Khmernote Media
  • សិល្បៈ

    ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងឈរជើងនៅផលិតកម្មរស្មីហង្សមាសអស់ជាច្រើនឆ្នាំ និងជាគណៈកម្មការនៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ពេលនេះលោក ណុប បាយ៉ារិទ្ធ បានបកស្រាយការពិត ពីសម្លេងឆ្លើយឆ្លងឆាត ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។ នៅក្នុងគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងលោកណុប បាយ៉ារិទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា៖ សារសម្លេងដែលប្អូនប្រុសឈ្មោះ Lyla Sen បានបង្ហោះ គឺជាការឆាតក្នុងកំឡុងពេលគាត់ធ្លាក់ពីការប្រឡងក្នុងរដូវកាលទី៣ កាលពីឆ្នាំ២០១៩ ខ្ញុំបានឆ្លើយតបទៅគាត់ ពេលដែលគាត់ឆាតមកខ្ញុំ។ លោក ណុប បាយ៉ារិទ្ធ បានបន្តទៀតថា៖ ហើយគាត់បានកាត់សម្លេងរបស់ខ្ញុំយកទៅបង្ហោះtiktok ស្របពេលដែលរឿងកំពុងកើតឡើងធ្វើអោយបងប្អូនមានការយល់ច្រឡំនិងគិតថា

    June 3, 2022
  • សិល្បៈ

    នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ពិធីកររូបស្រស់ដ៏ល្បីឈ្មោះ លោក សាយ រតនៈ ដែលជាពិធីករដ៏មានប្រជាប្រិយភាព និងមានការគាំទ្រពីទស្សនិកជនជាច្រើន តាមរយៈវោហាស័ព្ទដ៏ប៉ិនប្រសប់ និងពោលពេញទៅដោយសមត្ថភាព បូករួមជាមួយភាពកំប្លុកកំប្លែង ដោយមួយរយៈពេលនេះឃើញថាលោក សាយ រតនៈ គឺស្ងាត់មិនស្រូវឃើញឡើងកម្មវិធី នៅស្ថានីយទូរទស្សន៍ CTN ដែលធ្វើឲ្យមហាជនមានការងឿងឆ្ងល់។ ដោយមុនបន្តិច លោក សាយ រតនៈ បានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់ខ្លួនផ្ទាល់ថា៖ “មានបងប្អូន មិត្តភ័ក្តិ និង ទូរទស្សនិកជន មួយចំនួនសួរថា ហេតុអ្វីមួយរយៈនេះមិនសូវឃើញខ្ញុំឡើងធ្វើពិធីករនៅ CTN? ការពិតខ្ញុំនិង CTN

    June 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ម៉ោង១៦៖៣០នាទី នៅចំណុចភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្តនៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ យូ ទី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៦៨Z ភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១- ឈ្មោះ

    June 2, 2022
  • កូវីដ-១៩

    នៅថ្ងៃទី02 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះ ពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីចំនួន 01នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,205 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 2, 2022
  • សិល្បៈ

    ក្រោយពីមានមហាជនជាច្រើន មិនពេញចិត្តនូវការសម្រេចរបស់គណៈកម្មការលើកបេក្ខជន ទុំ សុវត្ថិ មិនបានជាប់ក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol ក្នុងរដូវកាលទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា កន្លងទៅនេះ ស្រាប់តែកំពូលតារាចម្រៀង ដែលមហាជនតែងតែស្គាល់ និងមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ គឺលោក ខាន់ ជេមស៌ បានលើកទឹកចិត្តដល់បេក្ខជន ទុំ សុវត្ថិ នឹងផលិតបទចម្រៀង original song និងចេញ MV ជូនទៅបេក្ខជន ទុំ សុវត្ថិ ថែមទៀតផង។ ដោយមុននេះបន្ដិចនៅក្នុងគណនីហ្វេសប៊ុករបស់កំពូលតារាចម្រៀងលោក ខាន់ ជេមស៌ បានរៀបរាប់ថា៖ “មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត

    June 2, 2022
  • សិល្បៈ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ ដែលមានប្រជាប្រិយភាព កេរ្តិ៍ឈ្មោះបោះសំឡេង និងជាតារាចម្រៀងមានទឹកដមយ៉ាងក្រអួនក្រអៅ ឧកញ៉ា ខេមរៈ សេរីមន្ត ដោយមុននេះបន្តិច ឧកញ៉ា ខេមរៈ បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តបេក្ខជន ទុំ សុវត្ថិ ចំនួន ១,០០០ដុល្លារ ក្រោយឃើញបេក្ខជនមានការតស៊ូ និងមិនបានទទួលលទ្ធផលល្អនៅក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ខេមរៈ សេរីមន្ត បានរៀបរាប់យ៉ាងដូច្នេះថា៖ “កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិការ1000$មានសមត្ថភាពពិតតស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង “៕ ប្រភព៖ Khemarak

    June 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា «យើងរកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន ៦ករណី តែក្រោយធ្វើតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់ មានន័យថាគ្មានជំងឺនេះក្នុងប្រទេសយើងទេ រហូតពេលនេះ។ ករណីសង្ស័យជំងឺ៖ មានកន្ទួលឬពងបែក លើដៃ បាតដៃ ជើង បាតជើង ឬលើមុខ និងមានរោគសញ្ញាមួយឬច្រើនដូចជា៖ គ្រុនក្តៅលើស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡើនកូនកណ្តុរ ឈឺក្បាល ឈឺខ្នង សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬទូរស័ព្ទទៅលេខ ១១៥» ៕ ប្រភព៖

    June 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ដោយសារតែជំងឺកូវីដមិនទាន់បានបិទបញ្ចប់នៅលើពិភពលោក និងការត្រៀមបម្រុងទុកជាយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់ សាំងនៅក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦នោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន បាន សម្រេចចុះហត្ថលេខាដើម្បីទិញវ៉ាក់សាំងដែលនឹងត្រូវវេចខ្ចប់នៅក្នុងប្រទេសចំនួន ១០៤ ៨៧៣ ១៥៧ដូស បន្ថែមទៀត សម្រាប់តម្រូវការ៣ឆ្នាំ គឺឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។ ក្នុងសារជាសំឡេង នាព្រលប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ផ្ញើជូនជនរួមជាតិ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា

    June 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃពុធ ០២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ និងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    June 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អភិបាលបណ្ដោះអាសន្ន នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ស្ដីពីការហាមឃាត់ការប្រើប្រាស់ឈ្មោះពាណិជ្ជនាម (Trade Name) និងពាណិជ្ជសញ្ញា (Trademark) “OPENNET” របស់ក្រុមហ៊ុន KING TECHNOLOGIES CO.,LTD. (OPENNET) ដោយមិនមានការអនុញ្ញាតពីអភិបាលបណ្ដោះអាសន្ន។ ដើម្បីធានាមិនឲ្យមានការយល់ខុស ភាន់ច្រឡំ បន្លំ បោកបញ្ឆោត កើតមានដល់ប្រជាពលរដ្ឋ ដែលធ្លាប់ជាអតិថិជនរបស់ក្រុមហ៊ុន KING TECHNOLOGIES CO.,LTD. (OPENNET) ដែលបានផ្ទេរទៅក្រុមហ៊ុន Ezecom co.,Ltd. ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២

    June 1, 2022