- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២-ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវ និងអង្វរកដោយទទូចឱ្យប្រជាពលរដ្ឋមកទទួលនូវវ៉ាក់សាំងដូសទី៣ ដែលនៅសេសសល់ចំនួនប្រមាណជាង៥លាននាក់ទៀត ដើម្បីបញ្ចៀសនូវហានិភ័យគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ សម្រាប់ផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់បងប្អូននៅពេលខាងមុខ។ ក្នុងសារជាសំឡេងផ្ញើជូនជនរួមជាតិ នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា គិតមកដល់ពេលនេះមានរយៈពេល៥១ថ្ងៃហើយ ដែលកម្ពុជាពុំមានការឆ្លងនូវជំងឺកូវីដ១៩។ នេះគឺជាជោគជ័យមួយក្នុងចំណោមជោគជ័យ ដែល ព្រះរាជាណាចក្រកម្ពុជាទទួលបាន។ អ្វីដែលសំខាន់នោះយើងបានទប់ស្កាត់ មិនឱ្យមានមនុស្សស្លាប់ដោយសារកូវីដ អស់រយៈពេលជាច្រើនខែមកហើយៗ ចុងក្រោយនេះយើងក៏បានរួមគ្នាទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលនៃកូវីដតទៅទៀត ដែលយើងអាច និយាយបានថា «សូន្យកូវីដរយៈពេល៥១
June 28, 2022 - សិល្បៈ
តារាសំដែងវ័យក្មេងសិចស៊ីសាច់សខ្ចីដូចបណ្តូលចេក កញ្ញា អៀ ម៉េងលិ ហៅអូនម៉ី បានប្រកាសថាដកខ្លួនចេញពីការប្រកួត Miss Grand Cambodia ក្រោមហេតុផលថាគ្មានពេលវេលាគ្រប់គ្រាន់ និងបញ្ហាខ្លះទៀត។ តារាស្រីរូបនេះបានប្រកាសដកខ្លួនចេញកាលពីថ្ងៃទី២៦ ខែមិថុនា ក្រោយពេលទើបនឹងប្រកាសថានាងចូលរួមប្រកួត Miss Grand Cambodia កាលពីថ្ងៃទី២៤ ខែមិថុនា ថ្មីៗនេះ ពោលមិនទាន់បាន ២ថ្ងៃស្រួលបួលផង។ កញ្ញា អៀ ម៉េងលិ បានរៀបរាប់នៅលើ Facebook របស់នាងថា៖ “នាងខ្ញុំ អៀ ម៉េងលិ មានដំណឹងចង់ប្រាប់បងប្អូនថា នាងខ្ញុំបានដកពាក្យចេញ ពី
June 28, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រោយការផ្សព្វផ្សាយតាមរយៈផេកផ្លូវការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រយៈពេល ២ម៉ោង ម្ចាស់រថយន្ដ CRV ស្លាកលេខ 2N-9804 ពណ៌ទឹកប្រាក់ បានមកដល់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដោយបញ្ជាក់ប្រាប់ថា៖ យប់ថៃ្ងទី២៦ ខែមិថុនា ឆ្នាំ២០២២ គាត់ធ្វើដំណើរមកពីខេត្ដព្រះសីហនុ លុះមកដល់ចំណុចភូមិសាស្រ្ដស្រុកភ្នំស្រួច រថយន្ដមានបញ្ហាបច្ចេកទេសមិនអាចមានលទ្ធភាពបន្ដដំណើរទៅមុខទៀតបាន ដោយសារតែរថយន្តផ្ដាច់ចរន្ដប្រព័ន្ធភ្លើងទាំងអស់ គាត់សម្រេចចិត្ដ រុញរថយន្ដអែមខាងដោយដើរថ្មើជើងរហូតមកដល់ចំណុចទីប្រជុំជនរួចបន្ដដំណើរឆ្ពោះមករាជធានីភ្នំពេញនៅវេលាម៉ោង០៣យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ លុះព្រឹកឡើងគាត់ឃើញ ព័ត៌មានតាមផេកផ្លូវការស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ផុសរកម្ចាស់គាត់បានវិលត្រឡប់មករករថយន្ដវិញ គាត់យកមកជាមួយនូវឯកសារពាក់ព័ន្ធច្បាប់ដើម ជាម្ចាស់រថយន្ដពិតប្រាកដ។
June 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៣៖០០រសៀល មានបុរសម្នាក់ឈ្មោះ ប៊ូ សុខមាន មុខរបរកម្មករសំណង់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ផ្លាកលេខព្រៃវែង-៥៤០១៣ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជាមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាទមើលងាយ និងយកខ្សែក្រវ៉ាត់វាយចំមកលើសមត្ថកិច្ចថែមទៀតផង។ ដោយឃើញសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ក៏ធ្វើការចាប់ឃាត់ខ្លួន ដើម្បីយកមកធ្វើការសួរនាំនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់។ ដោយផ្តោតសំខាន់ទៅលើចំណុចមួយចំនួនដូចជា៖ ការរារាំងដល់ការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ច ជេរប្រមាថមើល និងប្រើអំពើហិង្សាវាយតប់មកលើមន្ត្រីអនុវត្តច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
