- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ១៤៖០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំឈើសង្កត់រថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ (មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ)។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ តែបានបណ្តាលឲ្យខូចខាតរថយន្តចំនួន ០៣គ្រឿង (ធ្ងន់ )រួមមាន៖ ១. រថយន្ដ Lexus 200T ពណ៌ក្រហម ស្លាកលេខ(ភ្នំពេញ 2AX-1787) ០១គ្រឿង ខូចខាតផ្នែកខាងក្រោយ
May 23, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពនៃជំងឺអុតស្វា (Monkeypox) នៅលើសកលលោក ដែលផ្តើមចេញពីប្រទេសអង់គ្លេស។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) បានឲ្យដឹងថា ព្រឹកថ្ងៃទី២៣ ខែឧសភានេះ លោកស្រីបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឬ ករណីវិជ្ជមានជំងឺអុតស្វានេះ នៅកម្ពុជានៅឡើយទេ។ ទោះជាយ៉ាងណា លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍
May 23, 2022 - កូវីដ-១៩
នៅថ្ងៃទី22 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,201 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 22, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានថ្លែងប្រាប់បងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបថា រាជរដ្ឋាភិបាលកំពុងរៀបចំសម្រួលការធ្វើអត្តសញ្ញាណប័ណ្ណជូនខ្មែរនៅក្រៅប្រទេស ដើម្បីបង្កភាពងាយ ស្រួលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា។ ក្នុងពីធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបប្រមាណជាង ២ ១០០នាក់ នារាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង Zurich ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរនៅក្រៅប្រទេសមិនមានភាពចាំបាច់ ក្នុងការសុំព្រះរាជក្រឹត្យ ដើម្បីចូលសញ្ជាតិខ្មែរនោះទេ។ សម្តេតេជោ ហ៊ុន សែន បាន បញ្ជាក់ថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
May 22, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដែលមានកីឡាករ ហាស់ សុខហ៊ កីឡាករ ត្រន ប៊ុនធឿន និងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ លើវិញ្ញាសា Aerobic Gymnastics-Trio នៅ Quang Ngua Sports Palace នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ដោយក្រុមកម្ពុជា សម្រេចបានពិន្ទុ ១៩.៣០០ ខណៈក្រុមម្ចាស់ផ្ទះវៀតណាម ជាម្ចាស់មេដាយមាសសម្រេចបាន
May 21, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្រ្តីដឹកជញ្ជូនចំនួន៦៣ប្រទេសនៃវេទិកាដឹកជញ្ជូនអន្តរជាតិITF (International Transport Forum) បានបោះឆ្នោតជាឯកឆន្ទដាក់បញ្ចូលប្រទេសកម្ពុជាជាសមាជិកទី៦៤នៃITFនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងLeipzig (ឡាពហ្សិក) ប្រទេសអាឡឺម៉ង់។ ថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ឡេង ធនយុទ្ធា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំដែងមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជាត្រូវបានដាក់បញ្ចូលជាសមាជិកទី៦៤នៃITF ជាការឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិនេះ បានផ្តល់ឱកាសឱ្យប្រទេសកម្ពុជាទទួលបាន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ
May 21, 2022 - កូវីដ-១៩
នៅថ្ងៃទី21 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,201 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 21, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព ដែលដាក់តាំងលក់នៅតាមទីផ្សារ នឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ក៏ដូចជាអំពើមិនសុចរិតក្នុងពាណិជ្ជកម្មផងដែរ។ ហេតុដូចនេះ ក្រោយការត្រួតពិនិត្យនៅតាមបណ្តាទីផ្សារយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ដោយមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប និងខេត្តរតនគិរី បានបន្តរកឃើញ និងដកហូតបាននូវទំនិញចម្រុះពុំមានអនុលោមភាព ខុសនឹងបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ សរុបចំនួន ១៦១.៤៩គីឡក្រាម ដោយបានធ្វើការណែនាំអាជីវករអំពីរបៀបដាក់តាំងលក់ទំនិញឱ្យសមស្របតាមបទប្បញ្ញត្តិ និងពិន័យទៅតាមនីតិវិធីផងដែរ ៕ ប្រភព៖
May 21, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់មន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២។ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សូមគោរពជ្រាបជូនសាធារណជន មេត្តាជ្រាបថា៖ គ.វ.ក-១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ
May 21, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា នៅរាត្រីថ្ងៃសុក្រទី២០ ឈានចូលថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០០:៣០នាទី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសស្វីស ដើម្បីទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។ ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់
May 21, 2022









