទៅជាដៃគូរយុទ្ធសាស្ត្រ ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាលើវិស័យជាច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងកម្មវិធីអភិវឌ្ឍផ្សេងៗទៀត និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដែលបានប្រកាសយកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំដូចខាងក្រោម៖ ១- ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន

    July 10, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណជាង១១អាធ្រាត្រទៅហើយ មានករណី(លួចកាត់ខ្សែភ្លើង) បានកើតឡើងនៅម្តុំក្រុមទី០៣ ភូមិឆាយបល័្លង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ដែលក្រុមជនសង័្សយមិនស្គាល់អត្តសញ្ញាណបានលួចកាត់ផ្តាច់យកខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ផា ផាន ភេទប្រុស អាយុ ៧៣ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ។ ភ្លាមៗជនរងគ្រោះបានផ្តល់ព័ត៌មានជាបឋមមក សមត្ថកិច្ចនគរបាលមូលដ្ឋានអំពីករណីនេះ។ ទទួលបានព័ត៌មាន និងស្របតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ

    July 9, 2022
  • កូវីដ-១៩

    នៅថ្ងៃទី09 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 17នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 17នាក់( 8ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដូចគ្នា និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,343 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 9, 2022