Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ស្មារតីភក្តី និងនឹករលឹកចំពោះជាតិមាតុភូមិ បានជំរុញឱ្យលោកយាយខ្មែរ-អាមេរិកាំងមួយរូប មានវ័យ ៨៤ឆ្នាំទៅហើយនោះ សន្សំលុយ ២ពាន់ដុល្លារ និងចាក់ម៉ាស់ផ្ទាល់ដៃ ៥៦ម៉ាស់ ផ្ញើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការរួមចំណែកក្នុងបុព្វហេតុជួយដល់កុមារកម្ពុជា។ កាយវិការស្រឡាញ់ជាតិមាតុភូមិរបស់លោកយាយ បាននាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំង។ ថវិកា ២ពាន់ដុល្លារ និងម៉ាស់ចាក់ដោយដៃ របស់លោកយាយ ដោ ព្រឿង ត្រូវបានមន្ត្រីខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី

    May 18, 2022
  • សិល្បៈ

    ព្រះវិហារ៖ តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលោកឪពុក និងអ្នកម្តាយរបស់កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាព ចំណែកឯកញ្ញា ប្អូនប្រុស និងលោកយាយ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ខណៈដែលនាងត្រឡប់មកពីកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ចំណែកឯរថយន្តរងគ្រោះម៉ាក Lexus RX300 ផ្លាកលេខ ភ្នំពេញ 2BJ-1672៕

    May 17, 2022
  • សិល្បៈ

    តារាចម្រៀងវ័យក្មេង សុវត្ថិឌី ធារិកា បានជួបគ្រោះថ្នាក់ចរាចរណ៍មួយធ្វើអោយរថយន្តរបស់នាងក្រឡាប់ធ្លាក់ចូលប្រឡាយ បណ្តាលអោយឪពុកនិងម្តាយរបស់នាងបានបាត់បង់ជីវិត ខណៈដែលប្អូនប្រុស ជីដូន និងរូបនាងផ្ទាល់រួចផុតពីគ្រោះថ្នាក់នេះបើតាមការបង្ហោះអោយដឹងពីសំណាក់លោក អ៊ាម វន្នី។ គ្រោះថ្នាក់ចរាចរ​ណ៍នេះដែរបានកើតឡើងនៅ ស្រុកឆែប ខេត្តព្រះវិហារ ខណៈដែលនាងត្រឡប់មកពីកម្មវិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ៕

    May 17, 2022
  • សិល្បៈ

    កញ្ញា ជួប ស្រីកែវ ដែលមនុស្សជាច្រើនធ្លាប់បានស្គាល់ថា គឺជាបេក្ខនារីនៅរាជធានីភ្នំពេញ បានចូលរួមប្រកួតប្រឡងចម្រៀងកម្រិតលំដាប់ពិភពលោក Cambodia Idol កាលយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែគួរអោយសោកស្តាយចំពោះកញ្ញា ជួប ស្រីកែវ ដែលមិនអាចទៅវគ្គបន្តទៀតបាន​ ដោយកញ្ញាទទួលបាន Yes តែ២ប៉ុណ្ណោះពីគណៈកម្មការ។ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កញ្ញា ជួប ស្រីកែវ បានរៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្រោយឃើញមានមនុស្សមួយចំនួនតូច រិះគន់ចំពោះរូបកាយរបស់ខ្លួន និងបានចូលទៅខមិនពាក្យមិនល្អៗជាច្រើន រហូតដល់នាងបាននិយាយបែបនេះថា៖ “ខ្ញុំចង់ធ្វើការអរគុណដល់រូបរាងមួយនេះដែរស្ថិតនៅជាមួយខ្ញុំ20ឆ្នាំ+មកហើយ ដែរត្រូវទទួលរងការប្រម៉ាត វាយប្រហារ ព្យុះភ្លៀង សម្ពាធផ្លូវកាយ&ផ្លូវចិត្តរកអ្វីមកនិយាយមិនចេញ!។

    May 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែឧសភា ​ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបានអះអាងថា ទោះបីជាមានការចាក់វ៉ាក់ សាំងដល់ដូសទី១០ឬទី២០ ក៏ដោយ ក៏រដ្ឋមិនយកលុយពីប្រជាពលរដ្ឋនោះឡើយ ព្រោះការចាក់នេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋគ្រប់រូប ពីការឆ្លងនិងបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ នៅសាលពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងដំណាក់កាលពេលកើតជំងឺកូវីដ-១៩ ទោះបីជាមានការចាក់វ៉ាក់សាំង ដល់ដូសទី១០ ឬទី២០ក៏ដោយ ក៏រដ្ឋមិនយកលុយពីប្រជាពលរដ្ឋនោះឡើយ ព្រោះពេលនេះមិនមែនជាពេលយកលុយពីពួកគាត់នោះទេ

    May 17, 2022
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ￸ កែវ សារ៉េត ភេទប្រុស អាយុ ៦៦ឆ្នាំ ជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបរាប់ថា៖ នៅពេលថ្មីៗនេះ￸សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានអង្កេតឃើញថាមានជនខិលខូចមួយចំនួនតូច និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ￸ តាម៉ាប់លក់អាវកីឡា (ឈ្មោះ￸ សុខ ចាន់ថន SOK CHANTHORN) និងម្ចាស់ហ្វេសប៊ុកឈ្មោះ￸ POR POE LOVE,POR TRY SPORT ដែលមានយីហោលក់ឈុតកីឡាគ្រប់ប្រភេទ បានបង្ហោះ￸លក់តាមផេក ហ្វេសប៊ុក និងដាក់លក់ខោអាវក្រុមជម្រើសជាតិកម្ពុជាលើទីផ្សារដោយពុំមានច្បាប់អនុញ្ញាត ជាពិសេសមិនមែនជាផលិតផលផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាមួយក្រុមហ៊ុន VARAMAN(វរ្ម័ន)នោះ￸ទេ។

    May 17, 2022
  • សិល្បៈ

    កាលពីយប់ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4 វគ្គ Judge Audition សប្ដាហ៍ទី២ បានបង្ហាញសមត្ថភាពបេក្ខជនជាច្រើនរូប មកប្រកួតប្រឡងនៅចំពោះមុខគណៈកម្មការ ដើម្បីអាចឈានទៅវគ្គបន្តទៀត ក្លាយជាម្ចាស់ពានរង្វាន់ និងជាតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស។ ងាកមកមើលបេក្ខជន លីម តិចម៉េង អាយុ ២៥ឆ្នាំ ជាអ្នកចម្រៀងមួយកន្លែងនៅ ផាប់ ក្នុងរាជធានីភ្នំពេញ ដោយមានការលើកទឹកពីក្រុមគ្រួសារ បានជំរុញឲ្យរូបគាត់ចូលមកប្រកួតប្រជែងចម្រៀងកម្រិតពិភពលោក Cambodian Idol រដូវកាលទី4។ បេក្ខជន លីម តិចម៉េង បកស្រាយបទ

    May 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានប្រោសព្រះរាជទាន ផ្ដល់គ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» ជូនថ្នាក់ដឹកនាំចំនួន ១៩រូប ដែលមានរាយនាមដូចខាងក្រោម៖

    May 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសមិនអនុញ្ញាតឱ្យអ្នក ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកលែងការធ្វើចត្តាឡីស័ក នៅពេលចូលដល់ប្រទេសកម្ពុជានោះឡើយ ដើម្បីការពារទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩នេះ ចូលមកកម្ពុជា។ ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA ) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នាមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសំណូមពរមកសម្ដេច

    May 17, 2022
  • កូវីដ-១៩

    នៅថ្ងៃទី17 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីពុំមានដែរ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,197 នាក់ និងស្លាប់សរុប 3,056 នាក់៕

    May 17, 2022