- Khmernote Media
- ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ស៊ីណាត នៅពេលនេះកំពុងតែ Live ដោយបានឆ្លើយតបទៅលោកផែង វណ្ណៈ ដោយសារតែការពីយប់មិញនេះ លោកផែង វណ្ណៈ បាន Live និយាយប៉ះពាល់ទៅលោកជំទាវ។ លោកជំទាវ ហ៊ុន ស៊ីណាត បានប្រកាសដាក់ពាក្យប្តឹងទៅលោកផែង វណ្ណៈ ពីបទញុះញង់ធ្វើឲ្យមានការរើសអើង។ លោកជំទាវប្រកាន់ជំហរ ដាក់ពាក្យប្តឹង បើសិនមាននរណាអន្តរាគមន៍ លោកជំទាវនឹង Live បន្តទៀត។ គួរបញ្ជាក់ថាមូលហេតុដែលនាំឲ្យលោកជំទាវដាក់ពាក្យប្តឹងនេះ ដោយសារលោកផែង វណ្ណៈ បាន live និយាយថា លោក ជឿន ចក់
July 7, 2022 - កូវីដ-១៩
នៅថ្ងៃទី07 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 06នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 06នាក់( 4ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដូចគ្នា និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,314 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 7, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង១៥នាទី នៅចំណុចក្រុម ៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានគ្រោះអគ្គិភ័យមួយបានកើតឡើងបណ្តាលឱ្យឆេះផ្ទះប្រជាពរដ្ឋចំនួន ១៨ខ្នង ក្នុងនោះឆេះអស់ទាំងស្រុងចំនួន១៤ខ្នង និងឆេះរោល ៤ខ្នង។ តាមការដឹកនាំបញ្ជាផ្ទាល់នៅកន្លែងកើតហេតុពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន
July 7, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា នៅថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា អនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល០២ថ្ងៃនេះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវជនសង្ស័យប្រុស ស្រី ជាមុខសញ្ញាឆក់និងឃាត់ខ្លួនបានជាបន្តបន្ទាប់សរុបចំនួន២៦នាក់ រៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ។ លោកវរសេនីយ៍ឯក
July 7, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងឆមាសទី១ ឆ្នាំ២០២២ ការអនុវត្តការងារលើការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ទទួលបានលទ្ធផលដូចតទៅ៖ ត្រួតពិនិត្យយានយន្តសរុបចំនួន ១ ៨៣១ ៣៧៤ គ្រឿង ក្នុងនោះ រថយន្តដឹកមិនលើសទម្ងន់មានចំនួន ១ ២៣០ ០១០ គ្រឿងរថយន្តដឹកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ មានចំនួន ៥៩៩ ៧២១គ្រឿង
July 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង( City Bus )រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចង់ប្រើប្រាស់សេវាដឹកជញ្ជូនតាមផ្លូវទឹកតាមរយៈ Taxi Boat ពីស្ថានីយចំណតសួនឬស្សីកែវ ដល់ស្ថានីយចំណតក្រុងតាខ្មៅ។ ដោយនៅក្នុងតំលៃសំបុត្រត្រឹមតែ 2000៛ ប៉ុណ្ណោះ ក្នុងមួយលើក លើកលែងមិនបង់ប្រាក់ចំពោះព្រះសង្ឃ ជនពិការ សិស្សនិស្សិត មនុស្សចាស់ (អាយុ៧០ឆ្នាំឡើង) កុមារ (កម្ពស់ក្រោម១ម៉ែត្រ) កម្មករ កម្មការិនីរោងចក្រ គ្រូបង្រៀន កីឡាករ កីឡាការិនីចំណាយតិច មិនស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយប្រើរយៈពេលត្រឹមតែ1ម៉ោងក្នុងចំងាយ20Km។
July 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC
July 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិច បានឲ្យដឹងថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! គិតមកដល់ពេលនេះសប្បុរសជន ដែលបានចូលរួមសម្រាប់បំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះមានចំនួនទឹកប្រាក់15,614,910ដុល្លារ និងប្រាក់រៀលចំនួន 190.800.000រៀល។ សម្តេចតេជោ បានបន្ថែមទៀតថា នេះជាចលនាជាតិដ៏ធំ ដើម្បីឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។ ដើម្បីសម្រួលដល់ការចូលរួមរបស់បងប្អូនជាបន្តទៀតអាជ្ញាធរមីនកម្ពុជាបានបើកគណនីនៅធនាគារABA ធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ាដូចមានភ្ជាប់មកជាមួយ។ ខ្ញុំសង្ឃឹមថាជនរួមជាតិយើងទាំងក្នុងនិងក្រៅប្រទេសនឹងបន្តចូលរួមក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្មលើទឹកដីដ៏កំសត់របស់យើងត្រឹមឆ្នាំ២០២៥៕
July 6, 2022 - កូវីដ-១៩
នៅថ្ងៃទី06 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 07នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 07នាក់( 4ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដូចគ្នា និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,308 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 6, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ពាក់ព័ន្ធករណីលួច(លួចផ្លាកលេខរថយន្ដ) កាលពីថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។ ជនសង្ស័យទី១.ឈ្មោះ កែវ សុធារ៉ា ភេទប្រុស ឆ្នាំ១៩៩២ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ, ទី២.ឈ្មោះ វ៉ាន
July 6, 2022









