- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការជាមួយក្រសួងអប់រំដើម្បីផ្ដល់អាហារពេលព្រឹកដល់សិស្សានុសិស្សនៅតាមតំបន់ដាច់ស្រយាល ដែលជាការបន្ត លើកកម្ពស់សុខភាពរបស់សិស្ស ឱ្យបានបន្តការសិក្សាតទៅមុខទៀត។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ ស្វាគមន៍និងថ្លែងអំណរគុណ ចំពោះកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ ពិសេសអង្គការស្បៀងអាហារពិភពលោក ដើម្បីបន្តផ្តល់អាហាររូបត្ថម្ភ និងបំប៉នសុខភាពសិស្ស ឱ្យបន្តការសិក្សាតទៅមុខទៀត តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន។ ឯកឧត្តមបន្ដថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា
May 23, 2022 - ព័ត៌មានជាតិ
ហាណូយ៖ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម បានបញ្ចប់ការប្រកួតទាំងស្រុង ត្រឹមយប់ថ្ងៃទី២២ ខែឧសភា ម្សិលមិញ ខណៈយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ពិធីបិទជាផ្លូវការ ក៏នឹងត្រូវរៀបចំឡើងនៅកីឡដ្ឋានក្នុងសាល Hanoi Indoor Games Gymnasium នាទីក្រុងហាណូយ។ ពិធីបិទនេះនឹងពិសេសជាងឆ្នាំមុនៗដោយកម្ពុជា ក៏នឹងត្រៀមចូលរួមក្នុងកម្មវិធី ដើម្បីធ្វើការសម្ដែងអបអរសាទរពិធីប្រគល់-ទទួលទង់ស៊ីហ្គេម សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រសាសន៍ថា ៖«សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី
May 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២២ មានចំនួនសរុបមាន៣០២,៨១២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៨៧,៣៣៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥,៤៧៧នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ -ខេត្តព្រះសីហនុ ៥៩,៤២១នាក់ -ខេត្តបាត់ដំបង ៣៨,២១០នាក់ -រាជធានីភ្នំពេញ ៣៧,១៥២នាក់ -ខេត្តកំពត ៣០,១០៥នាក់ -ខេត្តកែប ២៣,៨៤៩នាក់ -ខេត្តសៀមរាប ២២,៩៤៣នាក់ -ខេត្តកំពង់ស្ពឺ ១៦,៦៨៨នាក់។ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាង៣០ម៉ឺននាក់ ខណៈដែលថ្ងៃអាទិត្យនេះជាថ្ងៃទី១៥ជាប់គ្នា ដែលកម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ-១៩
May 23, 2022 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកមួយគ្រាប់ដែលមានទម្ងន់រហូតដល់ប្រមាណ ២៣០គីឡូក្រាម ស្ថិតនៅក្នុងខេត្តកណ្តាល។ ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជាបានឱ្យដឹងតាមបណ្តាញសង្គមនៅថ្ងៃ៨រោច ខែពិសាខឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា «នៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញនោះទេ គឺស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 មានទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួនមួយគ្រាប់»។ ឯកឧត្តមបានលើកឡើងថា គ្រាប់បែកដែលបោះសម្អាតបាននេះ
May 23, 2022 - កូវីដ-១៩
នៅថ្ងៃទី23 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,201 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,៦០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៤០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,៥៥០រៀល មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៨០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ៤០០រៀលក្នុងមួយលីត្រ ៕
May 23, 2022 - សិល្បៈ
កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី3 បានបង្ហាញសមត្ថភាពបេក្ខជនជាច្រើនរូប ចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភី ទទួលបានទឹកប្រាក់ចំនួន ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ បើក្រឡេងទៅមើលបេក្ខជន ដែលជាមន្ត្រីនគរបាលម្នាក់នេះវិញ សម្លេងគឺមិនធម្មតា បេក្ខជនឈ្មោះ អ៊ាន ប៊ុនហេង អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ស្ពឺ បានដាក់ពាក្យចូលប្រឡងចម្រៀង បង្ហាញសមត្ថភាពសំឡេងយ៉ាងអេមតែម្ដង។ បេក្ខជនប៊ុនហេង ធ្លាប់ជាមន្ត្រីនគរបាល នៅនាយកដ្ឋានអង្គរក្ស តែពេលនេះបែរជាមកប្រឡងចម្រៀង Cambodian
May 23, 2022 - សិល្បៈបវរកញ្ញា Miss Universe Cambodia ចូលមកប្រឡងចម្រៀង Cambodian Idol ធ្វើឲ្យគណៈកម្មការភ្ញាក់ផ្អើលជាខ្លាំង
កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 4 វគ្គ Judge Audition សប្តាហ៍ទី3 បានបង្ហាញបេក្ខជនជាច្រើនរូប ចូលរួមប្រឡងប្រជែង ដើម្បីក្លាយខ្លួនជាម្ចាស់ជ័យលាភី ទទួលបានទឹកប្រាក់ចំនួន ១០០លានរៀល និងជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស។ មកមើលបេក្ខនារី ខ្មែរកូនកាត់អាមេរិកនេះវិញ ឈ្មោះស៊ីម ម៉ាការ៉ាត់ពេជ្រចរណៃ អាយុ ២១ឆ្នាំ ធ្លាប់បានចូលរួមប្រកួតប្រឡង «Miss Universe Cambodia» បេក្ខនារីរូបនេះ មិនបោះបង់ក្ដីស្រមៃជាអ្នកសិល្បៈទេ ហើយចូលមកប្រឡងចម្រៀង Cambodian Idol ដោយសារបេក្ខនារី
May 23, 2022 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចេញសេចក្តីជូនដំណឹងថា នាថ្ងៃ អង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៥:៣០នាទីរសៀល នឹងមានការរៀបចំក្បួនដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនី ជ័យលាភីពីការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ រូបតំណាង ក្បួនដង្ហែរតាមរថយន្តនឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តមត្រង់មន្ទីរពេទ្យព្រះអង្គឌួងឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាតកើត ត្រឡប់មកផ្លូវព្រះសុរាម្រិតដល់ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រៀមចូលរួមគាំទ្រ និងអបអរសាទរដល់ដំណើរមកដល់នៃទង់ស៊ីហ្គេម (SEA Games) ដើម្បីកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម
May 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នេះគឺជាដំណឹងដ៏គួរអោយសោកសៅមួយ ដែលលោកវេជ្ជបណ្ឌិតវ័យក្មេងម្នាក់ ដែលតែងតែព្យាបាល និងមើលថែទារក និងក្មេងៗអស់ជាច្រើនអោយរស់រានមានជីវិត ប៉ុន្តែបែរជាត្រូវលាចាកលោកទាំងវ័យក្មេង ដោយសារតែជំងឺគាំងបេះដូង។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Cambodia Escort Ambulances បានរៀបរាប់អោយដឹងថា៖ «ក្មេងៗ និងទារកជាច្រើនបានរស់រានមានជីវិត ដោយសារការព្យាបាលដ៏ម៉ឺងម៉ាត់ ហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោកវេជ្ជបណ្ឌិត ក៏ប៉ុន្តែនៅវេលានេះ ពេលនេះលោកវេជ្ជបណ្ឌិត បានលាក្មេងៗ និងទារកទាំងអស់គ្នាហើយ លារៀងរហូត។ លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតឯកទេសទារក និងកុមារប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង បានទទួលមរណភាពកាលពីវេលាទាបភ្លឺ នៅថ្ងៃទី 22 ខែ ឧសភា ឆ្នាំ
May 23, 2022









