Khmernote Media
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា៥០០០ដុល្លារ ដល់បេក្ខជន ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែលប្រឡងធ្លាក់នៅក្នុងកម្មវិធី Cambodian Idol ព្រមទាំងស្នើឲ្យបញ្ចប់ការឆ្លងឆ្លើយគ្នាពាក់ព័ន្ធការប្រឡងច្រៀងនៅលើបណ្តាញសង្គមផ្សេងៗ។ ក្រៅការឧបត្ថម្ភថវិកា៥០០០ដុល្លារ, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា២លានរៀលជូនជីដូនរបស់លោក ទុំ រដ្ឋា ផងដែរ។ ចំពោះថវិកាឧបត្ថម្ភបានប្រគល់ជូនលោក ទុំ រដ្ឋា និងជីដូន រួចហើយ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញតាមរយៈកាកបាទក្រហមកម្ពុជា។

    June 4, 2022
  • កូវីដ-១៩

    នៅថ្ងៃទី04 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,205 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្ដីព័ត៌មានអំពីជំងឺអុតស្វា (Monkeypox) តើជំងឺអុតស្វា ចម្លងរបៀបណា? ជំងឺអុតស្វា (Monkeypox) គឺឆ្លងតាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញារួមទាំង ទំនាក់ទំនងផ្លូវភេទ មួយវិញទៀត ការឆ្លងនៅតាមសម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ដូចជាសម្ភារៈបរិភោគអាហារ/ចានក្បាន ដែលអ្នកកើតជំងឺអុតស្វា (Monkeypox) បានប្រើប្រាស់ ឡូកឡំគ្នា។ ការឆ្លងតាមរយៈទឹកមាត់អ្នកជំងឺ(អ្នកជំងឺមានដំបៅក្នុងមាត់) ជាពិសេសការឆ្លងពីអ្នកមានផ្ទៃពោះទៅតាមរយៈទងសុក និងឆ្លងពីឪពុកម្តាយ ដែលមានវីរុសទៅកូនអំឡុងពេល ឬក្រោយពេលឆ្លងទន្លេ តាមរយៈការប៉ះនឹងស្បែក វីរុសនេះមាននៅលើសត្វកកេរព្រៃ ដែលវីរុសនេះមានប្រចាំនៅអាព្រិចខាងលិច

    June 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៤​ ខែមិថុនា ឆ្នាំ២០២២ បានសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទប្រឡងប្រជែង និងការធ្វើសម្ភាសន៍ផ្ទាល់មាត់ ដើម្បីជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន ៣៥នាក់។ អគ្គនាយកដ្ឋានពន្ធដារ មានកិត្តិយសសូមជូនដំណឹងដល់បេក្ខជនទាំងអស់ ដែលមានរាយនាមក្នុងបញ្ជីរាយនាម បេក្ខជនមានសិទ្ធចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៣៥នាក់ ឲ្យចូលបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបានជ្រាបថា អគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំការប្រឡងប្រជែង និងធ្វើសម្ភាសន៍ផ្ទាល់មាត់តាមកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងកំណត់ដូចខាងក្រោម៖ កាលបរិច្ឆេទ​នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងចាប់ពី ០៨៖៣០នាទីព្រឹកតទៅ នៅទីកន្លែងសាលាជាតិពន្ធដារ។ អាស្រ័យហេតុនេះ សូមបេក្ខជន លេខបន្ទប់

    June 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ​ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា នៅតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះមានបងប្អូនជនជាតិខ្មែរជាង ១,៣លាននាក់ ដែលភាគច្រើនរស់នៅតាមបណ្ដាខេត្ត ទីក្រុងនៅតំបន់វាលទំនាប ទន្លេមេគង្គ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋវៀតណាមបានដាក់ចេញគោលនយោបាយជាច្រើនដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិខ្មែរតាមបណ្ដាខេត្ត ក្រុងនៅភូមិភាគខាងត្បូង។ ឆ្លងតាមរយៈនោះ ជីវភាពរស់នៅខាងសម្ភារ និង ស្មារតីរបស់បងប្អូនជនជាតិខ្មែរត្រូវបានជួយលើកកម្ពស់ និងបង្កើនជីវភាពរស់នៅឥតឈប់ឈរ ដោយមានជំហានអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ជាច្រើន។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់ដែលមានបងប្អូនជនជាតិខ្មែររស់នៅច្រើននាភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុង ដើម្បីរៀបចំដាក់ដំណើរការគម្រោងកសាងផ្សេងៗ ជួយឧបត្ថម្ភដល់ការអភិវឌ្ឍផលិតកម្ម បណ្តុះបណ្តាលកម្មាភិបាលនិងសហគមន៍សាងសង់លំនៅឋានជាង ៩ ម៉ឺនខ្នងហើយ ជួយឧបត្ថម្ភ ដីបង្កបង្កើនផល និងដីលំនៅឋានឱ្យប្រជាជនជាង ៣ ម៉ឺនគ្រួសារ

    June 4, 2022
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងវីដេអូខ្លីមួយបង្ហាញពីសកម្មភាពចោរឆក់កាបូបរបស់នារីម្នាក់ ដែលកំពុងតែធ្វើដំណើរតាមដងផ្លូវ ដោយហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៥៣នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែម្ចាស់សាមីខ្លួនមិនបានបញ្ជាក់ទីតាំងកើតហេតុនោះទេ។ យោងតាមម្ចាស់គណនីហ្វេសប៊ុក MoNi Leak បានឲ្យដឹងថា៖ «នេះជាវិដេអូចោរឆក់កាបូបខ្ញុំកាលម៉ោង 11:53 am ប្រុងប្រយ័ត្ននេះភិនភាគចោរ ជិះម៉ូតូ Honda dream មិនស្គាល់ឆ្នាំពណ៌ខ្មៅ នេះគ្រាន់តែចង់ចែករំលែកដល់បងប្អូនៗស្រីៗ ដែលចូលចិត្តស្ពាយកាបូបជិះម៉ូតូគ្រោះថ្នាក់ណាស់ នេះសំណាងហើយដែលវាឆក់ខ្ញុំមិនបានមិនមានគ្រោះថ្នាក់ដល់ខ្ញុំតែខ្ញុំនៅមានអារម្មណ៍តក់ស្លុតភ័យមិនទាន់បាត់ផង🥺🥺លើកទីមួយក្នុងជិវិតហើយស្បថហើយ🙏🏻»។ នេះជាសារដាស់តឿនមួយសម្រាប់បងប្អូនស្រីៗ ឲ្យមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ និងជាពិសេសមិនគួរស្ពាយកាបូបពេលជិះម៉ូតូនោះទេ ព្រោះប្រសិនបើត្រូវចោរឆក់ វាអាចបង្កគ្រោះថ្នាក់ និងខាតបង់ទ្រព្យសម្បត្តិថែមទៀតផង៕

    June 4, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ បានផ្ញើសារដល់ជនរួមជាតិអំពាវនាវប្រជាពលរដ្ឋបន្តការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ពិសេសក្នុងអំឡុងពេលទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុននេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ បើទោះបីមិនមានការឆ្លងជំងឺកូវីដ១៩ និងបានថុនថយក្ដី និងមិនមានវត្តមានពីប្រទេសរបស់យើងរយៈពេលជិតមួយខែទៅហើយក្តី តែក៏មិនអាចបោះបង់ចោលការអនុវត្តវិធានការពារជំងឺកូវីដ១៩ នៅពេលមានការប្រមូលផ្តុំនោះឡើយ។ ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោត ត្រូវប្រកាន់ខ្ជាប់វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ ដូចជាកាន់ជាប់ជាមួយអាល់កុល រក្សាគម្លាត និងពាក់ម៉ាសជាដើម ដើម្បីការពារហានិភ័យកើតមានឡើង នៅថ្ងៃបោះឆ្នោះ ដែលអាចនឹងនាំឲ្យមានការឆ្លងឡើងវិញ។ អាល់កុលគឺមានភាពចាំបាច់ ដើម្បីឲ្យបងប្អូនអាចលាងដៃ ក្រោយពេលបោះឆ្នោតរួច

    June 3, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដែលមានឈ្មោះបោះសំឡេង ឧកញ៉ា ខេមរៈ សិរីមន្ត នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយមុននេះបន្តិច ឧកញ៉ា ខេមរៈ សិរីមន្ត បានជូនថវិការបន្តិចបន្តួចជូនដល់ ទុំ សុវត្ថិ ដែលជាបេក្ខជន ចូលរួមប្រកួតប្រឡងប្រជែងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដោយមិនបានទទួលលទ្ធផលល្អ ក្នុងគណនីហ្វេសប៊ុករបស់ឧកញ៉ា ខេមរៈ សិរីមន្ត បានឲ្យដឹងថា៖ “ទឹកចិត្តបន្តិចបន្តួចពីបងជូនពរប្អូនជោគជ័យណា”។ គួរបញ្ជាក់ផងដែរថា កាលថ្ងៃទី០២ ខែមិថុនាម្សិលមិញនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសស្វែងរកបេក្ខជន ទុំ

    June 3, 2022
  • កូវីដ-១៩

    នៅថ្ងៃទី03 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,205 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 3, 2022
  • សិល្បៈ

    នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដោយយោងតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ តារាចម្រៀងរ៉េបល្បីឈ្មោះ ពូឃ្លាំង ដែលមានមហាជនតែងតែស្គាល់រូបលោកល្បីខ្លាំងកាលពីជំនាន់ឆ្នាំ២០០០ នៅក្នុងសារបង្ហោះរបស់ ពូឃ្លាំង ក្រោយពីឃើញបេក្ខជន ទុំ សុវត្ថិ មិនបានជាប់ក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ថ្នាក់ពិភពលោក Cambodian Idol ពូឃ្លាំង បានប្រកាសស្វាគមន៍បេក្ខជនទុំ សុវត្ថិ និងបេក្ខជនធ្លាក់ក្នុងកម្មវិធី Cambodian Idolទាំងអស់ ដែលមានសមត្ថភាព មកកាន់គ្រួសារ ណយណយណា ដែលជា Media របស់ខ្លួនផ្ទាល់។ ក្នុងគណនីហ្វេសប៊ុកពូឃ្លាំង បានឲ្យដឹងថា៖ «ខ្ញុំទើបតែបានដឹងរឿងរបស់ប្អូនប្រុសម្នាក់ដែលបានចូលរួមកម្មវិធីប្រលងមួយ ហើយក៏មានចិត្តរំភើបជាមួយការតស៊ូរបស់ប្អូន សុវត្ថិ និងសំលេងដែលស្តាប់ទៅពីរោះម្យ៉ាងរបស់ប្អូន តាមពិតខ្ញុំគិតថាការសំរេចចិត្តរបស់គណៈកម្មការប្រហែលជាគេបានគិតច្បាស់ហើយ

    June 3, 2022