Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពុងមានដំណើរការទៅ មុខល្អប្រសើរ បើទោះជួបបញ្ហាប្រឈមមួយចំនួនក្តី ដើម្បីធ្វើយ៉ាងណាឱ្យអាកាស យានដ្ឋានមួយនេះរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក ដែលជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ការអភិវឌ្ឍអាកាសយានដ្ឋានសៀមរាបថ្មីនេះកំពុងតែមាន ដំណើរការទៅមុខប្រសើរ ដែលមកដល់បច្ចុប្បន្ននេះក្រុមហ៊ុនសម្រេចបានការងារជិត៣០ភាគរយហើយ ខណៈដែលគម្រោងនេះ ត្រូវបានរំពឹងថា នឹងបញ្ចប់ទាំងស្រុងក្នុងខែមីនា ឆ្នាំ២០២៣ ហើយដាក់ឱ្យប្រើប្រាស់នៅក្នុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីប្រើរយៈ ពេល៦ខែសម្រាប់ការស្នើសុំវិញ្ញាបនបត្រសុវត្ថិភាព និងការសាកល្បងប្រព័ន្ធអាកាសយានដ្ឋានទាំងមូល។ ឯកឧត្តមបានបន្តថា

    June 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដឹកនាំកិច្ចប្រជុំ កាលពីថ្ងៃ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការ NOCC ជាមួយស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនកូកាកូឡា ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ត្រៀមរៀបចំពិធីដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup) នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

    June 8, 2022
  • កូវីដ-១៩

    នៅថ្ងៃទី8 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 8, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖ ១- ទន្លេមេគង្គ-ស្ទឹងត្រែង ២- ទន្លេមេគង្គ-ក្រចេះ ៣- ទន្លេមេគង្គ-កំពង់ចាម ៤- ទន្លេបាសាក់-ចតុមុខ ៥- ទន្លេមេគង្គ-អ្នកលឿង ៦- ទន្លេបាសាក់-កោះខែល ៧- ទន្លេសាប-ព្រែកក្តាម ៨- ទន្លេសាប-កំពង់ហ្លួង សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ដូចខាងក្រោម៖ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry

    June 8, 2022
  • ព័ត៌មានជាតិ

    មុននេះបន្ដិច យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា បានរៀបរាប់នៅលើទំព័រ Facebook ផ្លូវការរបស់លោកនារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នេះថា៖ “ថ្ងៃនេះពិតជាសំណាងខ្លាំងណាស់ខ្ញុំ ដើរកអុសប្រទះឃើញហ្គាស់ទៅវិញ ចុះមកពិនិត្យមើលការងារសាងសង់ លំនៅឋានអោយបុគ្គលិកកម្មករ ស្រាប់តែមានកម្មករម្នាក់រត់មក ថ្វាយបង្គំ៣ដងហើយពោលពាក្យថា ស្រឡាញ់ប្រពន្ធម៉ែគាត់បង្គាប់បីពាន់ដុល្លារ ពេលនេះសន្សំប្រាក់ខែបានតែមួយពាន់ប្រាំរយទេ បើអុំចង់អោយខ្ញុំរស់នៅតទៅមុខទៀត សុំលោកអុំជួយ១៥០០ដុល្លារបន្ថែមទៀតមក ខ្ញុំទ្រាំទៅមុខទៀតលែងបានហើយ អត់មានរឿងអីដែលត្រូវប្រកែកប្រណាំងទេ មានតែជូនតាមសំណើតែប៉ុណ្ណឹងឯង ។” ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

    June 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្រោមកម្មវិធី ACMECS ទៅសិក្សានៅព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំ២០២២។ ក្រសួងអប់រំ សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទ ជាពិសេសមន្ត្រីរាជការដែលកំពុងបម្រើការងារតាមក្រសួង ស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា ជ្រាបថា៖ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រថៃ នឹងផ្ដល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា ដល់ប្រទេសជាសមាជិក ACMECS រួមមាន៖ ប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងកម្ពុជា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកលើជំនាញទាក់ទងនឹង BCG Model (Bio-Circular-Green

    June 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ស៊ីន វង់ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុង ហាណូយ បានប្ដេជ្ញានឹងបង្កើនការខំប្រឹងទ្វេដង ដើម្បីត្រៀមការពារមេដាយមាស ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា បានឱ្យដឹងថា ខ្លួនពិតជារំភើបរីករាយខ្លាំង ក្រោយចាប់គូជាមួយកីឡាការិនី វង ចន្ថា ដណ្ដើម បានមេដាយមាស ១គ្រឿង លើវិញ្ញាសាគូបុរស-នារី នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ទោះបីខ្លួនមិនធ្លាប់រំពឹងថា អាចធ្វើបានដូច្នេះក៏ដោយ។

    June 7, 2022
  • កូវីដ-១៩

    នៅថ្ងៃទី07 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះ ពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីចំនួន 0១នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,206 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេះញ៖ យោងតាមលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានចេញអនុក្រឹត្យ ស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ លោក ទឹម ផានូ ជាអភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជំនួសលោក ហុក ម៉ារីឌី ដែលត្រូវផ្ទេរឱ្យទៅបម្រើការងារ នៅរដ្ឋបាលខេត្តកំពង់ស្ពឺ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្ទេរភារកិច្ចលោក ហុក ម៉ារ៉ាឌី ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលក្រុងច្បារមន ឲ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកំពង់ស្ពឺ និងតែងតាំងលោក ទឹម ផានូ

    June 7, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យជ្រាបថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C – បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់

    June 7, 2022