Khmernote Media
  • សង្គម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច លោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ពីបទ «ញុះញង់អោយប្រព្រឹត្តិអំពើបង្កអោយមានភាពវឹកវរ» ហើយសំណូមពរឲ្យសមត្ថកិច្ចផ្តន្ទាទោសលោក និងបង្គាប់ឲ្យសងសោហ៊ុយជម្ងឺចិត្ត ២០០លានរៀល។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោក ផែង វណ្ណៈ បានធ្វើការឆ្លើយតប នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្ញុំបាន​សំណូម​ពរ​អោយ​ឈ្មោះ​ចក់​ និង​ នាង​ ផល្លា​ បញ្ឈប់ការ​យករូបថត​លោកជំទាវមីង​ និង​ រូបថត​សម្ដេចតេជោ​ ទៅ​បង្ហោះ​លើ​ហ្វេសប៊ុក​ ខណៈពួកគេ​កំពុង​ឈ្លោះ​គ្នា​ គឺ​ក្នុង​គោល​បំណង​ ការ​ពារ​កិត្តិយស​លោក​ជំទាវមីង​ និង​សម្ដេចតេជោ​ តែ​ប៉ុណ្ណោះ​

    July 9, 2022
  • សង្គម

    កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការ Live នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលោកជំទាវបានប្រកាសថា នឹងដាក់ពាក្យប្តឹងទៅលោក ផែង វណ្ណៈ ហើយមូលហេតុដែលនាំឲ្យលោកជំទាវដាក់ពាក្យប្តឹងនេះ ដោយសារលោកផែង វណ្ណៈ បាន live និយាយថា លោក ជឿន ចក់ មកថតជាមួយលោកជំទាវ ដើម្បីយកជាខ្នងបង្អែក។ ក្រោយបញ្ចប់ការ Live វីដេអូ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ

    July 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តចាត់វិធានការតឹងរឹងបន្ថែមទៀត ក្នុងការទប់ស្កាត់ការនាំចូលរថយន្តគ្មានពន្ធនិងរថយន្តចង្កូតស្តាំ ជាពិសេសនឹងបន្ថែមកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីធ្វើសកម្មភាពទប់ស្កាត់ឱ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធភាព ។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋ មន្ត្រីទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីលទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានវិធានការបន្ថែម នៅតាមច្រកព្រំដែន កម្ពុជា ថៃ ព្រោះរថយន្តចង្កូតស្តាំភាគច្រើនលើសលប់បំផុតស្ទើរតែទាំងអស់នោះ គឺជារថយន្តដែលរត់ពន្ធមកពីប្រទេសថៃ ដែលជាប្រទេសដែលប្រើរថយន្តចង្កូតស្តាំ តាមច្រករបៀងតាមច្រកព្រំ

    July 9, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជា លើរបាយការណ៍ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ របស់គណៈប្រចាំការ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជូនដំណឹងពីការកែសម្រួលលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានវ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ ដូចខាងក្រោម៖ ១៖ លើកលែងលក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេសដែលពុំទាន់បានចាក់ ឬបានចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ ប៉ុន្តែតម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ដោយមន្ត្រីសុខាភិបាល នៅតាមច្រកទ្វារចេញ-ចូលប្រទេស នៅពេលមកដល់កម្ពុជា។ ក្នុងករណីលទ្ធផលតេស្តរហ័សអវិជ្ជមាន អ្នកដំណើរត្រូវបានអនុញ្ញាតឱ្យបន្ដដំណើរទៅលំនៅឋាន ឬ ទៅកាន់គោលដៅរៀងៗខ្លួនដោយពុំជាប់កាតព្វកិច្ចចត្តាឡីស័ក។

    July 9, 2022
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើកឯកឧត្តម អាបេ

    July 9, 2022
  • អន្តរជាតិ

    យោងតាមការផ្សាយព័ត៌មានចុងក្រោយបង្អស់ពីទីភ្នាក់ងារសារព័ត៌មានជប៉ុន NHK នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នេះ បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានទទួលមរណភាពហើយក្នុងវ័យ ៦៧ឆ្នាំ ក្រោយរងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើង។ គួរបញ្ជាក់ផងដែរថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានខ្មាន់កាំភ្លើងលបបាញ់ប្រហារ កាលពីព្រឹកមិញនេះ នៅម៉ោងប្រហែល ១១ និង ៣០ នាទី ម៉ោងនៅជប៉ុន ដោយខ្មាន់កាំភ្លើងបានប្រើប្រាស់កាំភ្លើងច្នៃនៅក្នុងការលបបាញ់ប្រហារមួយនោះ ខណៈលោក Abe កំពុងធ្វើសន្ទរកថា គាំទ្របេក្ខភាពក្នុងការបោះឆ្នោតសភាជាន់ខ្ពស់នៅចុងសប្តាហ៍នេះ៕

