ខ្មែរណូត

ស្វែងរក

  • សង្គម

    ក្រោយត្រូវលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹង ពេលនេះលោក ផែង វណ្ណៈ សុំឲ្យលោកជំទាវផ្ដល់ឱកាសបានជួប ដើម្បីបំភ្លឺសុំការអធ្យាស្រ័យ

    BY Khmernote Media July 9, 2022
    ក្រោយត្រូវលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹង ពេលនេះលោក ផែង វណ្ណៈ សុំឲ្យលោកជំទាវផ្ដល់ឱកាសបានជួប ដើម្បីបំភ្លឺសុំការអធ្យាស្រ័យ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច លោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ពីបទ «ញុះញង់អោយប្រព្រឹត្តិអំពើបង្កអោយមានភាពវឹកវរ» ហើយសំណូមពរឲ្យសមត្ថកិច្ចផ្តន្ទាទោសលោក និងបង្គាប់ឲ្យសងសោហ៊ុយជម្ងឺចិត្ត ២០០លានរៀល។

    បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោក ផែង វណ្ណៈ បានធ្វើការឆ្លើយតប នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្ញុំបាន​សំណូម​ពរ​អោយ​ឈ្មោះ​ចក់​ និង​ នាង​ ផល្លា​ បញ្ឈប់ការ​យករូបថត​លោកជំទាវមីង​ និង​ រូបថត​សម្ដេចតេជោ​ ទៅ​បង្ហោះ​លើ​ហ្វេសប៊ុក​ ខណៈពួកគេ​កំពុង​ឈ្លោះ​គ្នា​ គឺ​ក្នុង​គោល​បំណង​ ការ​ពារ​កិត្តិយស​លោក​ជំទាវមីង​ និង​សម្ដេចតេជោ​ តែ​ប៉ុណ្ណោះ​ ខ្ញុំ​បាទ​គ្មាន​ចេតនា​អាក្រក់​ចំពោះលោក​ជំទាវមីង​ទេ​ 🙏 ខ្ញុំគោរ​ព​ ស្រលាញ់​ គាំទ្រ​ លោកជំទាវមីង​ណាស់​ ខ្ញុំ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​និយាយ​អាក្រក់​ពី​លោកជំទាវ​មីងទេ​ 🙏 ។ ខ្ញុំ​សង្ឃឹម​ថា​ លោកជំទាវមីង​នឹងផ្ដល់​ឱកាស​អោយខ្ញុំ​បាទ​បាន​ជួប​ដើម្បី​បំភ្លឺ​ជូន​លោក​ជំទាវ​មីង​ និង​សុំការ​អធ្យាស្រ័យ​ពី​លោកជំទាវ​មីង​ 🙏🙏» ៕

    ប្រភព៖ Vannak Pheng

    Share This Post: