- Khmernote Media
- PR
កាលពីសប្តាហ៍មុនទស្សនិកជនទាំងអស់គ្នាពិតជាមានភាពភ្ញាក់ផ្អើលនិងប្លែកអារម្មណ៍ ជាមួយការសម្តែង ល្ខោនបរិយាកាស រឿងព្រះច័ន្ទ យ៉ាងពិសេសពីសំណាក judge ទាំង ៣រូបក៏ដូចជាតារាសម្តែងល្បីៗជាច្រើនរូប រួចមកហើយ។ តែក្នុងសប្តាហ៍នេះកាន់តែពិសេស បេក្ខជននឹងត្រូវជួបជាមួយវិញ្ញាសារថតរូបខ្នាតធំដាក់លើ Billboard ដូច SuperStar ល្បីក្នុងប្រទេសកម្ពុជា។ ចង់ដឹងថាតើមានរឿងអ្វីកើតឡើង ហេតុអ្វីបានជា Judge NICO និង បេក្ខជន GATSBY IDOL យំខ្លាំងបែបនេះរង់ចាំទស្សនា EP 9 ទាំងអស់គ្នា? ដូចនេះទស្សនិកជនទាំងអស់គ្នាប្រាកដជាបានជ្រាបច្បាស់ហើយថា បេក្ខជនឆ្នើម ៣ រូបដែលទទួលបានផ្កាយ ២ ពីគណៈកម្មការត្រូវបានចាកចេញពីកម្មវិធីកាលពីវគ្គមុន ដូចនេះកម្មវិធី
May 19, 2022 - សិល្បៈ
ពិធីបុណ្យសពរបស់ឪពុកម្តាយតារាចម្រៀង សុវត្ថិឌី ធារិកា បានរៀបចំឡើងនៅវត្តស្ទឹងមានជ័យដោយមានសិល្បៈករ សិល្បៈការនី ក៏ដូចជាមហាជនជាច្រើនចូលរួម ដោយនាពេលមុននេះបន្តិច សពរបស់ឪពុកម្តាយ តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានបូជារួចរាល់។ ក្នុងនោះដែរគេសង្កេតឃើញថាអ្នកសិល្បៈជាច្រើនបានចូលរួមក្នុងពិធីបុណ្យសព ជាមួយទឹកមុខស្រងូតស្រងាត់ ស្រណោះបំផុត ក៏ដូចជាសោកស្តាយយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិកំពង់ស្រឡៅ
May 19, 2022 - សិល្បៈ
នៅមុននេះបន្តិច សពរបស់ម្តាយឪពុក តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានធ្វើការបូជាដោយមានអ្នកសិល្បៈ មន្ត្រីរាជការ ក៏ដូចជាមហាជនជាច្រើនចូលរួម ជាមួយភាពសោកសៅមិនអាចកាត់ថ្លៃបាន ខណៈដែលតារាចម្រៀងស្រីរូបនេះបានបាត់បង់មនុស្សជាទីស្រលាញ់ទាំង២នាក់ក្នុងពេលតែមួយ។ ខាងក្រោមនេះជាទិដ្ឋភាពនៃការបូជាសពរបស់ម្តាយឪពុករបស់តារាចម្រៀង សុវត្ថិឌី ធារិកា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ
May 19, 2022 - សិល្បៈ
តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា មានទុក្ខជាទម្ងន់ដោយសារតែម្តាយឪពុករបស់នាងបានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះវិហារ ខណៈពេលធ្វើដំណើរត្រឡប់មកពីកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ក្នុងស្រុកឆែប។ នៅមុននេះបន្តិច សពរបស់ម្តាយឪពុក តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានធ្វើការដង្ហែដាក់លើមេរុ ដើម្បីរៀបចំធ្វើការបូជា ដោយមានអ្នកសិល្បៈ មន្ត្រីរាជការ ក៏ដូចជាមហាជនជាច្រើនចូលរួម។ ក្នុងពេលដង្ហែរសពនោះដែរ សុវត្ថិឌី ធារិកា យំឡើងខ្សោះខ្លួនស្ទើរតែសន្លប់បាត់ស្មារតីទៅហើយ ដោយសារទទួលយកមិនបានពេលដែលអ្នកមានគុណទាំងលាចាកឆ្ងាយគ្មានថ្ងៃត្រឡប់ម្តងទាំង២នាក់។ សូមទស្សនារូបភាពខាងក្រោម៖
May 19, 2022 - PR
កាលពីថ្មីៗនេះក្រុមហ៊ុន OPPO នៅតាមបណ្តាប្រទេសជិតខាងមួយចំនួនបានដាក់លក់នូវស្មាតហ្វូន A ស៊េរីលំដាប់ខ្ពស់ជំនាន់ថ្មី OPPO A96 បង្កប់ជាមួយនឹងចំណុចលេចធ្លោជាច្រើន នាំឲ្យរសើបដល់អ្នកគាំទ្រគ្រប់ទិសទីទន្ទឹងរង់ចាំ។ បើនិយាយពីជួរស្មាតហ្វូន A9 ស៊េរីលំដាប់ខ្ពស់នៅលើទីផ្សារកម្ពុជា វាជាស្មាតហ្វូនដែលលក់ដាច់ខ្លាំង និងជាតម្រូវការបំផុតសម្រាប់បងប្អូនមិត្តអ្នកប្រើប្រាស់ដែលផ្តោតទៅលើ កម្លាំងម៉ាស៊ីន ប្រព័ន្ធកាមេរ៉ា ការរចនារូបរាង ថាមពលថ្ម រួមទាំងមុខងារ និងបច្ចេកវិទ្យាផ្សេងៗទៀតជាច្រើន ទោះជាវាជាស្មាតហ្វូនដែលស្ថិតក្នុងកម្រិតថវិកា ឬតម្លៃប្រហាក់ប្រហែល $300 ក៏ដោយ។ ដោយឡែកក្នុងពេលនេះ OPPO កំពុងត្រៀមបង្ហាញខ្លួន OPPO A96 នៅលើទីផ្សារកម្ពុជាហើយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022 នេះហើយ បើយោងតាមការបញ្ចេញព័ត៌មានខ្លះៗនៅក្នុងហ្វ៊េសប៊ុកផេគផ្លូវការរបស់ក្រុមហ៊ុន
