Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ០៧៖០០ នាទីព្រឹក ថ្ងៃចន្ទ៦កើត ខែអសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះមួយកន្លែងនៅផ្លូវ៣៦៩ ផ្ទះលេខ ៤៩៥ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះថោង សុផល ភេទ ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ ជាងភ្លើង ។ – មូលហេតុ៖

    July 4, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មុននេះបន្តិច ដោយយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ាហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម និងអ្នកនាង ចន ចន្ទ័លក្ខិណា បានប្រកាសបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។ ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ាហេង ឡុង បានរៀបរាប់យ៉ាងដូច្នេះថា៖ ” ខ្ញុំបាទ និងអ្នកនាង ចន ចន្ទ័លក្ខិណា សូមបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា “​។ គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន

    July 4, 2022
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ យោងតាមការចុះផ្សាយគណនីហ្វេសប៊ុកផ្ទាល់របស់ លោក Huy Bunleng បានឲ្យដឹងថា កាលពីម្សិលមិញនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ មានមនុស្ស២នាក់ដែលជាប់លើទូកនេសាទមួយគ្រឿង ដោយសារបើកទៅជាប់គឿងនឹងថ្មច្រាំង នៅកោះថាស ចាប់តាំងពីយប់រំលងអាធ្រាត្រ រហូតមកដល់ព្រឹកទៀបភ្លឺថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿនGTVC របស់ឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ក្រោយចេញអន្តរាគមន៍សង្គ្រោះភ្លាមៗ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថាជនរងគ្រោះទាំង២នាក់ មានឈ្មោះ យូ ភេទប្រុស អាយុ៤៦ឆ្នាំ ជាម្ចាស់ទូកនេសាទ និង ឈ្មោះ

    July 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ខណៈពេលនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅភូមិដើមចន្ទសង្កាត់ច្បារអំពៅទី២ រាជធានីភ្នំពេញ ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យបានកំពុងតែចេញជួយអន្តរាគមន៍ផ្ទាល់នៅកន្លែងកើតហេតុផងដែរ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    July 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់កងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រៀបចំសណ្តាប់ធ្នាប់ សម្របសម្រួល ចូលរួមទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer សម្រាប់កុមារ ចំនួន ១៤៤,០០០(មួយរយសែសិបបួនពាន់)ដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប៉ូឡូញ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា

    July 3, 2022
  • កូវីដ-១៩

    នៅថ្ងៃទី03 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 06នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះ 5 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស និងករណីនាំចូល 1ករណី ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដូចគ្នា និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,296 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 3, 2022
  • សិល្បៈ

    កាលពីម្សិលមិញនេះ លោក ពែក មី ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះមួយបានសម្រេចចិត្តដាក់ពាក្យលាឈប់ពីស្ថានីយទូរទស្សន៍ស៊ីធិអិន ក្រោយរូបលោកបានឈរជើងជាមួយនឹងស៊ីធីអិន អស់ជាច្រើនឆ្នាំកន្លងមកនេះ។ នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ នេះផងដែរ នាយគ្រឿន ដែលជាប្អូនប្រុសបង្កើតរបស់នាយ ពែក មី ក៏បានសម្រេចចិត្តចាកចេញពីស៊ីធីអិនផងដែរ។ នាយគ្រឿនបានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ «រីករាយនៅអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ លាហើយ ស៊ី ធី អិន ទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបខ្ញុំ លាបងប្អូន ធ្លាប់រួមការងារគ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ី ធី អិន អរគុណពូមីង ពុកម៉ែបងប្អូនដែលស្រឡាញ់ និងគាំទ្រខ្ញុំរហូតមក🙏🙏🙏❤️❤️❤️❤️❤️»៕

    July 3, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានការសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩។ គោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារសម្តេចនាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ អំពីការរកឃើញជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីអាក់ខាននូវការឆ្លង និងការបាត់បង់ជីវិតដោយជំងឺនេះ រយៈពេល ៥១ថ្ងៃកន្លងមក ក្រសួងទេសចរណ៍ សូមក្រើនរំលឹក ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត និងម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍អំពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍

    July 2, 2022
  • កូវីដ-១៩

    នៅថ្ងៃទី02 ខែកក្កដា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 08នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 08នាក់( 2ករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដូចគ្នា និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,290 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    July 2, 2022
  • សិល្បៈ

    នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ តារាកំប្លែងដ៏ល្បី សម្បូរដោយវោហារ ផ្ដោះផ្ដង កំប្លែងស្ងួត គឺលោក ពែក មី ពេលនេះលោក ពែក មី បានសម្រេចចិត្តដាក់ពាក្យលាឈប់ពីស៊ីធីអិនហើយ ដែលលោក បានឈរជើងជាមួយនឹងស៊ីធីអិន អស់ជាច្រើនឆ្នាំ ដោយអមជាមួយក្រដាសលាឈប់មួយច្បាប់កាលពីព្រឹកមិញនេះ។ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ពែក មី បានរៀបរាប់យ៉ាងដូច្នេះថា៖ “លាហើយ ទីកន្លែងកំណើតសិល្បៈ របស់ខ្ញុំ CTNធ្វើអោយខ្ញុំមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ខ្ញុំឈប់ពីស៊ីធីអិន តែខ្ញុំមិនឈប់ពីអាជីពសិល្បៈខ្ញុំទេ ខ្ញុំនៅតែសម្តែងតាមកម្មវិធីផ្សេងៗដដែល”។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២

    July 2, 2022