- Khmernote Media
- PR
(ភ្នំពេញ)៖ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងឱកាសប្រម៉ូសិនពាក់កណ្ដាលឆ្នាំខាងមុខនេះ ក្រុមហ៊ុន Healthfirst PP Co., Ltd បានធ្វើប្រម៉ូសិនលក់ម៉ាស KF94 ១ម៉ាស់ បញ្ចុះតម្លៃពី ១.២ដុល្លារ មកនៅត្រឹមតែ ០.30ដុល្លារគត់ប៉ុណ្ណោះ ក្នុងមួយប្រអប់មាន 25 ម៉ាស់ ម៉ាស KF94នេះជាប្រភេទម៉ាស ការពារមេរោគ និង បាតេរី🦠 បានរចនាឡើងដើម្បីឱ្យអ្នកងាយស្រួលដកដង្ហើម និងស្រួលពាក់។ កម្មវិធីប្រម៉ូសិននេះមានចំនួន ៣ថ្ងៃ ១០,១១,១២ ចាប់ពីម៉ោង ១២ថ្ងៃត្រង់រហូតអស់ពីស្តុក នាថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២ ស្អែកនេះ
June 9, 2022 - ព័ត៌មានជាតិរាជរដ្ឋាភិបាល សម្រេចជ្រើសរើសពលទាហានថ្មីចំនួន៦០០នាក់ ដើម្បីបំពេញក្របខណ្ឌឱ្យ ៣កងវរសេនាតូចទើបបង្កើតថ្មី
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីសម្រេចស្ដីពី ការជ្រើសរើសពលទាហាន ថ្មី ចំនួន៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចទើបបង្កើតថ្មី ចំណុះឱ្យបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូចទើបបង្កើតថ្មី ចំណុះឱ្យបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័ន ដែលពាក់ព័ន្ធត្រូវអនុវត្តសេចក្ដីសម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
June 9, 2022 - កូវីដ-១៩
នៅថ្ងៃទី9 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕
June 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) បានចេញលិខិតមួយ ដោយធ្វើការសុំអភ័យទោសដល់សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមបាល់ទាត់កម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករខ្មែរ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត AFC Asian Cup 2022 នាពេលនេះ។ នៅក្នុងសារលិខិតរបស់ សហព័ន្ធបាល់ទាត់ឥណ្ឌា បានឲ្យដឹងថា៖«សូមទទួលគារវកិច្ចពីសហព័ន្ធបាល់ទាត់ឥណ្ឌា, ជាដំបូង ខ្ញុំសូមអរគុណដល់អ្នក និងក្រុមការងាររបស់អ្នកទាំងមូល សម្រាប់ការផ្ដល់រាល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹង ការផ្ដល់ទិដ្ឋាការដល់ក្រុមការងារសហព័ន្ធបាល់ទាត់កម្ពុជា។ ទី២. យើងក៏សូមអរគុណផងដែរដល់ថ្នាក់ដឹកនាំជម្រើសជាតិកម្ពុជា សម្រាប់ការផ្ដល់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយបញ្ហាសណ្ឋាគារ
June 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការការពារការចម្លងនៃជំងឺពងបែកដៃជើងនិងក្នុងមាត់ ក្រោយរកឃើញឆ្លងលើកុមារនៅតាមបណ្ដាខេត្តមួយចំនួន។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ការតាមដានជំងឺឆ្លងជាប្រចាំ ឃើញថានាបច្ចុប្បន្ននេះមានការរកឃើញជារប៉េះរប៉ោះនៃជំងឺពងបែកនៅដៃជើង និងក្នុងមាត់លើកុមារតាមបណ្ដាខេត្តមួយចំនួន។ បើទោះបីជាមានករណីតិចតួចក្ដីក្រសួងសុខាភិបាលសូមធ្វើការក្រើនរំលឹក និងជម្រាបជូនសាធារណៈជន ដូចខាងក្រោម៖ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
June 9, 2022 - សិល្បៈ
តារាចម្រៀង រ៉េប ជើងចាស់ដែលមហាជនស្គាល់ស្ទើទូទាំងប្រទេសគឺ ពូឃ្លាំង បានវិលត្រឡប់ចូលមកប្រឡូកក្នុងវិស័យសិល្បៈចម្រៀងឡើងវិញក្រោយបាត់មុខអស់ជាច្រើនឆ្នាំ។ ការវិលត្រឡប់មកវិញនេះដែរ ពូឃ្លាំង នៅតែមានសមត្ថភាពខ្លាំងដដែល ដោយលោកបានចេញចម្រៀងមួយបទជាមួយកញ្ញា រ៉ាប៊ី គឺបទ “រង្គើ” និងទទួលបានការគាំទ្រយ៉ាងខ្លាំងដូចគ្នា។ ចម្រៀងថ្មីរបស់ពូឃ្លាំង ទទួលបានការទស្សនាជាង ១លានដង នៅលើបណ្តាញសង្គម Facebook ក្នុងរយៈពេលប្រមាណ ១០ថ្ងៃប៉ុណ្ណោះ។ ដើម្បីជ្រាបច្បាស់ថា បទ “រង្គើ” របស់ពូឃ្លាំង និងកញ្ញា Ra Bee ពិរោះពិសេសយ៉ាងណាសូមទស្សនាវិដេអូខាងក្រោម៖
June 9, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានបញ្ជាក់ពីជំហររបស់ប្រទេសចិនថា មិនមានបំណងគ្រប់គ្រងប្រទេសកម្ពុជា ឬប្រទេសណាមួយនៅលើពិភពលោកនោះទេ គឺចិនចង់តែដឹកនាំប្រជាជន និងគ្រប់គ្រងប្រទេសខ្លួនឯងឱ្យបានល្អតែប៉ុណ្ណោះ។ ការបញ្ជាក់ជំហររបស់ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិននេះ ធ្វើឡើងនៅក្នុងពិធីបញ្ចុះបឋមសិលា និងបើក ការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្រ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្ដម Wang Wentian បានថ្លែងថា “ប្រទេសចិន
June 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញ លោក-លោកស្រីនាយក ព្រលានយន្តហោះពោចិនតុង មកទូទាត់បំណុលពន្ធ។ អគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនលោក-លោកស្រី នាយកក្រុមហ៊ុន ព្រលានយន្ត ហោះពោចិនតុង ខាងលើឲ្យបានជ្រាបថា ការបង់អាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីចូលរួមចំណែក្នុងថវិកាជាតិ។ កន្លងមក អគ្គនាយកដ្ឋាន បានអញ្ជើញលោក-លោកស្រី នាយកក្រុមហ៊ុន ដើម្បីមកដោះស្រាយបំណុលរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុន ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែលោក-លោកស្រី នាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោក-លោកស្រីនាយក មកសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ មិនឲ្យលើសពី
June 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើង បរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោសទុកជាមុន៕
June 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងធ្វើឱ្យការដឹកជញ្ជូនទំនិញ ក៏ដូចជាអ្នកដំណើរកាន់តែមានប្រសិទ្ធភាព ចំណាយពេលវេលាតិចជាងមុន កាត់បន្ថយចំណាយ ខណៈដែលរាជរដ្ឋាភិបាលបានកំពុងប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន ស្តីពីការដាក់ឱ្យដំណើរការសាកល្បងផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់នៃផ្លូវ ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចកម្ពុជាធំៗចំនួនបីដូចជាប៉ូលសេដ្ឋកិច្ចភ្នំពេញ ប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចខេត្តសៀមរាប និង
June 8, 2022









