- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីម្សិលមិញនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា ដោយ មានការចូលរួមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កម្មវិធីMPWT Live Showនេះ បង្កើតឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំ ទូលាយ និងសម្បូរបែបជូនបងប្អូនប្រជាពលរដ្ឋអំពីបេសកកម្ម ចក្ខុវិស័យ កិច្ចខិតខំប្រឹងប្រែង សមិទ្ធផល និងវឌ្ឍនភាពការងាររបស់ក្រសួង
May 28, 2022 - កូវីដ-១៩
នៅថ្ងៃទី28 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,201 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្រសួងសាធារណការពន្យល់ពីអត្ថន័យនៃផ្លាកសញ្ញា ដែលអ្នកប្រើប្រាស់ផ្លូវច្រើនជួបប្រទះនៅត្រង់ផ្លូវប្រសព្វ។ ១.ផ្លាកសញ្ញា “ឈប់” (នៅត្រង់ផ្លូវប្រសព្វ) STOP (at Intersection)៖ សញ្ញានេះសម្រាប់សម្គាល់ផ្លូវបាត់សិទ្ធិ។ អ្នកបើកបរត្រូវឈប់ ទោះបីមាន ឬគ្មានយានជំនិះផ្សេងទៀតឆ្លងកាត់នៅខាងមុខក៏ដោយ។ អ្នកបើកបរអាចបន្តដំណើរទៅមុខបានលុះត្រាតែផ្លូវដែលត្រូវឆ្លងកាត់នោះទំនេរ។ ២.ផ្លាកសញ្ញាបង្ហាញកន្លែងថ្មើរជើងឆ្លងកាត់(PEDESTRIAN CROSSING AREA)៖ សញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីទីកន្លែងសម្រាប់ថ្មើរជើងដែលត្រូវឆ្លងកាត់។ ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)
May 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពី ការកែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល។ រាជរដ្ឋាភិបាល កែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចេញពីតំបន់៣ នៃបឹងទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១
May 28, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានចេញសារាចរណែនាំ ស្ដីពី ការថែទាំស្រូវរដូវវស្សាឆ្នាំ២០២២។ នៅរដូវវស្សាឆ្នាំ២០២២ ដោយទឹកភ្លៀងបានចាប់ផ្ដើមធ្លាក់លឿនជាងបណ្ដាឆ្នាំមុនៗ និងរាយប៉ាយស្ទើរគ្រប់តំបន់ដែលបានផ្ដល់ដល់ការដាំដុះស្រូវដើមរដូវ។ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ កសិករសម្រេចដាំដុះដំណាំស្រូវវស្សាបានចំនួន ៥០២ ៧៩៩ហិកតា ស្មើនឹង១៩,១៩% នៃផែនការ ២ ៦១៩ ៥០០ហិកតា ក្នុងនោះស្រូវស្រាលចំនួន ៣១៧ ៦៦៣ ស្រូវកណ្ដាលចំនួន ៩៩ ៣១១ហិកតា ស្រូវធ្ងន់ចំនួនចំនួន ៧៩ ០៤៥ហិកតា
May 28, 2022 - សិល្បៈ
ដំណឹងដ៏ភ្ញាក់ផ្អើលមួយដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ស្តីពីការចាកចេញរបស់លោក យឹម តាស្រង់ ពីផលិតកម្ម Galaxy បានធ្វើមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយគ្នានោះដែរ ក៏ឃើញមានវត្តមានថ្មី អ្នកគ្រប់គ្រង និងទីប្រឹក្សាចំនួន៣រូប មកជំនួសដំណែងលោក យឹម តាស្រង់ ផងដែរ។ ហើយថ្មីៗនេះលោក យឹម តាស្រង់ បានបង្ហោះសារនៅលើ Facebook លោកថា៖ “ខ្ញុំបាទ យឹម តាស្រង់ សូមអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនត្រឹមតែជាមេដឹកនាំល្អគឺថែមទាំងជាបងប្អូនល្អនៅក្នុងការធ្វើការងារ រយៈពេលរួមរស់ជាមួយ
May 27, 2022 - កូវីដ-១៩
