- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នា២០២២ បានឲ្យដឹងថា ក្រុមក្មេងទំនើងចំនួន ៩នាក់ ដែលបង្កបញ្ហាដោយកាប់បំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាប និងឃាត់ខ្លួនបាន។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនក្រុមទាំងនេះ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា
June 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃនិងចំគោលដៅដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងមិនខ្វះខាតទឹកប្រើប្រាស់។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពការផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាករទឹកមានរោង ចក្រផលិតទឹកស្អាតសរុបចំនួន៤ ផលិតទឹកស្អាតបានជាមធ្យម៦០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក៏ប៉ុន្តែជាក់ស្តែង ជាមួយនឹងការលូតលាស់នៃរាជធានីភ្នំពេញ និងកំណើនប្រជាជន ធ្វើឱ្យតម្រូវការទឹកស្អាត បានកើនឡើងខ្ពស់ដល់ ៧០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ដែលធ្វើឱ្យមានការខ្វះខាតទឹកស្អាត សម្រាប់ចែកចាយ ជាពិសេសតំបន់ជាយក្រុងមានតម្រូវការទឹកច្រើន។ ឯកឧត្តមបន្តថា ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត បានប្រើប្រាស់ពិសេសតំបន់ជាយក្រុង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយសន្សំសំចៃនិងចំគោលដៅមេត្តាកាត់បន្ថយការលាងរថយន្តនិងការស្រោចសួនជាដើម។ «រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រាន់តែទទូចឱ្យអតិថិជនអ្នកប្រើប្រាស់ទឹកទាំងអស់គ្នានៅក្នុងរាជធានីភ្នំពេញអ្នកដែលមានសម្ពាធទឹកប្រើប្រាស់គ្រប់គ្រាន់ជាពិសេសអ្នកដែលនៅដើមបំពង់មិនមែនអ្នកចុងបំពង់គឺអ្នកដើមបំពង់គឺចន្លោះ៥គីឡូ ម៉ែត្រពីរោងចក្ររបស់ខ្ញុំសូមសន្សំសំចៃការប្រើប្រាស់ទឹកនេះជារឿងសំខាន់»។
June 10, 2022 - PR
ជិតដល់វគ្គផ្តាច់ព្រត្រ័ហើយ ទៅមើលទៅបេក្ខជនGATSBY IDOL ស្អាតប្លែកហើយសមត្ថភាពកាន់តែមិនធម្មតា។ បេក្ខជនទាំង៧រូបបានត្រៀមខ្លួនរួចជាស្រេចក្នុងការដណ្តើមយកពានពីកម្មវិធី GATSBY IDOL នៅថ្ងៃប្រកួតផ្តាច់ព្រត្រ័ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខនេះ បេក្ខជនជ័យលាភីនិងទទួលបានរង្វាន់ទឹកប្រាក់ ២០លានរៀល ទទួលបានផលិតផលហ្គេតប៊ី ប្រើប្រាស់ពេញមួយឆ្នាំ និង ក្លាយជាតារាកុងត្រាប្រចាំ 3F Production។ មុុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្របេក្ខត្រូវបានកម្មវិធីផ្លាស់ប្តូសក់ការតុបតែងខ្លួនម្តងទៀតដែលធ្វើអោយពួកគេកាន់តែលេចធ្លោ អ្វីដែលសំខាន់ការរប្រកួតនឹងធ្វើនៅលើឆាកប្រគំតន្ត្រីដ៏ធំ ដោយមានការប្រកួតវិញ្ញាជាច្រើន ជាពិេសសក៏មានការសំដែងពិសេសពីីគណ:កម្មការទាំង៣ ក្រុមចំរៀង Eriz និងក្រុម 2themoon ។ សូមកុំភ្លេចចូលរួមទស្សនាដោយផ្ទាល់ ដោយសេរី ការប្រកួតដ៏អស្ចារ្យនេះនឹងធ្វើឡើងនៅ
June 9, 2022 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លំហូរនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្លងកាត់ចេញ-ចូល ប្រទេសកម្ពុជា និងថៃ តាមច្រក ទ្វារព្រំដែនមួយនេះមានការកើនឡើងវិញជាបណ្តើរៗ បន្ទាប់ពីបើកឱ្យដំណើរការកាលពី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២មកនេះ។ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានឱ្យដឹងថា សម្រាប់រយៈពេលពេញមួយខែឧសភា ឆ្នាំ២០២២នេះ មានភ្ញៀវទេចរជាតិ និងអន្តរជាតិបានឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចំនួនជាង៨ម៉ឺននាក់ ដែល ចំនួននេះ ជាចំនួនមានការកើនឡើងជារៀងរាល់ថ្ងៃ គឺចាប់តាំងពីការបើកដំណើរការឡើង វិញនៃច្រកអន្តរជាតិមួយនេះ។