May 19, 2022 - សិល្បៈ
ពិធីបុណ្យសពរបស់ឪពុកម្តាយតារាចម្រៀង សុវត្ថិឌី ធារិកា បានរៀបចំឡើងនៅវត្តស្ទឹងមានជ័យដោយមានសិល្បៈករ សិល្បៈការនី ក៏ដូចជាមហាជនជាច្រើនចូលរួម ដោយនាពេលមុននេះបន្តិច សពរបស់ឪពុកម្តាយ តារាចម្រៀង សុវត្ថិឌី ធារិកា បានធ្វើការដង្ហែឡើងទៅលើមេរុ ដើម្បីធ្វើការរៀបចំបូជានៅម៉ោង៤រសៀលខាងមុខនេះ។ ហើយខាងក្រោមនេះគឺជាទិដ្ឋភាព ពិធីដង្ហែសពឡើងឡើងមេរុ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ
May 19, 2022 - ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារជាតិ គឺជាមន្ទីរពេទ្យបង្អែកដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ ដែលបានជួយសង្គ្រោះម្តាយ និងទារកជាច្រើន។ ដោយកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ មន្ទីរពេទ្យកុមារជាតិ បានធ្វើពិធីប្រគល់ទទួល ឧបករណ៍វេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យកុមារជាតិ ក្នុងគម្រោង «ការពង្រឹងសមត្ថភាពនៃការថែទាំសុខភាពមាតា និងទារក នៅអគារសម្ពព និងទារក នៃមន្ទីរពេទ្យកុមារជាតិ ព្រះរាជាណាចក្រកម្ពុជា» គាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍនៃសាធារណរដ្ឋឆែក។ នៅក្នុងពិធីប្រគល់ ទទួលឧបករណ៍វេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យកុមារជាតិនេះ ក្នុងគោលបំណងដើម្បីជួយដល់វិស័យថែទាំសុខភាពនៅកម្ពុជា ដើម្បីបង្កើនគុណភាពក្នុងការថែទាំម្តាយ និងទារកឲ្យមានសុវត្ថិភាព ជាពិសេសធ្វើឲ្យអត្រាមរណៈភាពកូនក្នុងផ្ទៃកាន់តែមានការថយចុះ។ ដោយអំណោយទាំងនោះរួមមានដូចជា៖ ម៉ូនីទ័រសញ្ញាវីតាល់ (Vital signs monitors), បំពង់ខ្យល់, អ៊ុលត្រាសោន, ម៉ាស៊ីនសង្គ្រោះទារកទើបនឹងកើត
May 19, 2022 - ព័ត៌មានជាតិ
នេះគឺជាដំណើរដ៏រីករាយមួយ ដែលនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះ ប្រទេសកម្ពុជាបានឈ្នះមេដាយមាសមួយទៀត ដោយកីឡាករចំបាប់កម្ពុជា ស៊ូ បាលី ទទួលបានមេដាយមាស ក្នុងវិញ្ញាសា Freestyle ទម្ងន់ ១២៥គីឡូក្រាម ក្រោយយកឈ្នះឡាវ ១០-០ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។ គួរបញ្ជាក់ផងដែរថា ជុំវិញព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម គិតត្រឹមព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ ប្រទេសកម្ពុជា ទទួលបានមេដាយសរុប២៥គ្រឿងហើយ រួមមានមេដាយមាស ៥គ្រឿង មេដាយប្រាក់ ៦ និងមេដាយសំរឹទ្ធ ១៤គ្រឿង៕
May 19, 2022 - កូវីដ-១៩
នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះ ពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ មិនមានអ្នកជាសះស្បើយថ្មី និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,198 នាក់ និងស្លាប់សរុប 3,056 នាក់៕
May 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។
May 19, 2022









