Khmernote Media
  • សិល្បៈ

    លោក សុវណ្ណរិទ្ធី ហៅតាវិចទ័រ ដែលគេស្គាល់ថាជាអ្នកផលិតនិងគ្រប់គ្រងកម្មវិធីទូរទស្សន៍ដ៏ល្បីឈ្មោះមួយនៅក្នុងស្ថានីយទូរទស្សន៍ CTN បានលាឈប់ពីក្រុមហ៊ុន CBS ដែលជាក្រុមហ៊ុនមេ របស់ CTN។ ទោះជាយ៉ាងណា តាវិចទ័រ មិនបានបញ្ជាក់ពីមូលហេតុនៃការលាឈប់ពីស្ថានីយទូរទស្សន៍ល្បីឈ្មោះមួយនេះឡើយ តែមហាជនបានប៉ាន់ប្រមាណថា ប្រហែលជាមានបញ្ហាការមិនពេញចិត្តថ្នាក់ដឹកនាំថ្មី ដូចនាយពែកមីដែរមើលទៅ។ សូមបញ្ជាក់ផងដែរថា កាលពីប្រមាណជាងមួយខែមុន នាយពែកមី បានលាឈប់ពីស្ថានីយទូរទស្សន៍ CTN ដូចគ្នាដោយបានបញ្ជាក់ពីបញ្ហាមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ជាសាធារណៈតែម្តង៕

    July 1, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅក្នុងទិវាមច្ឆជាតិ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីព្រលែងកូនត្រីនិងត្រីមេពូជ ក្នុងទិវាមច្ឆជាតិ ប្រមាណ១ លានក្បាល នៅអាងត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយ មានជ័យ។ ទិវាមច្ឆជាតិថ្ងៃទី០១ ខែកក្កដា ត្រូវបានរៀប ចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស។ ប៉ុន្តែពិធីនេះ

    July 1, 2022
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ក្រសួងពាណិជ្ជកម្ម មានកិតិ្តយសសូមជម្រាបជូន លោក-លោកស្រី សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តាជ្រាបថា អនុលោមតាមសេចក្តីជូនដំណឹង លេខ ០៥២៨ ព.ណ.ចបព ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្តីពីការពន្យារពេលការផាកពិន័យចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ។ ដោយសង្កេតឃើញថា អាជីវករ សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនជាច្រើនលើសលុប បានមកក្រសួងពាណិជ្ជកម្ម ដើម្បីដាក់ពាក់ស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២

    June 30, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នៅវេលាម៉ោង២និង១០នាទីរំលងអាធ្រាត នាថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧។

    June 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា គំនូសសញ្ញាចរាចរណ៍ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឱ្យចរាចរលើផ្លូវសាធារណៈមានរបៀបរៀបរយ ងាយស្រួលក្នុងការបើកបរ និងធានាសុវត្ថិភាព។ តើអ្នកដឹងទេថា គំនូសសញ្ញាចរាចរណ៍អាចជួយសម្រួលដល់ការធ្វើដំណើរតាមដងផ្លូវដូចម្ដេចខ្លះ? គំនូសសញ្ញាចរាចរណ៍បញ្ជាក់អត្ថន័យឱ្យកាន់តែច្បាស់ និងបង្ហាញទៅអ្នកបើកបរ ដូចជាការបែងចែកទិសចរាចរ ការបែងចែកទ្រូងផ្លូវ ការកំណត់ជាយផ្លូវប្រាប់អ្នកបើកបរឱ្យធ្វើដំណើរទៅតាមទិសដែលត្រូវធ្វើចរាចរ សម្រាប់តម្រឹមគន្លងផ្លូវ សម្រាប់ថ្មើរជើងឆ្លងកាត់ សម្រាប់រថយន្តចតជាដើម។ ដូចនេះហើយ សកម្មភាពគូសគំនូសសញ្ញាចរាចរណ៍ត្រូវបានចាត់ទុកជាផ្នែកសំខាន់មួយក្នុងការថែទាំផ្លូវថ្នល់។ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ពីផ្លូវថ្នល់ និងផ្លាកសញ្ញាចរាចរណ៍ដែលត្រូវជួសជុលថែទាំតាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

    June 30, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នា២០២២ បានឲ្យដឹងថា ថ្មភក់រាងបួនជ្រុង ទំហំ៥៣សង់ទីម៉ែត្រ គុណនិង ៥៣សង់ទីម៉ែត្រ និងកម្រាស់ ១២សង់ទីម៉ែត្រ ដែលគេស្គាល់ជាទូទៅថាជា «ថ្មបញ្ចុះសីមា» ត្រូវបានរកឃើញទើនៅលើខ្លោងទ្វារពេលរុះរើផ្នែកខាងលើនៃរចនាសម្ព័ន្ធសំណង់ខ្លោងទ្វារតាកាវដើម្បីជួសជុល។ នៅលើថ្មបញ្ចុះមានរន្ធជាច្រើន ដែលរន្ធរាងមូលធំមួយនៅចំកណ្តាលនៃផ្ទៃថ្មព័ទ្ធជុំវិញដោយរន្ធរាងបួនជ្រុងស្មើនៅតាមទិសទាំង៨ និងនៅជ្រុងឦសានដែលជាទិសសំខាន់នៅក្នុងជំនឿខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ត្រូវបានគេដាប់រន្ធបួនជ្រុងបន្ថែមមួយទៀតនៅចន្លោះរន្ធមូលកណ្តាល និងរន្ធបួនជ្រុងនៅទិសឦសាន។ រន្ធទាំងអស់ព័ទ្ធពីក្រៅដោយជញ្ជាំងថ្មភក់ ដែលជញ្ជាំងនេះត្រូវបានកាត់ផ្តាច់ចេញជា៤ជ្រុងដោយចង្អូរនៅតាមអ័ក្សសំខាន់ទាំងបួន។ នៅពីលើផ្នែកខ្ពស់មានរន្ធតូចៗ រាងបួនជ្រុងចំនួន៣៤ ដែលគេដាប់រាក់ល្មមចំនួន១០នៅជ្រុងឦសាន ៩នៅជ្រុងអាគ្នេយ៍ ៧នៅជ្រុងនិរតី និង៨នៅជ្រុងពាយ័ព្យ។ ឯកឧត្ដម គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា

