- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការដ្ឋាន CAMSOC នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសស្តីពីការប្រកួតជ្រើសរើសស្នាដៃប្រឡងប្រណាំងគំនូរមេដាយ និងគំនូរគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដោយជ័យលាភីនឹងទទួលបានទឹកប្រាក់១០លានរៀល ម្នាក់ៗ សម្រាប់គំនូរមេដាយ និងគំនូរគប់ភ្លើង។ ក្នុងគោលបំណងឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រខ្មែរ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សូមប្រកាសរៀបចំការប្រកួតជ្រើសរើសស្នាដៃ ប្រឡងប្រណាំងគំនូរមេដាយ និងគំនូរគប់ភ្លើង SEA Games-ASEAN Para Games ឆ្នាំ២០២៣ ដើម្បីប្រើប្រាស់ជាផ្លូវការ។ លក្ខខណ្ឌតម្រូវ៖
June 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបិទផ្លូវរយៈពេល១ខែ ១៥ថ្ងៃ នៅលើមហាវិថីវិមានឈ្នះឈ្នះ (អតីតកប់ស្រូវ) ចាប់ពីស្តុបផ្លូវជាតិលេខ៤ដល់មុខរោងចក្រប៊ឺរី ប្រហែលប្រវែង៤៥០ម៉ែត្រ។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ មានការបើកការដ្ឋានសាងសង់ស្ពានអាកាស លើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីចំណុចមុខរោងចក្រប៊ីរី ឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះទៅផ្លូវក្រវ៉ាត់ ក្រុងទី៣ ដែលស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដើម្បីរក្សាបាននូវសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
June 24, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន សម្រាប់ពិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៦៖០០នាទី គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នឹងរៀបចំពិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-០៦-១៩៥១~២៨-០៦-២០២២) នៅវិមាន ៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
June 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការរៀបរាប់ លោក មាស រិទ្ធី ជាអ្នកនិពន្ធនាយកផ្នែកព័ត៌មាន និងជាអ្នកអត្ថាធិប្បាយព័ត៌មានសង្គមនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស បានរៀបរាប់រឿងដែលហួសចិត្ត និងសូមឱ្យប្រជាពលរដ្ឋ អាណាព្យាបាល ប្រុងប្រយ័ត្នចំពោះចំណីអាហារហូបចុកនៅតាមសាលាបឋមសិក្សា។ ក្នុងវីដេអូរបស់ លោក មាស រិទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា៖ “ក្រឡេកមកមើលដែលមិនគួរជឿ តែពេលនេះគឺបានមកដល់ដៃហើយ កាលពីព្រឹកមិញមកដល់ស្ថានីយ៍ មានពីរនាក់ប្ដីប្រពន្ធ រស់នៅព្រែកឯង គាត់យកគ្រឿងលក់កំប៉ិកកំប៉ុក ស្ករគ្រាប់ បង្គារ លក់នៅក្នុងសាលាបឋមសិក្សាព្រែកឯង ដែលលក់ឱ្យក្មេងតូចៗ បានយកមកឱ្យលោក រិទ្ធី ពិនិត្យជាក់ស្ដែង តើវាពិត ឬមិនពិត? ដោយពីមុនឃើញថា មានមឹក បង្គារ
June 23, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ព្រឹកថ្ងៃពុធទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំស្តាប់បទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL TRAVEL Co.,LDT ។ តំណាងក្រុមហ៊ុនហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE
June 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសប៊ុកមួយឈ្មោះថា Bong Hak បានចូលទៅខមិនថា (២០នាទីហើយឡានទឹកមិនទាន់មកដល់ ប្រហែលស្រវឹងដេកបាត់អស់ហើយ) ដែលករណីអគ្គិភ័យឆាបឆេះនេះ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុកផេក Bong Hak ដែលបានសរសេរបែបនេះ
June 23, 2022 - កូវីដ-១៩
នៅថ្ងៃទី23 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ បានបន្តស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ជនសង្ស័យឈ្មោះឈ្មោះ លិច សុវណ្ណាលុច ហៅ លុច ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
June 23, 2022 - សិល្បៈ
មហាជនពិតធ្លាប់បានស្គាល់រួចហើយ អំពីតារាចម្រៀងដែលមានទឹកដមផ្អែម ក្រអួនក្រអៅ និងជាតារាចម្រៀងឈរជើងអស់ជាច្រើនឆ្នាំ ឧកញ៉ា ខេមរៈ សិរីមន្ត កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយឧកញ៉ា ខេមរៈ បាន surprise ភរិយារបស់លោក ទិញរថយន្តប្រណីតប្រភេទ Off-Road ជាកាដូពិសេស។ នៅក្នុងគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ខេមរៈ សិរីមន្ត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ខេមរៈសិរីមន្ត រៀលអ៊ីស្តេត ឌីវេឡបភើរ បានរៀបរាប់យ៉ាងដូច្នេះថា៖ ” នេះជាកាដូថ្ងៃកំណើតអូនជូនពរអូនមានសុភមង្គលពេញមួយជីវិត “ ទោះបីឧកញ៉ា ខេមរៈ សិរីមន្ត មិនបានបង្ហើបពីតម្លៃរថយន្ត ប៉ុន្តែបើផ្អែកតាមតម្លៃទីផ្សារ
June 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូជាច្រើន ដែលបង្ហាញពីសកម្មភាពបុរស២នាក់បានធ្វើសកម្មភាពយកឧបករណ៍ម៉្យាង ញាត់ចូលទៅក្នុងរន្ធកាតក្នុងគោលបំណងលួចលុយចេញពីទូ ATM។ យោងតាមការចុះផ្សាយគណនីហ្វេសប៊ុកផ្ទាល់របស់ ការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីម្សិលមិញនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានឃើញ រូបមនុស្ស ២នាក់ខាងក្រោមនេះ ជាមុខសញ្ញាលួចលុយ ក្នុងទូ ATM សូមរាយការណ៍មកសមត្ថកិច្ចយើងខ្ញុំ តាមលេខទូរស័ព្ទ ០១២ ៧១ ៨១ ៧១។ ប្រភព៖ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ
June 23, 2022









