- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបបានណែនាំដល់មន្ត្រីជលផល ត្រូវសហការគ្នាលើកផ្លាកសញ្ញាដាក់នៅតាមទីសាធារណៈ ទីប្រជុំជនដោយរាយឈ្មោះឧបករណ៍នេសាទដែលអាចប្រើបាន និងមិនអាចប្រើបានក្នុងរដូវបិទការនេសាទ ដើម្បីឱ្យប្រជានេសាទបានយល់ដឹងកាន់តែច្បាស់ចៀសវាងការប្រព្រឹត្តបទល្មើសក្នុងរដូវបិទនេសាទនេះ។ ការណែនាំរបស់ឯកឧត្ដមរដ្ឋលេខាធិការនេះ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាឧបត្ថម្ភដល់កងកម្លាំអន្តរាគមន៍ថ្នាក់ជាតិប្រចាំការនៅទីបញ្ជាការកន្លែងអភិរក្សជលផលកំពង់ភ្លុក នៃបឹងទន្លេសាប ដែលស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម ណៅ
May 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការ CMAC ភ្នំពេញ ខ្ញុំ និងលោក Michael Heiman ប្រធានអង្គការAPOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហប្រតិបត្តិការ ក្នុងការអនុវត្តគំរោងបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម ដោយធ្វើសមាហរកម្មកំលាំងក្រុមកណ្តុរហិតមីន កំលាំងគ្រឿងចក្រនិងក្រុមស្រាវជ្រាវបច្ចេកទេស។ គម្រោងនេះមានរយៈពេល១៨ខែគិតចាប់ពីថ្ងៃទី ០១ ឧសភា ២០២២
May 26, 2022 - កូវីដ-១៩
នៅថ្ងៃទី26 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,201 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពីជំងឺអុតស្វាអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិតបាន។ នៅក្នុងកិច្ចសម្ភាសន៍តាមរយៈ BTV លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា៖ ការផ្ទុះចេញ និងការកើនឡើងនូវជំងឺអុតស្វា (Monkeypox) នេះ គឺវាមិនមែនជាជំងឺអុតស្វាយ ហើយក៏មិនមែនជាជំងឺកញ្ជ្រិលនោះទេ។ ជំងឺអុតស្វា (Monkeypox) គឺមានលក្ខណៈជាពងទឹកគ្រាប់ធំៗ កើតមានឡើងនៅលើមុខ នៅលើបាតដៃ ហើយនិងជើងភាគច្រើន សម្រាប់ជំងឺអុតស្វាយនៅក្នុងប្រទេសកម្ពុជាយើងគឺមិនមែនជាប្រភេទជំងឺដែលគួរបារម្ភអ្វីឡើយ ព្រោះថានូវពេលជំងឺអុតស្វាយកើតហើយ ក៏ឆាប់បាត់ទៅវិញក្នុងអំឡុង ២-៣សប្តាហ៍គឺបាត់ទៅវិញហើយ។
May 26, 2022 - ព័ត៌មានជាតិ
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ សូមអានសេចក្ដីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា ដូចខាងក្រោម៖ ប្រភព៖ អគ្គិសនីកម្ពុជា
May 26, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស រយៈពេល៥ថ្ងៃ។ ជាលទ្ធផលនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស គឺទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ
May 26, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីប្រទេសស្វីស ក្នុងដំណើរនិវត្តន៍មកកាន់មាតុប្រទេសវិញ។ បន្ទាប់ពីបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) និងកិច្ចប្រជុំនានា ដែលបានធ្វើឡើងនៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ប្រកបដោយជោគជ័យ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
May 25, 2022 - ព័ត៌មានជាតិអគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទកំណត់ឲ្យជាប់លិខិតប្រកាស និងបង់ប្រាក់ពន្ធខែមេសា ឆ្នាំ២០២២
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការពន្យារកាលបរិច្ឆេទកំណត់ឲ្យជាប់លិខិតប្រកាសនិងបង់ប្រាក់ពន្ធខែមេសា ឆ្នាំ២០២២។ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកជាប់ពន្ធទាំងអស់ជ្រាបថា ដោយសង្កេតឃើញថា នៅមានសហគ្រាសជាច្រើននៅបន្តបង់ប្រាក់ពន្ធ និងប្រកាសពន្ធតាមអនឡាញដូចនេះ ដើម្បីជាការជួយសម្រួលដល់ការបំពេញកាតព្វកិច្ចសារពើពន្ធឲ្យបានទាន់ពេលវេលា អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទកំណត់ឲ្យដាក់លិខិតប្រកាស និងបង់ពន្ធប្រចាំខែមេសា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់ថា ការពន្យារកាលបរិច្ឆេទ កំណត់ឲ្យដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំខែមេសានេះ នឹងជួយសម្រួល និងផ្ដល់លទ្ធភាពគ្រប់គ្រាន់ ដល់អ្នកជាប់ពន្ធទាំងអស់ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ៕ ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ
May 25, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា បណ្ណបើកបរដែលបាត់អាចស្នើសុំថ្មីវិញបាន និងត្រូវមានឯកសារមួយចំនួនដូចខាងក្រោម៖ ឯកសារតម្រូវសម្រាប់ស្នើសុំទុតិយតាបណ្ណបើកបរ៖ • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) • ពាក្យបណ្តឹង (មានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល) • លិខិតបញ្ជាក់កាយសម្បទា (មានតែនៅទីតាំងមួយចំនួន) • រូបថតខ្នាត ៤ x ៦ ផ្ទៃពណ៌សចំនួន ៣សន្លឹក។ កម្រៃសេវាសម្រាប់ស្នើសុំទុតិយតាបណ្ណបើកបរ៖ • បណ្ណបើកបរប្រភេទ “ក” តម្លៃ ២០.០០០ រៀល
May 25, 2022 - កូវីដ-១៩
នៅថ្ងៃទី25 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,201 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 25, 2022









