Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញើ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានសេចក្ដីជូនព័ត៌មាន​ ស្ដីពីការហាមឃាត់ការចែកចាយ និងលក់ឱសថឈ្មោះ Clorpheniramin 4mg, DEXAMETHASON, Prednison, Asmacort គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាប៖ ក្រសួងសុខាភិបាលពិនិត្យឃើញមាន ការចែកចាយ និងលក់ឱសថចំនួន ៤មុខគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលដែលមានឈ្មោះ ១.Clorpheniramin 4mg Bottle 500 Tabs ២.DEXAMETHASON Bottle 500 Tabs, ៣.Prednison Bottle 500 Tabs,

    June 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៦៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៥៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,៦០០រៀល មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៤០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ១៥០រៀលក្នុងមួយលីត្រ ៕

    June 1, 2022
  • កូវីដ-១៩

    នៅថ្ងៃទី01 ខែមិថុនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,204 នាក់ និងស្លាប់សរុប 3,056 នាក់៕

    June 1, 2022
  • ព័ត៌មានជាតិ

    ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនសាធារណៈជនដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក TikTok ជាពិសេសបណ្តាគេហទំព័រសារព័ត៌មានមួយចំនួន ដែលបានចែកចាយបន្តនូវវីដេអូរអំពីសកម្មភាពហិង្សាវាងឪពុកនិងកូន មានរយៈពេល ១នាទី និង២១វិនាទី ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ រីណា និងគណនីហ្វេសប៊ុកឈ្មោះ នីល សារ័ត្ន ដែលកើតហេតុនៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកុមារាជា រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់ផ្ទះកើតហេតុ ដើម្បីធ្វើការសាកសួរ តែភ្លាមៗអាណាព្យាបាលមិនសហការ ដោយបានរារាំង សមត្ថកិច្ចមិនឱ្យនាំខ្លួនជនបង្កជាកូនមកធ្វើការសាកសួរ និងសុំមិនប្តឹងផ្តល់អ្វីឡើយ។ លុះដល់វេលាម៉ោង២០ និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ

    June 1, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០១ ខែមិថុនា​ ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះស្រាវជ្រាវករណីពុលអាហារដែលកើតឡើងនៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការចុះស្រាវជ្រាវនេះ ក៏មានការចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រដ្ឋបាលស្រុក និងកំលាំងអធិការនគរបាលស្រុកគាស់ក្រឡផងដែរ។ សូមបញ្ជាក់ថា

    June 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ០៦៖៣០នាទី ល្ងាចថ្ងៃអង្គារ៍ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅតាមផ្លូវបេតុង ភូមិឫស្សីស្រស់ ក្រុម០៣ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ម្ចាស់ទីតាំង ឈ្មោះ គៀន ចាន់ធ ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរអនាម័យ។ + មូលហេតុ៖ កំពុងបន្តការស្រាវជ្រាវ ។

    June 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើម ឈើមួយកន្លែង ដែលមានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ លោកស្រី

    May 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកសត្វមូស ដើម្បីបង្ការជំងឺគ្រុនឈាម និងគ្រុនឈីកដែលកើតមានឡើងនារដូវវស្សានេះ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុង អំឡុងពេលនេះ គឺជាពេលដែលសម្បូរទៅដោយប្រភពមូសខ្លា ដែលបង្កឱ្យមានប្រភពចម្លងជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ទៅកាន់ក្មេងៗនិងមនុស្សចាស់។ លោកជំទាវបានបន្តថា ក្រសួងសុខាភិបាល តែងតែអំពាវនាវ ឬណែនាំដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះសុខភាពគ្រប់ៗគ្នា ជាពិសេសគឺកុមារតូចៗដែលងាយនឹងឆ្លងនូវជំងឺនេះ។ លោកជំទាវក៏បានបន្តទៀតថា ដើម្បីបង្ការកុំឱ្យមានការឆ្លងជំងឺគ្រុន ឈាមនិងគ្រុនឈីកនៅក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន មន្ត្រីជំនាញនៃក្រសួង

    May 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ក្រសួងសាធារណការ បានឆ្លើយតបនឹងសំណួរ ដែលសួរច្រើនជាងគេ តាមរយៈលេខទូរស័ព្ទ (HOTLINE) 1275ថា៖ តើទីតាំងមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)នៅភ្នំពេញមានប៉ុន្មានទីតាំង? ក្រសួងសាធារណការ បានឲ្យដឹងថា ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះនៅភ្នំពេញមានចំនួន ០៧ទីតាំង៖ • ឬស្សីកែវ ផ្លូវលេខ៥៩៨(ឯកឧត្តម ជា សុផារ៉ា) • ជ្រោយចង្វារ ផ្លូវជាតិលេខ៦(ចន្លោះស្ពានទី៣ និងស្ពានទី៤) • ចំការដូង ផ្លូវលេខ២១៧(ជិតសាលាខណ្ឌដង្កោ) • បឹងស្នោរ ផ្លូវជាតិលេខ១(ជាប់ចំណតយានយន្តលោកជំទាវ ស៊យ

    May 31, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល​ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំក្រើនរំលឹក ស្ដីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា(Monkeypox) ។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វាក្នុងពេលថ្មីៗនេះ បណ្ដាប្រទេសចំនួន ២៣ នៅលើកសាកលលោកដែលមិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះ បានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) អំពីករណីជំងឺអុតស្វា មានចំនួនសរុបករណីឈឺ​២៥៧នាក់ និងករណីសង្ស័យ ១២០នាក់ គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ និងមិនទាន់មានករណីស្លាប់នៅឡើយ។ ដូច្នេះ​សូមបងប្រជាពលរដ្ឋដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបន្តអនុវត្តវិធានការការពារទុកជាមុននូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សាយតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ហើយក្រសួង ក៏សូមធ្វើការក្រើនរំលឹកជូនដល់ប្រជាជនទូទៅ

    May 31, 2022