ខ្មែរណូត

ស្វែងរក

  • សង្គម

    ជំទាវឧកញ៉ា នឹម វណ្ណៈ ព្រមានចាត់វិធានការច្បាប់លើអ្នកនាង ទ្រិញ ផល្លា បើហ៊ានបន្តទង្វើរបស់ខ្លួនមកលើផេកលោកជំទាវ ហ៊ុន ស៊ីណាត បន្តទៀត

    BY Khmernote Media June 27, 2022
    ជំទាវឧកញ៉ា នឹម វណ្ណៈ ព្រមានចាត់វិធានការច្បាប់លើអ្នកនាង ទ្រិញ ផល្លា បើហ៊ានបន្តទង្វើរបស់ខ្លួនមកលើផេកលោកជំទាវ ហ៊ុន ស៊ីណាត បន្តទៀត

    កាលពីពេលថ្មីៗនេះ អ្នកនាង ទ្រិញ ផល្លា ដែលគេស្គាល់ថាជាអ្នកលក់ឡេអនឡាញល្បីឈ្មោះនិងជាភរិយារបស់អេដមីនចក់ អ្នកអធិប្បាយកីឡាបាល់ទាត់ដ៏ល្បីបានអញ្ជើញអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកធ្វើសន្និសិទកាសែត បកស្រាយជុំវិញជម្លោះរបស់នាងនិងស្វាមី ឈានដល់ផ្ទុះអំពើហិង្សាធ្វើអោយរូបនាងរលូតកូនថែមទៀតផង ដោយក្នុងនោះក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរដល់អ្នកសិល្បៈ និងលោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើការចែករំលែកនៅលើផេកផ្ទាល់ខ្លួន រហូតដល់អ្នកនាង ទ្រិញ ផល្លា ចូល Comment ថែមទៀតផង។ ស្រាប់តែមិនបានប៉ុន្មានផង ជំទាវឧកញ៉ា នឹម វណ្ណៈ បានប្រកាសនៅលើ Facebook ថា៖

    “ផ្ញើរជូននាង ទ្រិញ​ផល្លា សូមនាងបញ្ឃប់ការខមមិនក្នុងផេកម្តាយខ្ញុំជាបន្ទាន់​ កុំមកខមិនបែបញ៉ុះញុង់​ឌឺដង​នៅក្នុងផូសរបស់ម្តាយខ្ញុំ​បន្តទៀត​ ហើយលុបរាល់ខមមិនទាំងអស់នៅក្នុងផូសម្តាយខ្ញុំ មិនអោយលើសពី ២៤ម៉ោង ។ អ្វីដែលគាត់ស៊ែរគាត់ខមមិនគឺដោយសារនាងឡាយហែកគ្រួសារខ្លួនឯងនៅក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ​។ ចាប់ពីនាទីនេះតទៅ​ បេីនាងហ៊ាននិយាយ​រឺខមមិនដែលនាំអោយប៉ះពាល់ដល់ផ្លូវចិត្តនិងសេចក្តីថ្លៃថ្នូររបស់ម្តាយខ្ញុំនិងគ្រួសារខ្ញុំបន្តទៀត​ នាងខ្ញុំនឹងមិនយោគយល់​ហេីយចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន​។ Phalla Trinh”

    Share This Post: