- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការបញ្ចប់ផែនការមេភស្តុភារកម្ម ដែលត្រូវការទុនវិនិយោគប្រមាណជិត៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍគម្រោងប្រមាណ៣៣០គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ខណៈដែលគម្រោងនេះនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនរបស់កម្ពុជាកាន់តែមានការប្រកួតប្រជែងជាងមុន។ ក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយគណៈប្រតិភូក្រុមហ៊ុនCMA CGM (Cambodia) Co., Ltd ដឹកនាំដោយលោក Laurent Olmeta, នាយកប្រតិបត្តិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន CMA CGM ដោយ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក
June 15, 2022 - កូវីដ-១៩
នៅថ្ងៃទី15 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 15, 2022 - ព័ត៌មានជាតិ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ — យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ពានរង្វាន់បាល់ទាត់ពិភពលោក បានធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងដំណើរទេសចរណ៍របស់ពានរង្វាន់បាល់ទាត់ពិភពលោកនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ថ្ងៃ៕ រូបថត៖ យឹម សុវឌ្ឍនា ប្រភព៖ ក្រសួងព័ត៌មាន
June 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីលួចប្រាក់ចំនួន១៥០,០០០ដុល្លារ នៅត្រង់ចំណុចខាងមុខផ្សារទំនើបឈ្មោះ សឺជីហួរលាន សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លើជនរងគ្រោះឈ្មោះ SHENG GUANGYONG ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិចិន។ យោងតាមកាមេរ៉ាសុវត្ថិភាព និងបើកការស៊ើបសង្កេតបឋម រហូតឈានដល់ការកំណត់មុខសញ្ញា ព្រមទាំងឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១:២៥នាទី បានចំនួន០២នាក់ឈ្មោះ WEI JING YUN ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន
June 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA WORLD CUP” ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះហើយ ដូច្នេះបងប្អូនអាចចូលរួមទស្សនាពាននេះផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង ៣រសៀលតទៅ។ គួរបញ្ជាក់ផងដែរថា នៅព្រឹកនេះ ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) នឹងមកដល់ប្រទេសកម្ពុជាជាលើកដំបូងហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលពានបាល់ទាត់ពិភពលោកនេះដោយផ្ទាល់នៅវិមានសន្តិភាព។ ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម នឹងដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក
June 15, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកស្អែកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP) នឹងមកដល់ប្រទេសកម្ពុជាជាលើកដំបូងហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលពានបាល់ទាត់ពិភពលោកនេះដោយផ្ទាល់នៅវិមានសន្តិភាព។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម នឹងដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃស្អែកនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា
June 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា អង្គភាពរដ្ឋាករទឹកទីប្រជុំជនខេត្តស្ទឹងត្រែង បានអំពាវនាវឲ្យប្រជាពលរដ្ឋជាអតិថិជនប្រើប្រាស់ទឹកបណ្តាញចាស់ ប្រមាណជាង៤០០គ្រួសារទៀត សូមរួសរាន់មកដាក់ពាក្យស្មើសុំនៅអង្គភាពរដ្ឋាករទឹកដើម្បីក្រុមការងារតភ្ជាប់បណ្តាញទឹកថ្មីនេះប្រើប្រាស់បានឆាប់។ ក្នុងសកម្មភាពតបណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់នៅខេត្តស្ទឹងត្រែង លោក ចាន់ ប៊ុនគង់ ប្រធានរដ្ឋាករទឹកស្អាតទីប្រជុំជនបានបញ្ជាក់ថា៖គិតមកដល់ថ្ងៃទី១៣មិថុនា មានបងប្អូនប្រជាពលរដ្ឋយើងមកបំពេញពាក្យស្នើសុំបាន៨៥%ហើយៗក្រុមការងារ បានចុះទៅតបណ្តាញថ្មីជូនរួចរាល់ហើយដែរ និងនៅសល់ប្រមាណតែជាង១០%រយទៀតនៅមានភាពយឺតយ៉ាវមិនបានមកដាក់ពាក្យស្នើសុំ។ លោកសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកបណ្ដាញចាស់ សូមអញ្ជើញរួសរាន់មកដាក់ពាក្យដើម្បីឱ្យក្រុមការងារតភ្ជាប់បណ្តាញទឹកថ្មីនេះ ព្រោះអង្គភាពរដ្ឋាករទឹកត្រូវបិទបណ្ដាញចាស់ហើយ(សំឡេង) យើងមានការដូរបណ្ដាញថ្មីទាំងស្រុង ហើយយើងពង្រីកទៅគ្រប់ទីកន្លែងនៅក្នុងខេត្ត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជួយក្នុងការការពារបណ្ដាញយើង ទាំងអស់គ្នាចៀសវាងការជីកប៉ះលេចធ្លាយដោយមិនបានផ្ដល់ព័ត៌មានមកអង្គភាពរដ្ឋាករទឹកធ្វើឱ្យខាតបង់ថវិការបស់យើងទាំងអស់គ្នា អ៊ីចឹងសូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា។ លោកសានលី ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង បានបញ្ជាក់ថា៖នេះជាសមិទ្ធផលថ្មី ព្រោះប្រជាពលរដ្ឋនៅក្នុងខេត្តមានទឹកស្អាតប្រើប្រាស់ហើយ និងបានលើកកម្ពស់ផ្នែកសុខភាពរស់នៅផងដែរ។ លោកបន្ថែមថា៖ តាមការឱ្យដឹងពីក្រុមការងាររដ្ឋាករទឹកស្អាតទីប្រជុំជនបានបញ្ជាក់ថាមន្ត្រីជំនាញកំពុងរៀបចំពន្លឿនការតបណ្ដាញទឹកចូលផ្ទះប្រជាពលរដ្ឋជូនអតិថិជនចាស់ឱ្យរួចរាល់
June 14, 2022 - កូវីដ-១៩
នៅថ្ងៃទី14 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញការចុះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវនេះ ដែលធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិ។ ប៉ុន្តែទង្វើនេះគឺជាទង្វើរបស់បុគ្គល ដែលមន្ត្រីរូបនេះមិនអនុវត្តតាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំង ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដូច្នេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគោលការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យចរាចរណ៍
June 14, 2022 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ជាថ្មី អំពីការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០២៣។ សម្តេចតេជោបានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ «ម្សិលមិញខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងភាពមិនច្បាស់លាស់អំពីពេលវេលាដែលបង្កឱ្យមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ជូនថា ការដំឡើងបៀវត្តរ៍ នឹងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣»៕
June 14, 2022









