- Khmernote Media
- សិល្បៈ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយគណនីផេកហ្វេសប៊ុកផ្ទាល់របស់ Huawei Mobile នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមហ៊ុន HUAWEI បានសម្រេចជ្រើសរើសយក លោក ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទៈ តំណាងអោយស្មាតហ្វូន HUAWEI និងប្រកាសបទ Original Song ជាផ្លូវការ។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនHUAWEI បានប្រកាសស្វាគមន៍ដ៏កក់ក្តៅចំពោះ លោក ទុំ សុវត្ថិ ក្លាយជាទូតសុច្ឆន្ទៈ និងក្លាយជា Original Song
June 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៨០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៦,៣០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,៨០០រៀល មានន័យថា តម្លៃនៅដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៦,១០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ២០០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce
June 21, 2022 - ព័ត៌មានជាតិ
នៅថ្ងៃទី21 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីម្សិលមិញនៅវេលាម៉ោង១៦និង០០ នាទីល្ងាច ថ្ងៃច័ន្ទ ៦រោច ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះមួយកន្លែងនៅផ្លូវលំ ភូមិដើមចាន់ ក្រុម ០៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះ លឹម ភារុណ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ មិនពិតប្រាកដ។
June 21, 2022 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ហ្វូងមនុស្ស រួមមានក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ មន្ត្រីជលផលកម្ពុជា និងសមាជិកសហគមន៍ បានប្រមូលផ្ដុំគ្នាកុះករ ដើម្បីលែងត្រីបបែលយក្សញីដ៏ធំមួយក្បាល។ ពួកគេបានដាក់ឈ្មោះត្រីបបែលយក្សនោះថា៖ «បូណ៌មី» ដែលមានន័យជាភាសាខ្មែរ «ព្រះច័ន្ទពេញវង់» ដោយសារតែត្រីបបែលយក្សដែលមានរាងមូលនេះ ត្រូវបានលែងចំថ្ងៃពេញបូណ៌មី ១៥កើត ដោយមានព្រះច័ន្ទបញ្ចាំងពន្លឺនាជើងមេឃ។ ពេលនេះក្រុមការងារមកពីបណ្តាប្រទេស កំពុងតាមដានការធ្វើចរាចរផ្លាស់ទី របស់ត្រីបបែលយក្សទឹកសាប ទម្ងន់ ៣០០គីឡូក្រាម ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ និងដើម្បីការពារវាឱ្យបានកាន់តែប្រសើរ។ នៅខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា – អ្វីដែលជាប្រស្នាអាថ៌កំបាំងដ៏អស្ចារ្យមួយ របស់សត្វព្រៃដ៏យូរលង់មកហើយ នោះគឺអត្តសញ្ញាណរបស់ប្រភេទត្រីទឹកសាប
June 21, 2022 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។ ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូអង្វែង។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ
June 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធពលពីជ្រលនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ នៅភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C -សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧°C -នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះបណ្តាឲ្យផ្នែកខ្លះនៃខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ២.បណ្តាខេត្តនៅតំប់ខ្ពង់រាប៖
June 21, 2022 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច គ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាមសូម្បីមួយមីល្លីម៉ែត្រ ហើយសម្ដេចក៏មិនចង់បានដីវៀតណាមសូម្បីមួយមីល្លីម៉ែត្រដែរ សូមឱ្យតែត្រូវទៅតាមក្បួនខ្នាតដែលអាណានិគមនិយមបារាំងបានបន្សល់ទុកទៅបានហើយ។ ក្នុងខណៈអញ្ជើញចូលរួមជាមួយឯកឧត្ដម Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត(២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X 16 ភូមិកោះថ្ម
June 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់វរសេនីយ៍ទោ ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងបណ្តាញ Telegram បានប្រាប់អ្នកសារព័ត៌មាន ចំពោះការរឹតបន្តឹង អនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។ ដោយយោងតាមប្រសាសន៍របស់ វរសេនីយ៍ទោ ម៉ាន សុផាន់ណា បានឲ្យដឹងថា៖ ពាក់ព័ន្ធការអនុវត្ត និងរឹតបន្តឹង គឺសូមធ្វើការពិន័យ ពាក់ព័ន្ធចំពោះបទល្មើសរថយន្តមាន ៩ចំនុច (អប់រំ ៥ចំនុច និងផាកពិន័យ ៤ចំណុច)។ អប់រំ ៥ចំណុច រួមមាន៖ ទី១.បើកបរមិនគោរពភ្លើងសញ្ញា និងផ្លាកសញ្ញា ទី២.ល្មើសបទ បើកបរវ៉ាជែង ទី៣.បើកបរ
June 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ ព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម ហ៊ុន សាន បងប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង ឯកឧត្ដម ហ៊ុន សាន ជារដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ
June 20, 2022









