- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី31 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះ ពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីចំនួន 03នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,204 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 31, 2022 - សិល្បៈ
មុននេះបន្តិច យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN នាយ ពែកមី មានឈ្មោះពិតប្រាកដថា ចែម ចាន់រ៉ា ដែលតែងតែបង្កភាពរីករាយជូនទៅដល់អ្នកទស្សនា សើចសប្បាយក្អាកក្អាយ ពេលនេះ លោក ពែកមី ប្រកាសដើរចេញពី CTN ព្រោះមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី។ ក្នុងគណនីហ្វេសប៊ុក លោក ពែកមី បានរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំប្រហែលជាត្រូវឈប់ពីស៊ីធីអិនហើយបងប្អូន បើមិនក្រុមហ៊ុនដកចេញ ក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ខ្ញុំមិនចង់ចាកចេញពីស៊ីធីអិនដែលជាផ្ទះ ជាកន្លែងផ្តល់កំណើតសិល្បៈអោយខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ នៅរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ និងអ្នកកំប្លែងផ្សេងទៀត អាចធ្វើអោយអ្នកគ្រប់គ្រងថ្មីគាត់មានកាបន្ធូរបន្ថយ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅគាត់បានសុខសប្បាយមិនសូវមានសម្ពាធ
May 31, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន២៧៤,០២៦នាក់ ក្នុងនោះភ្ញៀវជាតិ២៥៩,៣៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៤,៦៣៣នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៥៦,២៥១នាក់ * ខេត្តបាត់ដំបង ៣៩,៩២៩នាក់ * រាជធានីភ្នំពេញ ៣៦,២៨២នាក់ * ខេត្តកំពត ៣១,១២១នាក់ * ខេត្តសៀមរាប ១៩,៧៨២នាក់ * ខេត្តកែប ១២,៨៣៦នាក់
May 31, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ករណីលួចម៉ូតូ ត្រង់ចំណុចមុខហាង Dara BBQ ស្ថិតនៅផ្លូវលេខ ៩០៧ ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២០៖០០នាទី។ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចតទុកមុខហាងកន្លែងកើតហេតុ ដោយភ្លេចដកសោរចេញពីម៉ូតូ ស្រាប់តែជនសង្ស័យមានគ្នាចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង បានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។
May 31, 2022 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់បង្ហាញអាវម៉ូដែលថ្មី សម្រាប់ក្រុមជម្រើសជាតិកម្ពុជាក្នុងឆ្នាំ២០២២ ដោយការច្នៃប្រឌិតផ្អែកលើគោលគំនិត Concept Design អត្ថន័យនិងរូបភាពនៃទង់ជាតិខ្មែរ។ ជាពិសេសក្រាហ្វិក អាវក្នុងទឹកដី ត្រូវបានរចនាដោយដកស្រង់អត្ថន័យរបស់ពាក្យ “ប្រាសាទសីលាកំបាំងកណ្តាលព្រៃ” នៃបទនគររាជក្នុងការបង្កប់រូបភាពតូចៗនៃប្រាសាទអង្គរវត្ត (ទាំង៣ពណ៌ក្នុងសាច់ក្រណាត់:ពណ៌ខៀវ ទឹកប៊ិចខៀវ និងខៀវផ្ទៃមេឃ) ក្នុងលំនាំនៃការរចនាប៉ារ៉ាឌីជីថល Digital Camouflage ក្នុងអត្ថន័យថា ប្រាសាទសីលាដែលជាប្រាសាទអង្គរវត្តយើងនេះកំពុងកំបាំងកណ្តាលព្រៃនៅលើក្រាហ្វិកអាវក្នុងទឹកដីយើងថ្មីនេះហើយចំណែកផ្នែកនីមួយៗនៃអាវទាំងមូលគឺដកស្រង់អត្ថន័យពីឃ្លាទីពីរនៃភ្លេងជាតិរបស់យើងនេះឯង។ សម្រាប់ អាវប្រកួតក្រៅទឹកដី ត្រូវបានរចនាដោយដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកនៅលើអាវដែលមានការប្រើប្រាស់ពណ៌ក្រហមព្រាលៗនៅកណ្តាលនិងពណ៌ខៀវព្រាលៗនៅសងខាងដើម្បីតំណាងឱ្យប្លង់ពណ៌នៃទង់ជាតិរបស់យើង។ការយកផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិមកលាតសន្ធឹងឱ្យធំមានន័យថាយើងចង់បង្ហាញអត្តសញ្ញាណក៏ដូចជាវប្បធម៌ និងអរិយធម៌ខ្មែរឱ្យទូលំទូលាយដើម្បីផ្សព្វផ្សាយឱ្យបរទេសបានស្គាល់នៅពេលយើងនៅឆ្ងាយក្រៅពីទឹកដីរបស់យើង។ឯកសណ្ឋានក្រុមជម្រើសជាតិមិនមែនគ្រាន់តែជាអាវសម្រាប់ពាក់នោះទេ ប៉ុន្តែវាគឺជាឱកាសមួយដើម្បីបង្ហាញអត្តសញ្ញាណរបស់យើងនៅលើឆាកអន្តរជាតិដែលក្រុមជម្រើសជាតិយើងចូលរួមប្រកួត។ដូច្នេះ វាមានប្រយោជន៍ដែលយើងរចនាអាវរបស់យើងក្នុងវិធីផ្សព្វផ្សាយតម្លៃវប្បធម៌របស់យើងទៅកាន់ពិភពលោកតាមសកម្មភាពរបស់ក្រុមជម្រើសជាតិយើង។ រីឯ អាវអ្នកចាំទីក្នុងទឹកដី ត្រូវបានរចនាដោយដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector Lines របស់ប្រាសាទអង្គរវត្តពីទង់ជាតិខ្មែរយើងមករចនាជាលំនាំក្រាហ្វិកឱ្យអាវអ្នកចាំទីឃើញដូចជាអាវក្រោះដើម្បីការពារទីរបស់យើងព្រោះអ្នកចាំទីគឺជាខ្សែការពារចុងក្រោយរបស់យើង។ពណ៌ក្រហមពីទង់ជាតិរបស់យើងតំណាងឱ្យភាពក្លាហានដែលអ្នកចាំទីរបស់យើងត្រូវតែមានដើម្បីលះបង់ខ្លួនក្នុងការពារទីរបស់យើងពីគូប្រកួត។ ចំណែកឯ អាវអ្នកចាំទីក្រៅទឹកដី ត្រូវបានរចនាដោយដកស្រង់ផ្នែកមួយនៃបន្ទាត់ក្រាហ្វិក Vector
May 31, 2022 - សិល្បៈ
គ្រូពេទ្យរូបសង្ហា ស៊ឹម ច័ន្ទពន្លឺ បានធ្វើឲ្យមហាជនមានការភ្ញាក់ជាខ្លាំង ក្រោយបានចូលរួមប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ រដូវកាលទី 4 បានមកបញ្ចេញសមត្ថភាពដ៏លេចធ្លោ ច្រៀងយ៉ាងពីរោះរន្តំ ជាពិសេសរូបសម្រស់ស្រស់សង្ហា ធ្វើឲ្យគណៈកម្មការសឹងទប់អារម្មណ៍មិនជាប់។ ពេទ្យសង្ហា ស៊ឹម ច័ន្ទពន្លឺ មុនចូលប្រឡងចម្រៀង Cambodian Idol រូបលោកក៏ធ្លាប់ចូលរួមប្រឡងនៅក្នុងកម្មវិធី The Voice Vietnam ២០១៨ វគ្គThe Blind Audition សប្តាហ៍ទី៣ បកស្រាយបទចំណងជើងថា”Huong à”។ ស៊ឹម
May 31, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាប ដែលស្ថិតនៅភាគខាងលើ ប្រទេសឡាវ និងប្រទេសវៀតណាមជាមួយនិងខ្យល់មូសុងនិរតី កម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.តំបន់ទំនាបកណ្តាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C -បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ
May 31, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា ដោយមានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។ នៅក្នុងកម្មវិធីផ្សាយផ្ទាល់ មានការលើកឡើងជាច្រើនសំនួរ ដែលបានចូលរួមពីសាធារណជន។ នៅក្នុងសំនួរ បានលើកឡើងពីម្ចាស់គណនីហ្វេសប៊ុក Chamroeun Chork បានសួរថា៖ “តើពេលសាកភ្លើងគិតលុយ រឺអត់?” ក្រសួងសាធារណការ បានបញ្ជាក់ឲ្យដឹងថា
May 30, 2022 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីបុណ្យអភិសេកបដិមា “ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត កងកំលាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលកម្មវិធីនេះធ្វើឡើងនៅលើសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលជាទីតម្កល់រូបសំណាកបដិមា “ព្រះឥន្ទគង់លើដំរីឯរវ័ណ”។ សូមបញ្ជាក់ថា រូបសំណាកបដិមា “ព្រះឥន្ទ្រគង់លើដំរីឯរវ័ណ” គឺជាកាផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម
May 30, 2022 - កូវីដ-១៩
នៅថ្ងៃទី30 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,201 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 30, 2022









