Khmernote Media
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីចោរមួយក្រុមបានធ្វើសកម្មភាពប្លន់ម៉ូតូអ៊ុំប្រុស ដោយហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង ០៣ និង ៤៣នាទីទៀបភ្លឺថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅម្តុំទួលសង្កែ ផ្លូវវាយកូនហ្គោល។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Srey Sros Ly បានឲ្យដឹងថា «ករណីប្លន់ម៉ូតូនៅទួលសង្កែ១ ផ្លូវវាយកូនហ្គោល ឣ៊ុំប្រុសគាត់ក្រោកទៅយកលៀសមកលក់ ជិះមកវិញជិតដល់ផ្ទះត្រូវក្រុមចោរប្លន់ម៉ូតូរួចរត់បាត់ ឣាណិតគាត់ឣាយុ៦០ជាងហើយត្រូវក្មេងវាយត្រូវភ្នែកមាត់និងកន្លែងផ្សេងទៀត»៕

    June 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ទៅសហរដ្ឋអាម៉េរិក។ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅសារមន្ទីរជាតិភ្នំពេញ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមក្នុងពិធីទទួលសម្បត្តិវប្បធម៌ខ្មែរចំនួន ២៧រូប ដែលបានលួចនាំចេញដោយខុសច្បាប់ទៅសហរដ្ឋអាម៉េរិក ដោយក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃ ជយន្តោ ប្រោះព្រំ សុំសិរីសួសួស្តី ផងដែរ។ យោងតាមសេចក្ដីជូនដំណឹងរបស់

    June 18, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្ណមពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់​ការចែកចាយ​ ឬ​លក់ឱសថ​ ដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ Antipruritic Cream បានកំពុងផ្សព្វផ្សាយលក់ឱសថ Antipruritic Cream គ្មានលេខទិដ្ឋាការ ឬបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថគ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្តិភាពបានឡើយ។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតដែលបាន

    June 17, 2022
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយស សូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារ៖ ជំរាបសួរលោកពូស្នងការ នៅម្តុំភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅចំណុចផ្លូវបេតុង មានក្មេងៗសិស្សសាលាបើកម៉ូតូលឿន និងកែបំពង់ស៊ីម៉ាំងលឺ ហើយបង្ហោះម៉ូតូ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស

    June 17, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប​៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៧​ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កំឡុងពេលធ្វើកំណាយស្រាវជ្រាវនៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វារតាកាវ បានរកឃើញបំណែករូបទេវតាទាញព្រ័ត្រដែលរំលំធ្លាក់ពីស្ពានហាលចូលក្នុងកសិន្ធុផ្នែកខាងជើងនិងបានកប់ក្នុងដីអស់រយៈពេលរាប់រយឆ្នាំកន្លងមក។ បំណែករូបទាំងអស់ត្រូវចុះបញ្ជី គូរ និងថតរូប មុននឹងលើកយកចេញពីក្នុងរណ្តៅកំណាយមកលាងសម្អាត ជួសជុល ទៅដាក់នៅលើស្ពានហាល ត្រៀមបន្តទៅដាក់នៅតាមទីកន្លែងដើមវិញ។ អ្នកស្រី ទឹម ធីតា បុរាណវិទូ នៃនាយកដ្ឋានអភិរក្សក្នុងប្រាសាទឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បាននិយាយថា ដំណាក់កាលកំណាយស្រទាប់ដីចាក់បង្គរប្រវែង៦០ម៉ែត្រ ទទឹង៦ម៉ែត្រ និងជម្រៅប្រមាណជា១០សង់ទីម៉ែត្រ បានប្រទះឃើញបំណែកផ្សេងៗ រួមមានបំណែកដងខ្លួនរូបទេវតាទាញព្រ័ត្រ បំណែកប្រអប់ដៃ-ជើង និងព្រះសិរទេវតាចំនួន៨។ ព្រះសិរចំនួន៦ ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលបេតិភណ្ឌដើម្បីរក្សាសុវត្ថិភាព រីឯព្រះសិរចំនួន២ផ្សេងទៀតមានព្រះសិរ១បែកពាក់កណ្តាលជា២បំណែក ហើយព្រះសិរ១ទៀតមានសភាពសឹករេចរឹល