    July 8, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា សារមន្ទីរព្រះនរោត្តមសីហនុអង្គរ កំពុងដាក់តាំងពិព័រណ៍ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១ដើម្បីបង្ហាញសាធារណជនឱ្យស្វែងយល់ពីវត្ថុសិល្បៈខ្មែរដ៏សម្បូរបែប បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលវត្ថុបុរាណទាំងនោះឱ្យមានលក្ខណៈល្អស្អាតឡើងវិញរួចមក។ ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នោះ គឺក្រុមអ្នកអភិរក្ស បានយកចេញពីរួតព្រះពាន់នៃប្រាសាទអង្គរវត្ត ទៅរក្សាទុក ហើយជួសជុល ព្រមទាំងថែរក្សានៅកន្លែងអភិរក្សអង្គរ ជាយូរមកហើយ។ នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក ប៉ែន ចំរ៉ុងឱ្យដឹងថា កាលដើមឡើយពុទ្ធបដិមាចំនួន៦អង្គ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ចំនួន១នេះ ត្រូវបានរក្សាទុក និងជួសជុលដោយក្រុមអភិរក្សអង្គរ។ ក្រោយមក រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា

    July 8, 2022
  • អន្តរជាតិ

    ជប៉ុន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង ៣០នាទីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ នៅក្នុងអំឡុងពេលធ្វើសន្ទរកថា សម្រាប់យុទ្ធនាការបោះឆ្នោតនៅទីក្រុង Nara ភាគខាងលិច ប្រទេសជប៉ុន ដោយលោក Abe បានដួលសន្លប់បាត់ស្មារតីភ្លាមៗ បន្ទាប់ពីប្រជាពលរដ្ឋបានលឺស្នូរកាំភ្លើងចំនួន ២គ្រាប់។ ក្រោយកើតហេតុ លោក Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសម្នាក់ដែលជាជនសង្ស័័យបាញ់ប្រហារមកលើលោក Abe ក៏ត្រូវបានសមត្ថកិច្ចជប៉ុនចាប់ខ្លួននៅនឹងកន្លែងផងដែរ ព្រមទាំងដកហូតបានវត្ថុម៉្យាងរុំទៅដោយស្កុតពណ៌ខ្មៅ ដែលគេសង្ស័យថា

    July 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ចាប់តាំងពីខែមេសា ឆ្នាំ២០២០ មក ក.ប.ទ. បានដាក់ចេញនូវយន្តការកែទម្រង់ស៊ីជម្រៅផ្ទៃក្នុងនៅគ្រប់អង្គភាពចំណុះ និងនៅនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)។ ក្នុងការកែទម្រង់នោះ មានការរៀបចំពង្រឹងសមត្ថភាពមន្ត្រីរាជការ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង ការពង្រឹងប្រសិទ្ធភាពនិងតម្លាភាពលើការប្រមូលចំណូលនិងទារបំណុល ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ បន្ថែមពីលើនេះ ក.ប.ទ. បានចាត់ទុកការការពារផលប្រយោជន៍និងសិទ្ធិរបស់អ្នកប្រើប្រាស់ និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ជាការងារអាទិភាពបំផុត ដើម្បីធានាថា អ្នកប្រើប្រាស់ទទួលបានសេវាប្រកបដោយគុណភាពនិងតម្លៃសមរម្យ។ បើទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនេះទទួលបានជោគជ័យលើផ្នែកជាច្រើនក្នុងវិស័យទូរគមនាគមន៍ក៏ដោយ ក៏ប៉ុន្តែកិច្ចការមួយចំនួននៅមិនទាន់កែលំអឱ្យបានល្អប្រសើរនៅឡើយ

    July 8, 2022
  • កូវីដ-១៩

    នៅថ្ងៃទី08 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 12នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 12នាក់( 8ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដូចគ្នា និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,326 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 8, 2022