Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយទទួលបាន បទបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃសុក្រ ១១កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១៖០០នាទី លោក កែម ហេង អនុប្រធានប្រជាការពារខណ្ឌ បានដឹកនាំកម្លាំងប្រជារការពារខណ្ឌ ចុះប្រមូលស្ត្រីរកស៊ីផ្លូវភេទ នៅជុំវិញរមណីដ្ឋានវត្តភ្នំ និង សួនច្បារមួយចំនួនទៀតក្នុងមូលដ្ឋានខណ្ឌ

    June 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០២២ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ នូវច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖ មាត្រា១៤០ ថ្មី៖

    June 11, 2022
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ដើម្បីលើកតម្លៃប្រាង្គប្រាសាទបុរាណ ដែលភ្ញៀវទេសចរអាចដើរទស្សនាបានគ្រប់ជ្រុងជ្រោយ នៃចំណុចសំខាន់ៗរបស់ប្រាសាទ អាជ្ញាធរជាតិអប្សរា គ្រោងដាក់ឱ្យដំណើរការវង់ទស្សនាថ្មី ចំនួន២ខ្សែ៖ គឺខ្សែទី១ នៅប្រាសាទចៅសាយទេវតា និងទី២ នៅប្រាសាទធម្មនន្ទ។ លោក យូ ចន្ថា មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌សារមន្ទីរ បទដ្ឋានបេតិកភណ្ឌ និងជាអ្នកទទួលខុសត្រូវក្រុមការងាររៀបចំខ្សែទស្សនា នៅក្នុងរមណីយដ្ឋានអង្គរ បានឱ្យដឹងថា ខ្សែទស្សនានៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ នឹងត្រូវរៀបចំ ចំនួន២ដំណាក់កាល រួមមានទី១៖ គឺរៀបចំ នៅប្រាសាទចៅសាយទេវតា ដើម្បីបង្ហាញទិសដល់ភ្ញៀវឱ្យចូលទស្សនាតាមផ្លូវចូលច្រកខាងកើត ព្រោះកន្លងមក

    June 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជំនាញក្រសួងសុខាភិបាលក្រើនរំលឹកជាថ្មី ឱ្យប្រជាពលរដ្ឋបង្កើនការរក្សាអនាម័យ ដើម្បីបង្ការជំងឺអុតស្វា ចូលមកក្រុមគ្រួសារនិងក្នុងសហគមន៍ ដែលអាចកើតមានឡើងជាយថាហេតុ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានករណីក្នុងការឆ្លងជំងឺអុតស្វានៅឡើយទេ ដូចនេះសូមប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវតែបង្កើននូវការរក្សាអនាម័យ នៅក្នុងការរស់នៅ ដើម្បីបង្ការជំងឺអុតស្វានេះ។ លោកជំទាវបានបន្តថា ដើម្បីការពារកុំឱ្យមានការឆ្លងជំងឺនេះឡើង សូមប្រជាពលរដ្ឋទាំងអស់កុំប៉ះពាល់ជាមួយ ប្រភេទសត្វកកេរដូចជា សត្វកណ្ដុរនិងសត្វផ្សេងៗមួយ ចំនួនទៀត ជាពិសេសសត្វស្វាតែម្ដងហើយត្រូវរស់នៅប្រកបដោយអនាម័យខ្ពស់បំផុត ដោយត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ឬជែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។

    June 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១​ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹង ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី អាចធ្វើការស្នើសុំប្តូរផ្លាកលេខថ្មីបាន ប៉ុន្តែរក្សាស៊េរី និងលេខនៅដដែល។ ចំពោះផ្លាកលេខ ដែលរលុប ឬឆ្កូតតិចតួចអាចកំណត់អត្តសញ្ញាណយានជំនិះបាន មិនតម្រូវឱ្យធ្វើការប្តូរនោះទេ។ ក្រសួងសាធារណការ បានបញ្ជាក់បន្ថែមថា ការស្នើសុំប្ដូរ បណ្ណ និង/ឬផ្លាកលេខសម្គាល់យានជំនិះដែលជាកម្មសិទ្ឋិរូបវន្តបុគ្គល ឬក្រុមហ៊ុន ត្រូវបំពេញបែបបទ និងភ្ជាប់ជាមួយនូវសំណុំឯកសារ ដូចខាងក្រោម៖ – ពាក្យស្នើសុំ (ដែលមានបិតកាល់លេខតួ ឬលេខសាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានជំនិះ)។ –

