Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា គម្រោងជួសជុលខ្លោងទា្វរខាងកើតនៃប្រាសាទតាព្រហ្មដែលបានចាប់ផ្ដើមដំណើរការតាំងពីអំឡុងខែមករាឆ្នាំ២០២២ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ២០ ភាគរយ ហើយ ដែលកិច្ចការជួសជុល អភិរក្សនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនឹងក្រុមបុរាណវិទ្យាឥណ្ឌា។ លោក ចាន់ ឡាយ ប្រធានគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មបានឱ្យដឹងថា ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោម និងរងការខូចខាតខ្លាំង ដោយកន្លែងខ្លះថ្មបានរលំធ្លាក់ ដែលត្រូវតែធ្វើការសង្គ្រោះបន្ទាន់ ទើបអាជ្ញាធរជាតិអប្សរា និងក្រុមបុរាណវិទ្យាឥណ្ឌា ក្រោយពីទទួលបានអនុសាសន៍ពីក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចាប់ផ្ដើមអនុវត្តន៍គម្រោងជួសជុលប្រាសាទតាព្រហ្មនេះ ក្នុងដំណាក់កាលទី២ ដោយជួសជុលខ្លោងទ្វារទិសខាងកើត។ លោក ចាន់ ឡាយ ឱ្យដឹងទៀតថា

    June 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបង់ពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ យុទ្ធនាការប្រមូលពន្ធ និងអាករនាំចូលលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ក្នុងន័យនេះ អគរ សូមរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្ដាំ) ឱ្យបានទាន់ថ្ងៃឱសានវាទនេះ។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ អគរ នឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់។ ចំពោះរថយន្តចង្កូតឆ្វេងដែលបង្ក្រាបបាន នឹងតម្រូវឲ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែកឯរថយន្តចង្កូតស្ដាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់

    June 14, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤​ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យជ្រាបថា៖ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីជ្រលនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C – បណ្តារាជធានីខេត្តនានា

    June 14, 2022
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ: នៅថ្ងៃទី០៩ និងទី១០ ខែមិថុនា ឆ្នាំ២០២២ អធិការដ្ឋានក្រុងសិរីសោភ័ណ បានអនុវត្តន៍តាមគោលការណ៍ របស់លោកឧត្ថមសេនីយទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះឃ្លាំមើល និងបង្ក្រាបករណីជនទំនើងប្រើប្រាស់ម៉ូតូកែច្នៃបំពង់សុីមាំងអោយលាន់លឺខ្លាំងខុសលក្ខណៈបច្ចេកទេស ជិះរេចុះឡើង និងបង្ហោះម៉ូតូ បានសរុប ២៦គ្រឿង និងជនទំនើង៣៣នាក់។ លោកវរសេនីយឯក ស៊ី ឌី អធិការនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ករណីនេះកម្លាំងនគរបាលយើងបានប្រើប្រាស់វិធានការអប់រំ ចំពោះជនទំនើង និងអោយជនទំនើងដោះដូរបំពង់ម៉ូតូដែលកែច្នៃចេញ រៀបចំអោយត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនវិញ និងបានប្រើប្រាស់វិធានការច្បាប់ ដោយអនុវត្តន៍តាមអនុក្រិត្យ លេខ៣៩ ស្ដីពីការពិន័យអន្តរការចំពោះអំពើរល្មើស និងច្បាប់ចរាចរណ៍ផ្លូវគោក(ជំពូក៣,មាត្រា៦,ចំនុច៣ ត្រូវពិន័យ ១០០,០០០រៀល

    June 14, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ មុននេះបន្ដិច យោងតាមការ Live ហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងនាយ ពែក មី មានឈ្មោះពិតប្រាកដថា ចែម ចាន់រ៉ា ដែលមហាជនធ្លាប់បានស្គាល់ នូវការបញ្ចេញសមត្ថភាពសម្តែងដ៏ប៉ិនប្រសប់ កំប្លុកកំប្លែង ធ្វើឲ្យអ្នកទស្សនាសើចសប្បាយក្អាកក្អាយ តែពេលនេះនាយពែក មី បានប្រកាសនៅ Live ហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយមានគេសួរថា “ឥឡូវបងកំប្លែងនៅ CTN ទៀតអត់? ” ស្រាប់តែនាយ ពែក មី បានរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំប្រហែលជាត្រូវឈប់កំប្លែងនៅ CTN ទៀតហើយ

    June 13, 2022
  • សិល្បៈ

    កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព ទេព្យកោសល្យ ជំនាញពិសេសរបស់បេក្ខជន ដើម្បីបញ្ចេញសមត្ថភាពពិតនៅចំពោះមុខគណៈកម្មការ ដើម្បីក្លាយខ្លួនជាម្ចាស់ពានរង្វាន់ក្នុងរដូវកាលទី៤ និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស នៅក្នុងសប្តាហ៍នេះ បេក្ខជនចូលរួមមកប្រឡងសុទ្ធសឹងតែខ្លាំងៗ ជាងសប្ដាហ៍មុនៗទៅទៀត។ បើមើលមកបេក្ខជនរូបសង្ហាវ័យ ២០ឆ្នាំរូបនេះវិញ បេក្ខជន លី ប៊ីលី មកពីខេត្តសៀមរាប រៀនឆ្នាំទី១ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងធ្វើការនៅ ផាបមួយកន្លែង ចូលរួមប្រកួតប្រឡងអមជាមួយហ្គីតារបស់ខ្លួន

    June 13, 2022
  • សិល្បៈ

    កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព និងទេពកោសល្យរបស់បេក្ខជន ជូនទៅគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពាន់រង្វាន់ក្នុងរដូវកាលទី៤នេះ។ ក្រឡេកមកមើលបេក្ខជន ភី សារ៉េត ស្ទីលសក់ឡូយតែម្ដង អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ចាម ដោយមានការជម្រុញពីខាងប្អូនៗ និងក្រុមគ្រួសារ បណ្ដាលឱ្យចិត្តបេក្ខជន ភី សារ៉េត ដាក់ពាក្យចូលរួមប្រកួតប្រឡងចម្រៀងក្នុងកម្មវិធីនេះ។ បេក្ខជន

    June 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៨០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៦,១០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,៦៥០រៀល មានន័យថាឡើង ១៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៥៥០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥៥០រៀលក្នុងមួយលីត្រ ៕ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    June 13, 2022
  • កូវីដ-១៩

    នៅថ្ងៃទី13 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 13, 2022
  • សិល្បៈ

    កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព និងទេពកោសល្យរបស់បេក្ខជន ជូនទៅគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពាន់រង្វាន់ក្នុងរដូវកាលទី៤នេះ។ ងាកមកមើលបេក្ខជនដែលជាកូនម្ចាស់ចំការជ័រកៅស៊ូខេត្តកំពង់ចាមនេះវិញ បេក្ខជន រស់ ពិសី អាយុ ២៤ឆ្នាំ មានចិត្តក្លាហាន និងចេះកំប្លុកកំប្លែង ដាក់ពាក្យចូលរួមប្រកួតប្រឡងចម្រៀង ដើម្បីចង់ដឹងពីសមត្ថភាពពិតរបស់ខ្លួន ឱ្យគណៈកម្មការវិនិច្ឆ័យ។ បេក្ខជន រស់ ពិសី

    June 13, 2022