- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីម្សិលមិញនៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ស្តីពីករណីធ្វើអោយខូចខាតដោយចេតនា(កាប់ម៉ូតូ) កើតហេតុនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥និង៤០នាទី នៅចំណុច មុខផ្ទះរបស់ជនរងគ្រោះភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ១នាក់ មានឈ្មោះឈីវ ឌីណា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាខ្មៅ១
June 27, 2022 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់លោក Huy Bunleng នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីសាលាក្រុងព្រះសីហនុ ឲ្យបណ្តាញផ្សព្វផ្សាយដឹងនៅថ្ងៃ២៦ ខែមិថុនា ២០២២ថា រដ្ឋបាលក្រុងព្រះសីហនុ ហាមឃាត់មិនឲ្យពលរដ្ឋអ្នកលក់ដូរ ដាក់តុ កៅអី និងដាក់ចង្ក្រានដាំស្លម្ហូបអាហារ លក់ដូរតាមឆ្នេរសាធារណៈឬក៏តាមផ្លូវក្បែរឆ្នេរសមុទ្រ ដើម្បីរក្សាទុកជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ដើរលេងកម្សាន្ត។ បើតាមមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុបញ្ជាក់ថា អាជ្ញាធរក្រុងព្រះសីហនុ ទុកពេលឲ្យបងប្អូនប្រជាពលរដ្ឋដែលដាក់តុ ដាក់កៅអី និងដាក់ចង្ក្រានដាំស្លម្ហូបអាហារនៅលើឆ្នេរសាធារណៈ ឬតាមផ្លូវក្បែរឆ្នេរសមុទ្ររុះរើសម្អាតឡើងវិញ ក្នុងនោះយ៉ាងយូរ ត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ អាជ្ញាធរនឹងចុះអនុវត្តន៌វិធានការរដ្ឋបាល ដើម្បីថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់និងសោភ័ណ្ឌភាពឆ្នេរ៕
June 27, 2022 - កូវីដ-១៩
នៅថ្ងៃទី27 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 27, 2022 - សិល្បៈ
នៅមុននេះបន្តិចអ្នកនាង ទ្រិញ ផល្លា ដែលគេស្គាល់ថាជាអ្នកលក់ឡេអនឡាញល្បីឈ្មោះនិងជាភរិយារបស់អេដមីនចក់ អ្នកអធិប្បាយកីឡាបាល់ទាត់ដ៏ល្បីបានអញ្ជើញអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកធ្វើសន្និសិទកាសែត បកស្រាយជុំវិញជម្លោះរបស់នាងនិងស្វាមី ឈានដល់ផ្ទុះអំពើហិង្សាធ្វើអោយរូបនាងរលូតកូនថែមទៀតផង។ នៅក្នុងសន្និសិទនេះដែរគេឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកសិល្បៈមួយចំនួនផងដែរ ដោយគេសង្កេតឃើញលោក អ៉ឹម ជីវ៉ា ក៏បានចូលទស្សនានិងចូលរួម Comment ទៀតផង។ លោក អ៉ឺម ជីវ៉ា បានធ្វើការ Comment នៅក្នុងវិដេអូផ្សាយផ្ទាល់សន្និសិទកាសែតនោះថា “ចាំបាច់សន្និសិទអី ម៉េចមិនប្តឹងប៉ូលីសអោយចាប់ទៅចប់ហើយ ប្រទេសមានច្បាប់សោះ មកពីចង់ល្បីដែរ ពូកែសម្តែងជាងរឿងឥណ្ឌាទៀត”៕
June 27, 2022 - សង្គម
អ្នកលក់ឡេអនឡាញល្បីឈ្មោះ គឹអ្នកនាង ទ្រិញ ផល្លា ដែលគេស្គាល់ថាជាភរិយារបស់ នាយចក់ អ្នកអធិប្បាយកីឡាបាល់ទាត់ល្បីឈ្មោះម្នាក់បានកើតរឿងជម្លោះក្នុងគ្រួសារជាលើកទី២ផ្អើលពេញបណ្តាញសង្គមដោយមុននេះបន្តិចនាងបានអញ្ជើញអ្នកសារព័ត៌មាន មកធ្វើការ Live បកស្រាយចំពោះរឿងរ៉ាវដែលបានកើតឡើងមកលើរូបនេះ។ អ្នកនាង ទ្រិញ ផល្លា បានអោយដឹងថា ក្នុងជម្លោះរវាងនាងនិងស្វាមីឈ្មោះចក់ជាលើកទី២នេះ ដោយសារតែនាយចក់បានប្រើហិង្សាមកលើរូបនាងបណ្តាលអោយរលូតកូន ហើយរឿងបានកើតឡើងនៅយប់មួយដែលនាយចក់ បានប្រព្រឹត្តិអំពើអនាចារមកលើរូបនាង នៅមុខមិត្តភ័ក្ររបស់នាងផ្ទាល់តែម្តង ពោលនៅក្នុងបន្ទប់មិត្តភ័ក្រនាង ក្រោយពេលពួកគេបានត្រឡប់មកពីពិធីជប់លៀងមួយ។ អ្នកលក់ឡេល្បីឈ្មោះរូបនេះបានបញ្ជាក់ផងដែរថា នាងបានដាក់ពាក្យបណ្តឹងរួចរាល់អស់ហើយ រង់ចាំតែសមត្ថកិច្ចនិងមន្ត្រីច្បាប់ចាត់ការលើនាយចក់តែប៉ុណ្ណោះ៕
