Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្តមហេង រតនា ​នាយកមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ហៅកាត់ថា ​ស៊ីម៉ាក់ CMAC បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ កំលាំងជំនាញអង្គភាពស៊ីម៉ាក់បានកាត់បន្សាបគ្រាប់បែកAN-M66 ទម្ងន់ជិតមួយតោននោះ ដោយជោគជ័យនិងប្រកបដោយសុវត្ថិភាព។ សូមបញ្ជាក់ថា គ្រាប់បែកដ៏ធំមួយនេះ បានស្រង់ពីបាតទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង។ សូមឆ្លៀតឱកាសនេះ សូមកោតសរសើរកំលាំងជំនាញទាំងអស់ដែលបានយកចិត្តខ្ពស់និងបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈប្រកបដោយសុវត្ថិភាពនិងជោគជ័យលើបច្ចេកទេស ដោយសារគ្រាប់បែកនេះមានលក្ខណៈស្មុគស្មាញ ព្រោះថាគ្រាប់បែកត្រូវបានផលិតឡើងប្រឆាំងការដោះបន្សាប ក្នុងករណីគ្រាប់បែកនេះទម្លាក់ហើយមិនផ្ទុះនោះ ៕ ប្រភព៖ HENG Ratana

    May 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ​នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៦៖៤០នាទី នៅចំណុចមុខផ្ទះលេខ១៣៥ ផ្លូវ១១០ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ខណៈកម្លាំងកំពុងធ្វើការល្បាតក្នុងមូលដ្ឋាន។ ជនសង្ស័យឈ្មោះ ឡេង ប៉ោឆាយ ហៅទី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៥០៥E0 ផ្លូវ១២៨ ភូមិ៧ សង្កាត់ផ្សរដេប៉ូទី៣ ខណ្ឌទួលគោក។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

    May 25, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុងច្បារមននាយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣៖៥០នាទី មានករណីគ្រោះអគិ្គភ័យឆេះផ្ទះពលរដ្ឋឈ្មោះកៅ ផេង ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ -ករណីអគ្គិភ័យបណ្ដាលឲ្យខូចខាត ផ្ទះ ០១ល្វែង ធ្វើអំពីថ្មមានទំហំ ៥ម៉ែត្រx៥០ម៉ែត្រ កំពស់ពីរជាន់។ ទីតាំងខាងលើមានមុខរបរលក់សំបកកង់ម៉ូតូគ្រឿងបន្លាស់ម៉ូតូប្រេងម៉ាស៊ីន។ ក្នុងករណីខាងលើមិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សទេតែបានបំផ្លាញឆេះផ្ទះទាំងស្រុង។ តាមការបញ្ជាក់ពីមូលដ្ឋាននិងជំនាញ មិនទាន់អាចបញ្ជាក់អំពីមូលហេតុដែលបណ្ដាលឱ្យមានអគ្គិភ័យឆេះផ្ទះនៅឡើយទេ។ ក្នុងកិច្ចប្រតិបត្តិការខាងលើប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ០៩គ្រឿង ក្នុងនោះនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៦គ្រឿង រួមជាមួយកិច្ចសហការពីខេត្តកណ្ដាលស្រុកអង្គស្នួល

    May 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលេីកទី១ ប្រចាំឆ្នាំ ២០២២។ បន្ទាប់ពីបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង អំពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២២។ ស្ថា​នភាពទូទៅនៃអាកាសធាតុក្នុងតំបន់៖ យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករស្ថានភាពអាកាសធាតុ ក្នុងតំបន់សម្រាប់ឆ្នាំ២០២២ រួចមកឃើញថា៖ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២២ បាតុភូតអែនសូ(ENSO Neutral) មានពី២០% ទៅ

