Khmernote Media
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ​បានប្រកាសថា នឹងដំឡើងប្រាក់ខែ ជូនមន្រ្តីរាជការសម្រាប់ឆ្នាំ២០២២ ក្រោយខកខាន២ឆ្នាំ ដោយសារកូវីដ១៩។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ​ការ​ឡើង​នោះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាង​ហោច​ណាស់​បាន​ចំនួន

    June 13, 2022
  • សិល្បៈ

    កាលយប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី6 ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ដែលបង្ហាញសមត្ថភាព និងទេពកោសល្យរបស់បេក្ខជន ជូនទៅគណៈកម្មការ ដើម្បីក្លាយខ្លួនជាតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស និងជាម្ចាស់ពាន់រង្វាន់ក្នុងរដូវកាលទី៤នេះ។ បើងាកមកចាប់អារម្មណ៍មើលបេក្ខជន វណ្ណ លីហួរ អាយុ ២៤ឆ្នាំ មកពីខេត្តតាកែវ រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់បេក្ខជនរូបនេះ ចូលមកប្រកួតប្រឡងទាំងខ្លួនកំពុងស្ថិតក្នុងស្ថានភាពកាន់ទុក្ខ រយៈពេល ៦ថ្ងៃ ដោយសារបងប្រុសបានទទួលមរណភាព។ បេក្ខជន លីហួរ បានរៀបរាប់ថា

    June 13, 2022
  • សិល្បៈ

    ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប និងជាអ្នកជំនួញដ៏មានទ្រព្យសម្បត្តិម្នាក់ផងដែរ។ ប៉ុន្តែថ្មីៗនេះ លោក ករុណា ពេជ្រ បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវម៉ូតូបើកមកបុករថយន្ត បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែសំណាងល្អរូបលោក និងអ្នកបើកបរម៉ូតូមិនមានរងរបួសធ្ងន់ធ្ងរអ្វីឡើយ។ លោក ករុណា ពេជ្រ បានឲ្យបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១២ ខែមិថុនា បានឲ្យដឹងថា៖ «ខ្លួនខ្ញុំផ្ទាល់ ម៉ោង 8 យប់មិញ ទើបចេញពីបុណ្យគម្រប់ខួបមួយឆ្នាំគេ ត្រឡប់ជិតដល់ផ្ទះហើយ…. មិនសមសោះ នៅកន្លែងទីប្រជុំជន ផ្លូវបត់ទៀត ហេតុអ្វីប្អូនៗជិះម៉ូតូឌុបគ្នា បីនាក់ បើកលឿនសាហាវយ៉ាងនេះ … ទាំងឡានម៉ូតូអ្នកបើកបរដទៃ ឈប់បង្អង់

    June 13, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ព្រឹកថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស

    June 13, 2022
  • កូវីដ-១៩

    នៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណីទិញ-លក់អាវុធ ដោយគ្មានការអនុញ្ញាត ប្រភេទដាវសាំម៉ូរ៉ៃ ដែលស្ថិតនៅចំណុចបន្ទប់ជួលលេខ១០៧ ផ្លូវលេខ៦៧បេតេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ទីវ ឈុនទី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯវត្ថុតាងដែលកម្លាំងសមត្ថកិច្ចជំនាញបានដកហូតរួមមាន៖ ដាវសាំម៉ូរ៉ៃ ចំនួន១៩១ដើម។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាឈ្មួញបានធ្វើការឡាយផ្ទាល់នៅលើបណ្តាញសង្គមគណនីហ្វេសប៊ុករបស់ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven

    June 12, 2022
  • ព័ត៌មានជាតិ

    ​បន្ទាយ​មាន​ជ័យ​ ៖​ នគរបាល​ក្រុង​សិរី​សោភ័ណ​ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​១៤​នាក់​ ដែល​ជិៈ​ម៉ូតូ​បង្ហោះ​ កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​លឺ​ខ្លាំង​និង​ជិៈ​ម៉ូតូ​រេ​ពេញ​ផ្លូវ​ កាលពី​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៩​ព្រឹក​ដល់​ម៉ោង​០៥​ល្ងាច​ ។​ ​លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ អធិការ​នគរបាល​ល​ក្រុង​សិរី​សោភ័ណ​បាន​ឲ្យ​ដឹង​ថា​ ការ​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នេះ​ ដោយ​ កំលាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​,​ ផ្នែក​ព្រហ្មទណ្ឌ​និង​ផ្នែក​សណ្តាប់ធ្នាប់​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​ សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ទឹកថ្លា​ សង្កាត់​កំពង់ស្វាយ​ និង​សង្កាត់​អូរ​អំបិល​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ស៊ី​ ឌី​ អធិការ​នគរបាល​ក្រុង​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ ម៉ូតូ​កែ​ច្នៃ​ស៊ី​មាំ​ង​ ម៉ូតូ​លឺ​សំលេង​ខ្លាំង​ ត្រង់​ចំណុច​ភូមិសាស្ត្រ​ សង្កាត់​ទឹកថ្លា​,​សង្កាត់​អូរ​អំបិល​ និង​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​

    June 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងដែលជនខិលខូចបង្កើតផេកក្លែងក្លាយដោយប្រើឈ្មោះនិង logo របស់ធនាគារពិតៗដើម្បីផ្សព្វផ្សាយពីការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ជាឧទាហរណ៍ ជនខិលខូចបានបង្កើតផេកក្លែងបន្លំធ្វើជាធនាគារ ABA ហើយបានផ្សព្វផ្សាយពីការឈ្នះរង្វាន់ដែលមានចំនួនទឹកប្រាក់ ២០.០០០រៀល ដល់អ្នកដែលបានទាយលេខក្នុងរូបភាពត្រូវចំនួន ១០០នាក់ដំបូង។ បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន ផេកក្លែងក្លាយទាំងអស់នេះគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីបង្កើនចំនួនផេក Like ឬដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះ ពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។ នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា

    June 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសនោះគឺការបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៥ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ហើយដែលគិតត្រឹមថ្ងៃនេះមានរយៈពេលតែពីរថ្ងៃប៉ុណ្ណោះដោយសម្រេចចាក់បានចំនួន ៧១ ៩៨១ នាក់។ ជាមួយគ្នានេះ យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ ក៏បាននិងកំពុងបង្កើនល្បឿនផងដែរ ដោយដូសទី៣ សម្រេចបាន ៩ ៣០០ ៦៦៤ នាក់ និងដូសទី៤ សម្រេចបាន ២ ៦៣៨ ២៦០

    June 11, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមយោបល់បញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងផែនការងារសណ្តាប់ធ្នាប់ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានដឹកនាំកម្លាំងក្នុងការិយាល័យការិយាល័យល្បាតចល័តតាមដងផ្លូវក្នុងក្រុងបាត់ដំបង។ ក្នុងនោះបានឃាត់រថយន្តធុនធំបើកបរល្មើសផ្លាកសញ្ញាចូលក្រុង និង រថយន្តដឹកសំពីងសំពោងចំនួន០៨គ្រឿងមាន៖ -រថយន្តធុនធ្ងន់ ០៥ គ្រឿង -រថយន្តដឹកសំពីងសំពោង ០៣ គ្រឿង។

    June 11, 2022