June 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ម៉ោង១៩និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ផាត់ ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ មុខររបររើសអេតចាយ ពាក់ព័ន្ធករណីលួច (ដែកធ្វើសំណង់) នៅចំនុចដីឡូតិ៍ក្រុមហ៊ុនOCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង០១និង៣០នាទី កម្លាំងល្បាតរបស់ប៉ុស្តិ៍និងអធិការដ្ឋាន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជៀប
June 27, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយស សូមជម្រាបជូន សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះ បានកត់សម្គាល់ឃើញថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ An Nich បានបង្ហោះខ្លឹមសារនិងរូបភាពពីការផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិកអេចឈ៍ ធី ភី(HTPs)ដែល បញ្ហានេះបានធ្វើឱ្យមហាជនទូទៅ ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមលើកឡើងនូវមតិយោបល់រិះគន់ចំពោះសកម្មភាពខាងលើ ថាបាននាំពង្វក់ដល់ស្មារតីរបស់យុវជន។ បានឃើញសកម្មភាពបែបនេះ លោកឧត្តមសេ នី យ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន ដែលមានលោកឧត្តមសេនីយ៍ត្រី
June 27, 2022 - សង្គម
កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងរូបភាព និងវីដេអូឃ្លីបខ្លីមួយ បង្ហាញពីទិដ្ឋភាពក្រុមម៉ុងសាយ បានលោតសម្តែងនៅក្នុងទីវត្តអារាមព្រះពុទ្ធសាសនាមួយកន្លែង ដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ភិក្ខុមួយអង្គ បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ភិក្ខុ សុភមិតោ ផល សុភា បានឲ្យដឹងថា ការលោតម៉ុងសាយនោះបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅវត្តព្រែកបង្កង ភូមិព្រែកបង្កង ប៉ុន្តែមិនបានបញ្ចាក់ថាការលោតម៉ុងសាយនោះធ្វើក្នុងពិធីអ្វីនោះទេ។ មហាជនជាច្រើន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងការមិនពេញចិត្ត ចំពោះការលោតម៉ុងសាយ ដែលជាទម្រង់ប្រពៃណីវប្បធម៌បុរាណចិន នៅក្នុងទីវត្តអារាម ដែលជាកន្លែងគោរពបូជារបស់ព្រះពុទ្ធសាសនា បែបនេះឡើយ៕
June 26, 2022 - កូវីដ-១៩
នៅថ្ងៃទី26 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានសូមជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅ នាយកដ្ឋានផែនការ និងគម្រោង ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន០៦រូប សម្រាប់ឆ្នាំ២០២២ ដែលមានមុខជំនាញដូចខាងក្រោម៖ ១. គ្រប់គ្រងទិន្នន័យតាមតំបន់ ១រូប ២. វិភាគបណ្តាញបំពង់ទឹកស្អាត ២រូប ៣. សិក្សា និង Design WTP ២រូប ៤. សិក្សាប្លង់បំពង់ទឹកស្អាត ១រូប
June 25, 2022