June 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ផ្លែមៀនប៉ៃលិន ឬ តាង៉ែនរបស់កម្ពុជា នឹងចាប់ផ្តើមនាំចូលទៅប្រទេសចិន ដោយផ្ទាល់ នៅរដូវប្រមូលផលខាងមុខនេះ ពោលគឺនៅចន្លោះពីខែកញ្ញា ឬ ខែតុលា ឆ្នាំ២០២២ នេះបើតាមមន្ត្រីជំនាញ នៃក្រសួងកសិកម្ម។ លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី០៩ មិថុនាឆ្នាំ២០២២នេះ ថា បច្ចុប្បន្ននេះ មានកសិដ្ឋានដាំផ្លែមៀនប្រមាណជាង៦០កសិដ្ឋានហើយ ដែលបានចុះបញ្ជីនៅក្រសួងកសិកម្ម
June 9, 2022 - PR
កាលពីថ្ងៃទី 07 ថ្មីៗនេះយើងសង្កេតឃើញថា ក្រុមហ៊ុនស្មាតបានប្រារព្ធកម្មវិធីក៏ធំសម្បើមមួយ និងជាលើកដំបូងរបស់ខ្លួនគឺ Smart Consumers Event ដែលជាកម្មវិធីប្រកាសដាក់ អោយប្រើប្រាស់នូវផលិតផលថ្មីៗទាំង 5 មុខរបស់ខ្លួននៅថ្ងៃតែមួយ។ ដូចដែរដឹងអញ្ជឹងថាស្មាតជាក្រុមហ៊ុនឈានមុខគេជាមួយប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាដែលមានចក្ខុវិស័យ តែងតែមានអ្វីថ្មីជូនអតិថិជនជាបន្តបន្ទាប់រហូតមក។ ក្នុងថ្ងៃដ៏វិសេសវិសាលនេះ ស្មាតមានកិត្តយសជាខ្លាំងនិងបានបង្ហាញផលិតផលថ្មីមួយក្នុងចំណោមផលិតផលទាំង 5 យើងសង្កេតឃើញថាមានផលិតផលមួយដែលពិតជាផ្តល់ភាពងាយស្រួយដល់អតិថិជនជាខ្លាំង ពិសេសជាងនេះទៀតគឺអមមកជាមួយនឹងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតផង។ សុំណែនាំអ្នកទាំងអស់គ្នានូវផលិតផលថ្មីនោះគឺ ប្រូម៉ូសិន “E-Top Up to WIN”។ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ថាអ្វីទៅជា E-Top Up ហើយមែនទេ? E-Top Up ជាការបញ្ចូលលុយបែបឌីជីថល តាមរយៈកម្មវិធី
June 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ខណៈនេះ មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ។ លេខផ្តល់ព័ត៌មានបន្ទាន់ 666 លេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស 097 7 3333 55 ៕
June 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២២ មន្ត្រី ក.ប.ប. ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ រាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការការងារតាមតួនាទីភារកិច្ចក្នុងនាមជាអ្នកការពារសុខុមាលភាពប្រជាពលរដ្ឋ ដោយសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញហូបចុក និងប្រើប្រាស់ តាមបណ្តាហាងលក់ទំនិញ ស្ថិតក្នុងក្រុងព្រះសីហនុ ស្រុកចុងកាល់និងក្រុងសំរោង និងភូមិសាស្ត្ររាជធានីភ្នំពេញ។ មន្ត្រីយើងបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយជាលទ្ធផលបានរកឃើញទំនិញឡេលាបស្បែក ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧៥.២គីឡូក្រាម ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៨គ.ក និងទំនិញទឹកបរិសុទ្ធចំនួន
June 9, 2022 - សិល្បៈ
តារាចម្រៀង រ៉េប ជើងចាស់ដែលមហាជនស្គាល់ស្ទើទូទាំងប្រទេសគឺ ពូឃ្លាំង បានវិលត្រឡប់ចូលមកប្រឡូកក្នុងវិស័យសិល្បៈចម្រៀងឡើងវិញក្រោយបាត់មុខអស់ជាច្រើនឆ្នាំ។ ហើយអ្វីដែលគេកត់សំគាល់និងសួរច្រើនទៅកាន់រូបលោកគឺចម្រៀងដែលមានចំណងជើងថា “3Some” ដែលជាចម្រៀងដំបូងរបស់លោកក្នុងការឈានជើងចូលវិស័យសិល្បៈចម្រៀងនេះឡើងវិញ។ ពូឃ្លាំង បានរៀបរាប់ទាំងអួលដើមកផងដែរថា ចម្រៀង “3Some” នេះដែរគឺជាបទ Private របស់មិត្តភ័ក្រលោកតែប៉ុណ្ណោះដែលលោកបាននិពន្ធវាឡើងតាមសាច់រឿងរបស់មិត្តភ័ក្រលោកម្នាក់ ដែលបានសំណូមពរអោយលោកតែងបទនេះឡើង តែជាអកុសលមិត្តភ័ក្ររូបនោះបានចែកឋានអស់ជាយូរឆ្នាំមកហើយ។ ទោះជាយ៉ាងណាក្តី ពូឃ្លាំង មិនបានរៀបរាប់លំអិតពីមិត្តភ័ក្រលោកឡើយ ដោយគ្រាន់តែបញ្ជាក់ថាចម្រៀងនេះលោកឧទ្ទិសជូនសំលាញ់របស់លោក ដែលបានចែកឋានទៅ។ គួររំលឹកផងដែរថា ចម្រៀងមួយបទរបស់ពូឃ្លាំង ដែលមានចំណងជើងថា “soon you are my bestfriend” ក៏ជាចម្រៀងមានភាពល្បីល្បាញខ្លាំងកាលគ្រាលោកទើបប្រឡូកក្នុងវិស័យសិល្បៈ ដែលគ្រានោះលោកច្រៀងរៀបរាប់ពីរឿងពិតរបស់មិត្តសំលាញ់ម្នាក់ មានភាពសប្បាយរីករាយ ជួបរឿងជាច្រើនជាមួយគ្នា
June 9, 2022









