Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ការចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ ដែលមានចំនួនប្រមាណកន្លះលាននាក់ នឹងត្រូវចាប់ផ្ដើមចាក់ ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នោះគឺសម្រាប់អ្នកដែលបានចាក់ដូសទី៤ រួចហើយៗ ដែលមានគម្លាតពីដូសទី៤ មកដូសទី៥ រយៈពេលយ៉ាងតិចចំនួន៣ខែ។ ក្នុងសារជាសម្លេងជូនជនរួមជាតិ នាល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា នៅរសៀលថ្ងៃនេះ សម្ដេចបានសម្រេច តាមរយៈសំណើរបស់លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មាការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស គឺដូសជំរុញ ដូសទី៥

    May 20, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារជំនាញមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យ ការរកឃើញវត្ថុបុរាណមួយចំនួន នៅក្នុងវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ដែលត្រូវបានប្រទះឃើញ ក្នុងអំឡុងពេលដែលវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី បានធ្វើការរុះរើព្រះវិហារដែលមានសភាពចាស់ទ្រុឌទ្រោម និងដើម្បីសាងសង់ព្រះវិហារថ្មី

    May 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ម៉ោង១និង៣០រំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ យប់នេះសម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស។ សម្តេចតេជោ បានបន្តទៀតថា ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។ តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរ យើងនៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។​ សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយៈខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រមាណ៦០ម៉ោងទៀត៕

    May 20, 2022
  • កូវីដ-១៩

    នៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះ ពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីចំនួន 03នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,201 នាក់ និងស្លាប់សរុប 3,056 នាក់៕

    May 20, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយបានឃើញការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Sambath Viriya ក្រុមការងារបានព្យាយាមទាក់ទង និងស្វែងរកម្ចាស់គណនីនេះ ដើម្បីសហការចូលមកបំភ្លឺ និងបង្ហាញភស្តុតាងចំពោះចុះផ្សាយនេះ ប៉ុន្តែអស់រយៈពេល៣ថ្ងៃហើយ ក្រុមការងារបានទាក់ទងទៅមិនឃើញម្ចាស់គណនីរូបនេះឆ្លើយតបនោះទេ។ ក្នុងករណីមានអ្នកស្គាល់ម្ចាស់គណនីនេះ សូមជួយប្រាប់ និងផ្តល់ដំណឹងដល់គាត់ដើម្បីមកបំភ្លឺការពិតដល់សមត្ថកិច្ច។ បើនៅតែមិនមានការឆ្លើយតប ហើយផុសព័ត៌មានដូច្នេះទៀត ក្រុមការងារ នឹងបំភ្លឺបញ្ចប់ថាជា គណនីក្លែងក្លាយ ផុសព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់ ។ សមត្ថកិច្ចជំនាញ រីករាយរង់ចាំទទួលការចូលបំភ្លឺរបស់ម្ចាស់គណនីនេះ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    May 20, 2022
  • ព័ត៌មានជាតិ

    ដូចប្រិយមិត្តបានដឹងមកហើយថា អ្នកឧកញ៉ា សុខ គង់ គឺជាមហាសេដ្ឋីមួយរូប និងជាមនុស្សដ៏មានឥទ្ធិពល ក្នុងចំណោមឧកញ៉ាៗជាច្រើនរូបទៀត ដែលកាន់កាប់ជំនួញធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ ហើយនាពេលថ្មីៗនេះ អ្នកឧកញ៉ា សុខ គង់ និងលោកជំទាវ គឹម ឡេង ទើបតែធ្វើពិធីឡើងភូមិគ្រឹះថ្មី នៅលើកំពូលភ្នំបូកគោ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២ ក្នុងនោះក៏មានពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន២៦៨អង្គផងដែរ នេះបើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ សុខាអចលនទ្រព្យ។ នៅក្នុងពិធីឡើងភូមិគ្រឹះថ្មីនោះផងដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត ដែលសុទ្ធតែអ្នកជំនួញមានមុខមាត់លំដាប់កំពូលៗ។

