- Khmernote Media
- ព័ត៌មានជាតិ
នាព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានលើកឡើងពីបញ្ហារបស់នារីខ្មែរមួយចំនួន ដែលនិយាយពាក្យចម្អេះចំអាសមិនសមរម្យនៅក្នុងបណ្តាញសង្គម។ សម្តេចតេជោ បានមានប្រសាស៍ថា៖
July 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ពន្លឿនការស្ដារប្រឡាយបឹងត្របែកឱ្យបានឆាប់ ដើម្បីបើកផ្លូវទឹកហូរឱ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់ លំនៅឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ។ ការជំរុញរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង នៅរសៀលថ្ងៃទី០៥ ខែកក្កដា ២០២២នេះ ខណៈដែលឯកឧត្ដម ដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពនៃការស្ដារបឹងត្របែក ដែលមានចម្ងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែកដល់ស្ថានីយបឹងត្របែកផ្លូវ២៧១ ។
July 6, 2022 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតអោយរថយន្តចង្កូតស្ដាំ
July 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សេដ្ឋីកសិកម្ម នៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា «វេលាម៉ោង៦ព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ រូបខ្ញុំនិងភរិយាបាននាំយកបាយកញ្ចប់ទឹកបរិសុទ្ធ មកចែកជូនប្រជាពលរដ្ឋដែលបាននាំគ្នាយកកូនចៅ មករងចាំទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។ កម្មវិធីនេះកើតចេញមកអំពីទៅចូលរួមក្នុងពិធី អាពាហ៍ពិពាហ៍ចៅស្រីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងចៅប្រុសរបស់លោកជំទាវភាព ហៀក ចេញមកវិញភ្លេចមិនបានចងដៃចៅៗ ដូចច្នេះហើយមានតែយកថវិកានេះបូកបន្ថែម និងថវិកាផ្ទាល់ខ្លួនខ្លះទៀត យកមកធ្វើបុណ្យដាក់ទានដើម្បីឧទ្ទិសកុសល ដល់ដូនតាម៉ាកុងដែលបានចែកឋានទៅលោកខាងមុខ រួចហើយសូមងាកក្រោយអោយពរជ័យដល់ចៅប្រុសចៅស្រី ដែលទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងនេះ សូមអោយបានកូនប្រុសស្រីអោយបានច្រើន ដើម្បីបន្តពូជពង្សវង្សត្រកូលចូលរួមចំណែកបន្តវេនកសាងអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជាយើងអោយកាន់តែរីកចំរើន ក្រោមដំបូលសន្តិភាពដែលមានសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជាប្រមុខ។
July 6, 2022 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២២ នេះ នាវិមានសន្តិភាព សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាជនពិការកម្ពុជាចំនួន ១១ ប្រភេទកីឡា ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាASEAN PARA GAMES នៅទីក្រុង សូឡូ ប្រទេសឥណ្ឌូនេស៊ី។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាអ្នកឧបត្ថម្ភទាំងស្រុងដល់អត្តពលិកកីឡាកម្ពុជាទាំងអស់ ហើយ ព្រឹត្តិការណ៍លើកនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូកីឡាជនពិការកម្ពុជា
July 6, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃមួយគ្រឿង មានឈ្មោះ HTMS RATTANAKOSIN (FS-441) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ក្នុងគោលបំណងធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ខែកក្កដា ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ ដែលដឹកនាំ ដោយលោកឧត្តមនាវីទោ ARTORN CHARAPINYO មេបញ្ជាការរងយោធភូមិភាគ១
July 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ១១៖៣០ នាទីព្រឹក ថ្ងៃអង្គារ៍ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះរោងជុសជុលរថយន្តមួយកន្លែង ដែលស្ថិតនៅផ្លូវ៥៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ម្ចាស់ទីតាំងមានឈ្មោះ ញ៉ាន់ ដារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ លក់រថយន្ត។ – មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនីចេញពីរថយន្តបង្កជាអគ្គិភ័យតែម្តង។
July 5, 2022 - PR
ជួបគ្នាជាមួយការមកដល់ នៃខ្សែភាពយន្តភាគថៃរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ដ៏ថ្មីសន្លាងមួយទៀត ដែលនឹងធ្វើឲ្យទស្សនិកជន ជក់ចិត្ត តាមដានពីមួយភាគទៅមួយភាគ។ ក្លិនផ្កាក្តាំងងា គឺជាភាគយន្តភាគថៃថ្មី ឆ្លុះបញ្ចាំងពីការតស៊ូ និងការឈឺចាប់របស់ក្មេងស្រីម្នាក់ក្នុងត្រកូលអភិជន ខ្សែរាជវង្ស ប៉ុន្តែត្រូវមកធ្លាក់ខ្លួន ដោយទទួលរងនូវការប្រមាថជាន់ឈ្លឺដល់គ្រួសាររបស់នាង។ ការឈឺចាប់ នឹងការប្រមាថបែបនេះ រហូតធ្វើឲ្យនាងត្រូវបាត់បង់កេរ្តិ៍ឈ្មោះ ឪពុកជាទីស្រឡាញ់ បងប្រុស ក៏បានបង្ខំចិត្តឲ្យនាងព្យាយាមចូលកាន់តែកៀក ក្បែរគូសត្រូវ ដើម្បីសងសឹកជួសឪពុករបស់នាងវិញ។ ក្នុងនោះដែរ ទស្សនិកជន ក៏នឹងបានទស្សនាពីឈុតឆាក ក៏ដូចជា តថភាពសង្គមនាសម័យបារាំង ក្នុងខ្សែរាជវង្ស ដែលពោរពេញដោយការប្រកួតប្រជែង ឈ្នានីស និងនយោបាយក្នុងប្រទេសផងដែរ។ ក្លិនផ្កាក្តាំងងា មិនត្រឹមតែផ្តល់នូវចំណីចក្ខុ ពីឈុតឆាកស្នេហាមនោសញ្ចេតនា យុវវ័យប៉ុណ្ណោះទេ
July 5, 2022 - កូវីដ-១៩
នៅថ្ងៃទី05 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 03នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 03នាក់( 3ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដូចគ្នា និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,301 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
July 5, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បានចេញលិខិតស្ដីពី កិច្ចសហការផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ដែលមានលំដ្ឋាននៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ អំពីការផ្អាកផ្គត់ផ្គង់ទឹកនៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមជម្រាបជូន លោកអភិបាល មេត្តាជ្រាបថា៖ សាលារាជធានីភ្នំពេញមានគម្រោងដាក់ប្រព័ន្ធលូរំដោះទឹកលើផ្លូវលេខ១១CC កែផ្លូវលេខ១១CC-២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ការអភិវឌ្ឍន៍គម្រោងនេះ បានធ្វើឲ្យប៉ះពាល់ដល់បំពង់ចែកចាយទឹកទំហំ ២៥០មម ស្ថិតនៅក្នុងប្រអប់លូបេតុង ទើបតម្រូវឱ្យធ្វើការកែសម្រួលទីតាំងដាក់ពីលើលូប្រអប់វិញ ដើម្បីបញ្ចៀសផលប៉ះពាល់ និងងាយស្រួលក្នុងការជួសជុល ថែទាំទៅថ្ងៃក្រោយ។ ការងារកែសម្រួលបំពង់ចែកចាយទឹកទំហំ ២៥០មមនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជាង ០៥ម៉ោង
July 5, 2022