នៅថ្ងៃទី27 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,201 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 27, 2022 - ព័ត៌មានជាតិ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសអំពីការដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour មកកាន់ប្រទេសកម្ពុជាជាផ្លូវការហើយ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែឧសភានេះបានបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក “FIFA World Cup Trophy Tour” នឹងមកដល់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាតាមជើងហោះហើរឯកជនពិសេស “Private jet” នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ តាមរយៈនេះ ក្នុងនាមប្រជាពលរដ្ឋកម្ពុជាទាំងអស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកនេះ គឺជាមោទនភាពជាតិដ៏វិសេសវិសាល ដែលកម្ពុជាបានទទួលព្រឹត្តិការណ៍នៃដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោកលើកទី១ មកដល់កម្ពុជា ដើម្បីអបអរសាទរការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោកនាខែធ្នូ ឆ្នាំ២០២២
May 27, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងសមាគមប្រេងឥន្ធនៈ និងឧស្ម័នឡាវ កំពុងជំរុញប្រជាជនឱ្យសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងឥន្ធនៈ និងកុំធ្វើដំណើរបើមិនចាំបាច់។ ការអំពាវនាវនេះ គឺដើម្បីធានាថា ប្រេងសាំងបម្រុងមានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងការធ្វើកសិកម្ម និងសកម្មភាពសំខាន់ៗផ្សេងទៀត។ កសិករមួយចំនួនបានត្អូញត្អែរថា ពួកគេមិនអាចបង្កបង្កើនផលបានដោយសារកង្វះខាតប្រេងឥន្ធនៈ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាចាត់វិធានការដោះស្រាយវិបត្តិនេះឱ្យបានឆាប់រហ័ស។ ខេត្តខាំមួនជាខេត្តមួយក្នុងចំណោមខេត្តជាច្រើនដែលទទួលរងការខ្វះខាតប្រេងឥន្ធនៈ ហើយម៉ាស៊ីនបូមប្រេងនៅតាមស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនចាប់ផ្តើមស្ងួត ដែលមានន័យថា អ្នកបើកបរយានយន្តជាច្រើនមិនអាចប្រើប្រាស់យានជំនិះរបស់ពួកគេបាន។ សារព័ត៌មាន Laotian Times បានរាយការណ៍ថា រដ្ឋសភាឡាវបានអនុម័តសេចក្តីសម្រេចមួយដើម្បីកាត់បន្ថយពន្ធអាករទៅលើប្រេងឥន្ធនៈ ដើម្បីព្យាយាមបញ្ចៀសវិបត្តិប្រេងឥន្ធនៈនៅក្នុងប្រទេស។ ពន្ធអាករលើប្រេងម៉ាស៊ូតនឹងត្រូវបានកាត់បន្ថយពី ២១ភាគរយមកនៅត្រឹម ១១ភាគរយ ខណៈដែលពន្ធអាករលើប្រេងឥន្ធនៈនឹងធ្លាក់ចុះពី ៣១ភាគរយមកនៅត្រឹម ១៦ភាគរយ។ ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ គឺជាវិធានការបណ្ដោះអាសន្នដែលមានរយៈពេលបីខែ
May 27, 2022 - ព័ត៌មានជាតិ
យោងតាមអនុក្រឹត្យបញ្ចប់តំណែង ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលបានធ្វើការសម្រេច បញ្ចប់មុខតំណែងឧត្តមសេនីយ៍ត្រី ទី ចំរើនកុល អត្តលេខ ៥៤៥៧៧ សមាជិកក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ មានឋានៈស្មើ ប្រធាននាយកដ្ឋាន ឲ្យមកជាមន្ត្រី៕
May 26, 2022