June 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ឲ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង។ សម្ពាធទាបនឹងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C -សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C។ -នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើនដោយអន្លើលាយឡំ ទៅដោយផ្គរ រន្ទះ
June 28, 2022 - សង្គម
កាលពីពេលថ្មីៗនេះ អ្នកនាង ទ្រិញ ផល្លា ដែលគេស្គាល់ថាជាអ្នកលក់ឡេអនឡាញល្បីឈ្មោះនិងជាភរិយារបស់អេដមីនចក់ អ្នកអធិប្បាយកីឡាបាល់ទាត់ដ៏ល្បីបានអញ្ជើញអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកធ្វើសន្និសិទកាសែត បកស្រាយជុំវិញជម្លោះរបស់នាងនិងស្វាមី ឈានដល់ផ្ទុះអំពើហិង្សាធ្វើអោយរូបនាងរលូតកូនថែមទៀតផង ដោយក្នុងនោះក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរដល់អ្នកសិល្បៈ និងលោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការចែករំលែកនៅលើផេកផ្ទាល់ខ្លួន រហូតដល់អ្នកនាង ទ្រិញ ផល្លា ចូល Comment ថែមទៀតផង។ ស្រាប់តែមិនបានប៉ុន្មានផង ជំទាវឧកញ៉ា នឹម វណ្ណៈ បានប្រកាសនៅលើ Facebook ថា៖ “ផ្ញើរជូននាង ទ្រិញផល្លា សូមនាងបញ្ឃប់ការខមមិនក្នុងផេកម្តាយខ្ញុំជាបន្ទាន់ កុំមកខមិនបែបញ៉ុះញុង់ឌឺដងនៅក្នុងផូសរបស់ម្តាយខ្ញុំបន្តទៀត ហើយលុបរាល់ខមមិនទាំងអស់នៅក្នុងផូសម្តាយខ្ញុំ មិនអោយលើសពី ២៤ម៉ោង ។
June 27, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ស្វាយ ជាជំងឺកាមរោគមួយប្រភេទ ដែលពលរដ្ឋខ្មែរស្ទើរតែភ្លេចឈ្មោះទៅហើយនោះ ពេលនេះ ត្រូវបានមន្ត្រីសុខាភិបាលអះអាងថា កំពុងតែកើតឡើងវិញទៅលើស្រ្តីមានផ្ទៃពោះ និងមានឆ្លងដល់ទារកគួរឱ្យព្រួយបារម្ភផងដែរ។ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យ៉ៃ ចន្ទនា នាយកមន្ទីរពេទ្យជ័យវរ្ម័នទី៧ឬមន្ទីរពេទ្យ គន្ធបុប្ផាទី៣ នៅខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាស ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះមកពិនិត្យមើលស្ថានភាពអ្នក ជំងឺនៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧នេះ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះថា ក្នុងអំឡុង
June 27, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សូមជូនដំណឹងដល់បងប្អូនសាធារណជនជ្រាបថា កាលពីយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលបានទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋល្អថាបានប្រទះឃើញរថយន្ដមួយគ្រឿង ពណ៌ទឹកប្រាក់ ម៉ាក ស៊ីអវី CRV មានស្លាកលេខសម្គាល់ ភ្នំពេញ 2N-9804 ឈប់ចតចោល នៅចំណុចក្បែរចិញ្ចើមផ្លូវជាតិលេខ៤ ផ្នែកដីក្រហម ចន្លោះគីឡូម៉ែត្រ៧៨-៧៩ ស្ថិតនៅភូមិត្រពាំងស្ដុកគ្រួរ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនដឹងមូលហេតុ? បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានចុះទៅកាន់ទីតាំងខាងលើ ដោយពិនិត្យមើលពីខាងក្រៅរថយន្ដពុំឃើញមានរបស់អ្វីដែលជាការសង្ស័យទេ រថយន្តគ្មានមនុស្សនិងមិនមានស្លាកស្នាមអ្វីឡើយ (គ្រោះថ្នាក់ចរាចរណ៍គ្មាន) សមត្ថកិច្ចរួមជាមួយ អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល
June 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១២៖១៥នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F2) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) មួយដើមដែលរថយន្តបើកបុកបាក់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ១.សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ២.សង្កាត់គោរកា សង្កាត់សំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ៣.សង្កាត់ទួលសង្កែ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៣៖៣០នាទីរសៀល។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា
June 27, 2022