    June 11, 2022
  • សិល្បៈ

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់តារាកំប្លែង ស្រីតុ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ កញ្ញា សុវត្ថិឌី ធារិកា និងមិត្តរួមសិល្បៈបាននាំគ្នាទៅទីកន្លែងកើតហេតុ ដែលឪពុកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត ដើម្បីទៅស្វែងរកកាបូបរបស់ម្តាយកញ្ញា។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុត គឺអាជ្ញាធរនៅតំបន់នោះបានបញ្ជាក់ថា គាត់បានបញ្ជាឲ្យសមត្ថកិច្ចដាក់កម្លាំងចុះរាវរកដែរ ប៉ុន្តែរកមិនឃើញកាបូបនោះឡើយ។ ស្រាប់តែកញ្ញា សុវត្ថិឌី ធារិកា មកដល់ ហើយធ្វើការអុជធូបសែនសុំរក ក៏ប្រទះឃើញកាបូបនោះភ្លាមៗតែម្តង។ ទ្រព្យសម្បត្តិដែលនៅក្នុងកាបូបនោះមានទាំងលុយចំនួន ១,៦០០ដុល្លារ មាសពេជ្រ និងសំភារៈផ្សេងៗ គឺនៅទាំងអស់ មិនមានបាត់របស់ណាមួយឡើយ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ

    June 10, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៦ច៖ ក្រសួងទេសចរណ៍ បានលើកឡើងអំពីស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបោះឆ្នោត ចាប់ពីថ្ងៃទី០៤-០៦ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបចំនួន ២៩៤ ៤៤៤នាក់ ក្នុងនោះ ភ្ញៀវជាតិ ២៧៥ ៧៣៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨ ៧១០នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ -ខេត្តព្រះសីហនុ ៥៩.៤០៣ នាក់ -ខេត្តកំពត ៣៧.៧៤៧ នាក់ -ខេត្តបាត់ដំបង ៣៦.៣៦៩ នាក់ -ខេត្តសៀមរាប ២៨.១៣៨ នាក់ -រាជធានីភ្នំពេញ ២៤.៦៥២ នាក់

    June 10, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះផ្សព្វផ្សាយដោយគ្មានការពិត ខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា បុគ្គលរូបនេះបានធ្វើការផុសផ្សព្វផ្សាយនៅលើបណ្តាញសង្គម Tik Tok ថាសមត្ថកិច្ចនឹងធ្វើការផាកពិន័យចំពោះយានយន្តណាដែលពាក់ផ្លាកមានស្នាមប្រឡាក់ ឆ្កូត ។ល។ នេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសគោលបំណងអាក្រក់ក្នុងការបំពុលបរិយាកាសសង្គម ជាពិសេសក្នុងន័យបង្ខួចកិត្តិយស ដល់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដែលជាអ្នកអនុវត្តច្បាប់។ ជាក់ស្តែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមាត្រាទី៧ថ្មី ចំណុច “ច” គឺអនុវត្តក្នុងការផាកពិន័យលើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម ឬរលុបលេខ ឬបាក់ផ្លាក បាត់លេខ ឬដាក់សម្ភារៈ

    June 10, 2022
  • សិល្បៈ

    កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ កម្មវិធីដ៏ល្បីមួយ ដែលមានមហាជនទស្សនារាប់ម៉ឺននាក់ ផ្សាយផ្ទាល់ពីស្ទូឌីយ៉ូ បាយ័ន បង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតរបស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ចូលរួមប្រកួតបឋមបេក្ខនារី ទាំង២០រូប ត្រូវបានកំណត់អោយប្រកួតប្រជែងក្នុងសំលៀកបំពាក់ជាតិដ៏អស្ចារ្យនិងឈុតរាត្រីស្រមោលសរដ៏ប្រណិត ដើម្បីដណ្តើមយកតំណែងកំពូលទាំង១០។ ងាកមកមើលបេក្ខភាពបវរកញ្ញា សាមឿន អង្គារាសី MUC1 ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគ្រោងឈុតសម្លៀកបំពាក់ ស្រ្តីជាទេពអក្សរ បេក្ខនារី សាមឿន អង្គារាសី បានបង្ហាញភាពលេចធ្លោររបស់ខ្លួន ធ្វើឲ្យមហាជនដែលកំពុងទស្សនាក្នុងស្ទូឌូយ៉ូ ស្រែកហ៊ោរកញ្ជៀវ ផ្ដល់កម្លាំងចិត្ត ទោះបីបេក្ខនារីរូបនេះ ឈឺជើង ហើមជើងយ៉ាងណាក្ដី​ ក៏មិនចុះចាញ់ប្រឹងតស៊ូដើរកាន់ឈើច្រត់ឡើងមកបង្ហាញនៅលើវេទិកាប្រកួត។ ទោះស្ថិតក្នុងស្ថានភាពបែបនេះក្ដី កញ្ញា សាមឿន អង្គារាសី

    June 10, 2022