    June 17, 2022
  • កូវីដ-១៩

    នៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 17, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២២ លោក ចៅ សុភៈភិបាល អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង បានចុះពិនិត្យការងារស្ថាបនាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីក្រុមហ៊ុនទទួលបន្ទុកសាងសង់ និងមន្ត្រីជំនាញគ្រប់ផ្នែកពាក់ព័ន្ធចូលរួមជាលទ្ធផលគម្រោងនេះអនុវត្តសម្រេចបាន ១៦,៥% ហើយ។ ការចុះត្រួតពិនិត្យនេះក្នុងគោលបំណង តាមដានវាយតម្លៃលើវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនដែលកំពុងសាងសង់ស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងក្រុងសៀមរាប ដើម្បីធានាសម្រេចឱ្យបាននូវប្រសិទ្ធភាពការងារ ប្រកបដោយទំនួលខុសត្រូវ សមស្របទៅតាមកិច្ចសន្យា។ ទន្ទឹមនោះដែរ លោកអគ្គនាយករង បានបញ្ជាក់ពីទិសដៅការងារត្រូវធ្វើបន្ត ទៅកាន់ក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ឱ្យបន្តយកចិត្តទុកដាក់ការងារបន្ថែមទៀត

    June 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ដែលមហាជនធ្លាប់បានស្គាល់បុគ្គល កក្កដាសុភ័ណ្ឌ ត្រូវបានមនុស្សមួយក្រុមព្រួតគ្នាវាយមួយចាស់ដៃ រហូតដល់មានការប្ដឹងផ្ដល់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដោយមិនបានដឹងច្បាស់ពីមូលហេតុនោះទេ។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Den Ratana បានរៀបរាប់យ៉ាងដូច្នេះថា៖ “ចុមមានរឿងអីអញ្ចេះ អូនកក្កដាសុភ័ណ្ឌ ត្រូវក្រុមខ្ទើយដូចគ្នា វាយមួយចាស់ដៃ មិនដឹងយ៉ាងម៉េចយ៉ាងណាទៅហើយទេអូនអើយ អាណិតណាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌ ចំការមន រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ទី១៧ ខែមិថុនា ឆ្នាំ២០២២។ ” មានវីដេអូខាងក្រោម៖ ប្រភព៖ Den Ratana

    June 17, 2022
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមិនស្គាល់អត្តសញ្ញាណចូលលួចកាប់ដើមឈើពូជប្រភេទគ្រញូងចំនួន៤ដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រឹដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញូងដែលមានទំហំ ១ ៨៨០ ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានគ្រប់គ្រង និងអភិវឌ្ឍតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សធនធានសេនេទិចព្រៃឈើ តំបន់លំហែកំសាន្ត និងសម្រាប់ស្រាវជ្រាវវិទ្យាសាស្ត្រ។ ដោយតំបន់នេះមានសក្កានុពលធនធានព្រៃឈើដ៏មានតម្លៃ ក្រសួងបានចេញប្រកាសលេខ៦០២ ប្រក.កសកទទួលស្គាល់ ជាតំបន់ស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។ មន្ទីរកសិកម្ម

    June 17, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា បច្ចុប្បន្ន រាជធានីភ្នំពេញមានសួនច្បារសាធារណៈជាង១២០ទីតាំង លើផ្ទៃដីជាង ១លានម៉ែត្រការ៉េ ដើម្បីឆ្លើយតបតម្រូវការនៃកំណើនប្រជាពលរដ្ឋដែលរស់នៅស្អាត និង បរិស្ថានល្អ។ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងជួសជុលការ៉ូឡាបាក់បែក ដាំជួសដើមឈើ ស្មៅ និងផ្កាដែលងាប់នៅសួនច្បារចំនួន០៤ទីតាំង ដើម្បីលើកសោភ័ណភាពក្នុងរាជធានី ភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណ ដើម្បីសុខភាពផងដែរ។ លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់

    June 16, 2022