    June 30, 2022
  • កូវីដ-១៩

    នៅថ្ងៃទី30 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 07នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 07នាក់( ៦ករណីសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) និងករណីនាំចូលគ្មានទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដូចគ្នា និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,279 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលថាកម្ពុជា មានសល់វ៉ាក់សាំងប្រភេទ អាស្រ្តាហ្សេនេកា រហូតដល់ផុតអាយុកាលប្រើប្រាស់នោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ នោះជារឿងមិនពិតនោះទេ ដោយក្រុមការងាររបស់ក្រសួងសុខាភិបាលបានតាមដានរឿងនេះច្បាស់លាស់ និងបានហាមមិនឱ្យប្រើវ៉ាក់សាំងហួសសុពលភាពជាដាច់ខាត។ លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមផងដែរថា កន្លងមកគ.វ.ក១៩ មិនដែលមានសល់វ៉ាក់សាំងក្នុងឃ្លាំងរហូតដល់ហួសសុពលភាពនោះឡើយ មានតែចាក់អស់ៗមុនផុតកំណត់ប្រើប្រាស់។ បន្ថែមពីលើនេះ លោកជំទាវក៏បានបញ្ជាក់ផងដែរថា៖ “រឿងនេះគឺជារឿងប្រឌិត និងមានចរិតបំពុលទៀតហើយ យើងមានការតាមដានយ៉ាងតឹងតែងបំផុតនូវវ៉ាក់សាំងដែលយើងកំពុងប្រើ។

    June 30, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    June 30, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្ថានទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងថា ល្អាងស្ពានស្ថិតក្នុងចំណោមស្ថានីយ៍បុរេប្រវត្តិសាស្រ្តធំៗនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក។ ប្រតិបត្តិការបុរាណវិទ្យាដឹកនាំដោយបេសកកម្មបុរេប្រវត្តិសាស្រ្តបារាំង-កម្ពុជា ស្ថិតក្នុងក្របខ័ណ្ឌនៃការដ្ឋានអន្តរជាតិ និងមានគោលដៅគូសវាសឡើងវិញនូវដំណាក់កាលនីមួយនៃការរស់នៅរបស់មនុស្សសម័យបុរេប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា រាប់ចាប់ពីមនុស្សយុគថ្មបំបែកដល់យុគថ្មរំលីងនៃវាលទំនាបបាត់ដំបង។ ដោយមានការគាំទ្រពីគណៈកម្មការកំណាយបុរណវិទ្យានៅបរទេស នៃក្រសួងអឺរ៉ុប និងការបរទេសបារាំង កំណាយខាងលើបាននាំទៅរករបកគំហើញពុំធ្លាប់មានពាក់ព័ន្ធនឹងបួនសម័យកាល៖ – យុគថ្មរំលីង៖ ផ្នូរបញ្ចុះសពចំនួន៦ត្រូវបានរកឃើញ ដោយមានភាជន៍ ថ្មរំលីង អលង្ការ និងគ្រឿងលម្អផ្សេងៗ ដែលស្ថិតក្នុងស្ថានភាពរក្សាទុកបានយ៉ាងល្អ។ មានអាយុកាល១៥០០ឆ្នាំមុនគ្រិស្ត សករាជ ផ្នូរទាំងនេះបង្ហាញឱ្យឃើញថាល្អាងស្ពានត្រូវបានប្រើប្រាស់ជាច្រើនលើកច្រើនសារជាកន្លែងបញ្ចុះសពដោយក្រុមកសិករដែលរស់នៅតំបន់វាលទំនាបបាត់ដំបង។ – យុគថ្មបំបែកចុងក្រោយ៖ សំដៅលើអ្នកបរបាញ់-អ្នកប្រមូលអនុផលព្រៃឈើចុងក្រោយនៃតំបន់អាស៊ីអាគ្នេយ៍ (១១ ០០០ ទៅ៥០០០ឆ្នាំមុនគ្រិស្តសករាជ)។ បរិមាណដ៏ច្រើននៃបំណែកឆ្អឹង និងឧបករណ៍ប្រើប្រាស់ធ្វើឱ្យគេស្គាល់កាន់តែច្បាស់អំពីរបៀបរស់នៅរបស់អ្នកបរបាញ់សម័យបុរេប្រវត្តិសាស្រ្តនៅតំបន់ត្រូពិច។ – យុគសម័យបុរេហាវប៊ីញៀន៖

    June 29, 2022