    May 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox)។ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្នុងពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានទទួលរបាយការណ៍អំពីការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា (Monkeypox) ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា មិនទាន់មានករណីជំងឺអុតស្វាបែបនេះឡើយ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវប្រុងប្រយ័ត្នជានិច្ច ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ ដែលមានចំនុចសំខាន់ៗត្រូវអនុវត្តដូចខាងក្រោមនេះ៖

    May 25, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៤៖៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចលើផ្លូវ៤០២ កែង១៨៣ហ្សឹត ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដែលបង្កឡើងដោយរថយន្តម៉ាក ព្រូស ពណ៌កណ្តុរប្រមេះ មិនស្គាល់ផ្លាកលេខ បើកបរតាមបណ្ដោយផ្លូវ៤០២ ជិះអែបខាងធ្វេងទៅបុកអ្នកថ្មើរជើងដើរហាត់ប្រាណម្នាក់ ភេទប្រុស អាយុប្រហែល៦០ឆ្នាំជាង ហើយរថយន្តនោះបានបើកគេចខ្លួនបាត់។ ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។ ពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវអ្នកបើកបរដែលបុកជនរងគ្រោះកំពុងដើរហាត់ប្រាណបង្កឲ្យគ្រោះថ្នាក់ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    May 24, 2022
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៥៖៣០នាទី ជនរងគ្រោះឈ្មោះ Wang Yao ភេទប្រុស អាយុ ៣២ឆ្នាំ បានមកត្រួតពិនិត្យមើលសម្ភារសំណង់ទុកក្នុងដីឡូតិ៍លេខ៥០០ ផ្លូវជាតិលេខ២ ក្រុម៤ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែឃើញបាត់សម្ភារៈមួយចំនួនដូចជា៖ ម៉ូទ័រម៉ាស៊ីនកាត់ចំនួន ០១, ម៉ាស៊ីនបញ្ជូលខ្យល់ចំនួន ០១, ម៉ាស៊ីនលាយស្គរចំនួន ០១, ម៉ូទ័រចំនួន ០១គ្រឿង, ឧបករណ៍សម្រាប់បញ្ចេញកុងសុលចំនួន ០១ឈុត, គ្រឿងបន្លាស់ម៉ាស៊ីនបូមធូលីចំនួន ០២, កុងតាក់អគ្គិសនីចំនួន ០៦,

    May 24, 2022
  • សង្គម

    យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គេសង្កេតឃើញថាគណបក្សមួយចំនួនបានចាប់ផ្តើមបញ្ចេញក្បួនឃោសនារាងៗខ្លួន ខណៈពេលដែលគណប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានធ្វើការរៀបចំក្បួនឃោសនាយ៉ាងធំមួយ ដែលមានសមាជិកបក្សចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះរូបថតប៉ុន្មានសន្លឹកដែលបង្ហាញអោយពីទិដ្ឋភាពមួយដែលយុវជនម្នាក់ជិះកង់ចាស់មួយគ្រឿង ចូលរួមធ្វើយុទ្ធនាការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនឹងទឹកមុខសប្បាយរីករាយ រហូតធ្វើអោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានបង្ហោះសារកោតសរសើរថា៖ “កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។” ថ្មីៗនេះដែរលោកស្រី ហ៊ុន ចាន់ថុល កូនស្រីលោក ហ៊ុន សាន និងជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤

    May 24, 2022
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និង ចូលកាន់មុខតំណែងជាផ្លូវការរបស់ ឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ជំនួសឯកឧត្តម ទៀង សុថា ដែលត្រូវបានតែងតាំងជាចៅក្រមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដែលពិធីនេះប្រព្រឹត្តទៅនៅសាលាដំបូងខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ទៀង សុថា ដែលត្រូវបានតែងតាំង

    May 24, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានចេញសារាចរណែនាំលេខ ០០៦ សរណន ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ដើម្បីអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលព្រះរាជាណាចក្រកម្ពុជា យើងបានកំណត់រៀបចំធ្វើនៅថ្ងៃទី០៥

    May 24, 2022