- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី20 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅវេលាម៉ោង០៣៖០០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដោយយោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ។ លោក ម៉ុក ច័ន្ទករុណា អភិបាលស្តីទី បានដឹកនាំកម្លាំងចម្រុះខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាល និងប្រមូលកង់បីចាក់ធុងបាស់ខ្លាំងៗបង្កសម្លេងរំខានដល់ផ្ទះប្រជាពលរដ្ឋ និងទីវត្តអារាម ប្រមូលអ្នកលក់ដូរនៅលើដងផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង ក្មេងទំនើង ជួបជុំពពាក់ពពូន ផឹកស៊ី
June 20, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានពន្យល់ពីអត្ថន័យគំនូសសញ្ញាព្រួញលើទ្រូងផ្លូវ ដែលមាន ២ប្រភេទដូចខាងក្រោម៖ ១. គំនូសសញ្ញាព្រួញទៅមុខត្រង់ និងបត់ឆ្វេង (TURN LEFT AND STRAIGTH ARROW)៖ គំនូសសញ្ញាព្រួញពណ៌ស ទៅមុខត្រង់ និងបត់ឆ្វេង ប្រើសម្រាប់ឱ្យអ្នកបើកបរដឹងថា នៅត្រង់ផ្លូវប្រសព្វខាងមុខ គន្លងផ្លូវនេះសម្រាប់ធ្វើចរាចរទៅមុខត្រង់ និងបត់ទៅឆ្វេងតែប៉ុណ្ណោះ។ ២. គំនូសសញ្ញាព្រួញទៅមុខត្រង់ (STRAIGTH ARROW)៖ គំនូសសញ្ញាព្រួញពណ៌ស ទៅមុខត្រង់ ប្រើសម្រាប់ឱ្យអ្នកបើកបរដឹងថា នៅត្រង់ផ្លូវប្រសព្វខាងមុខ គន្លងផ្លូវនេះសម្រាប់ធ្វើចរាចរទៅមុខត្រង់តែប៉ុណ្ណោះ។
June 20, 2022 - ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧–២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ដែលស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្តស្មោះស្ម័គ្រចំនួន៤រូបទៀត បានឆ្លងទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រកាលពី ៤៥ឆ្នាំមុននោះ។ ក្រៅតែពីការអបអរសាទរ
June 20, 2022 - កូវីដ-១៩
នៅថ្ងៃទី19 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ស្តីពីករណីប៉ុនប៉ងលួចម៉ូតូ នៅចំណុចបុរីជ័យឧត្តម៣ ផ្លូវបេតុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង២៣និង០០នាទី។ ជនសង្ស័យឃាត់ខ្លួន ០២នាក់៖ ១.ឈ្មោះ ជឹង ដួងចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ២.ឈ្មោះ ឡាំ វឹងហ្គេត
June 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានចេញលិខិតជម្រាបជូនលោក YU SHENG CHUN អគ្គនាយកក្រុមហ៊ុន សផ្លេនឌើរ អ៊ិនដាសស្រ្ទី ចូលខ្លួនមកទូទាត់បំណុលពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ត សូមជម្រាបជូនលោកអគ្គនាយកក្រុមហ៊ុន សផ្លេនឌើរ អ៊ិនដាសស្រ្ទី (SPLENDOR INDUSTRY CO.,LTD.) ចុះបញ្ជីនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឲ្យបានជ្រាបថា៖ ការបង់ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធតាមរយៈលិខិតអញ្ជើញជូនដល់អាសយដ្ឋាន #អតីតរោងចក្រតំបាញទី៧ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
June 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួនបីនាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស)។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរួមមាន៖ ទី១.ឈ្មោះ ពៅ តារ៉ា ហៅ ជ្រុយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជនសង្ស័យបានប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស)
June 18, 2022 - កូវីដ-១៩
នៅថ្ងៃទី18 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពីការការត្រួតពិនិត្យ និងផ្លាស់ប្តូរនាឡិកាទឹកដែលមានអាយុកាលលើសពី ១១ឆ្នាំ នៅខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ រដ្ឋាទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយសសូមជម្រាបជូន ដែលជាអតិថិជនប្រើប្រាស់ទឹកស្អាតនៅក្នុងខណ្ឌជ្រោយចង្វារ មេត្តាជ្រាបថា៖ ក្រុមជាងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវចុះធ្វើការពិនិត្យ-វាស់ស្ទង់គុណភាពនាឡិកាទឹក នៅតាមបណ្ដាញដែលមានអាយុកាលប្រើប្រាស់លើស ១១ឆ្នាំ ដោយដាក់នាឡិកាទឹកថ្មីជំនួស តាមកម្មវិធីចាប់ពីថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២២ នេះតទៅ ដូចមានក្នុងតារាងជូនភ្ជាប់មកជាមួយ។ អំឡុងពេលកំពុងធ្វើការពិនិត្យ-វាស់ស្ទង់ ឬផ្លាស់ប្ដូរនាឡិកាទឹក ការផ្គត់ផ្គង់ទឹកនៅតាមបណ្ដាគេហដ្ឋាននីមួយៗអាចមានភាពរអាក់រអួលរយៈពេលខ្លីតែមិនលើសពី ០២ម៉ោងឡើយ។ ករណីការពិនិត្យបឋមនេះឃើញថា នាឡិកាទឹកមានកំរិតលំអៀងខ្ពស់ ឬនាឡិកាខូចនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញតម្រូវឱ្យអតិថិជនកាន់នាឡិកាដោយផ្ទាល់យកមករោងជាងនាឡិកានៅស្នាក់ការកណ្ដាលអង្គភាពយើងខ្ញុំ
June 18, 2022