    May 20, 2022
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ឯកឧត្តម ហេង រតនា ​នាយកមជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ហៅកាត់ថា ​ស៊ីម៉ាក់ CMAC បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ កំលាំងពិសេសមុជទឹកបោសសំអាតគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម ស្រង់បានគ្រាប់និងអាវុធប្រភេទរ៉ុកកែតបាញ់បុកM72។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា អាវុធប្រភេទទរ៉ុកកែតបាញ់បុកM72 ត្រូវបានលិចក្រោមទឹកកប់ក្នុងខ្សាច់បាតទន្លេជាង៥០ឆ្នាំមកហើយ មើលសម្បុរនិងស្ថានភាពផង គឺដូចជាមិនសូវទ្រុឌទ្រោមប៉ុន្មាននោះទេ មើលទៅនៅតែស្វាហាប់! ៕ ប្រភព៖ HENG Ratana

    May 20, 2022
  • សិល្បៈ

    ដូចប្រិយមិត្តបានដឹងហើយថា ក្រុមគ្រួសាររបស់តារាចម្រៀង សុវត្ថិឌី ធារីកា បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយនៅខេត្តព្រះវិហារ ដែលបានបណ្តាលឲ្យឪពុកម្តាយរបស់កញ្ញាបានទទួលមរណភាពទាំង២នាក់តែមួយប៉ព្រិចភ្នែក។ ហើយពិធីបុណ្យបុណ្យសពឪពុកម្ដាយរបស់កញ្ញា សុវត្ថិឌី ធារីកា បានធ្វើបុណ្យតាមប្រពៃណី នៅវត្តចង្ក្រានតាព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ។ ក្នុងនោះផងដែរ គេសង្កេតឃើញមានវត្តមានព្រះនាងតូច​ នរោត្តម​ ចេនណា​ ក៏បានយាងចូលរួមពិធីបុណ្យផងដែរ ខណៈព្រះនាងក៏កំពុងតែកាន់មរណទុក្ខដូចគ្នា។ ព្រះនាងតូច​ នរោត្តម​ ចេនណា បានបង្ហោះព្រះរាជសារនៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា៖ «ត្បិតតែពេលនេះជាពេលដែលខ្ញុំកំពុងកាន់មរណទុក្ខជីដូនខ្ញុំក៏ពិតមែន តែដោយបានឃើញដំណឹងដ៏រន្ធត់នៃមរណភាពរបស់ឪពុកម្តាយបងស្រី សុវត្ថិឌី ធិរីកា ធ្វើអោយខ្ញុំស្លុតរន្ធត់ចិត្តជាខ្លាំង ពូមីងគឺជាមនុស្សល្អ ស្លូតបូតណាស់ ហើយក៏បណ្តាលអោយខ្ញុំសម្រេចចិត្តថា ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារបងស្រី ក្នុងនាមជាអ្នកសិល្បៈដូចគ្នា នៅកន្លែងប្រារព្ធបុណ្យសពផ្ទាល់តែម្តង ក្នុងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ

    May 20, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោកជំទាវ ស ចេង និងថ្នាក់ដឹកនាំខេត្តជាច្រេីនរូបទៀត បានអញ្ជើញចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះគ្រួសារ កញ្ញា សុវត្ថិឌី ធារិកា ដែលលោកឳពុក អ្នកម្ដាយរបស់កញ្ញា បានទទួលមរណភាព ដោយឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងឱកាសដ៍សែនក្រៀមក្រំនេះផងដែរ ឯកឧត្ដម អភិបាលខេត្ត និងលោកជំទាវ បានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការបាត់បង់ឳពុក ម្ដាយ ជាទីស្រឡាញ់ ដែលតែងអប់រំទូន្មានប្រៀនប្រដៅកូនចៅ ឱ្យដើរតាមគន្លងធម៌ ក្លាយជាកុលបុត្រ

    May 20, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាព និងក្រុមសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នៅខេត្តព្រះសីហនុ ចំនួន៩៣៣នាក់។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនរត់ម៉ូតូឌុប និងម៉ូតូកង់បីទាំងអស់ សូមជួយរាយការណ៍ករណីប្រទះឃើញមុខសញ្ញាចោរឆក់ ចោរលួចតាមដងផ្លូវ និងទីសាធារណៈ តាមរយៈលេខទូរស័ព្ទ Hot Line របស់នគរបាល

    May 20, 2022